អឺរ៉ុប​ចំណាយ​ប្រាក់​១១១ពាន់​លាន​ដុល្លារ​ ​ជួយ​ព័រ​ទុ​យ​ហ្កា​ល់​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 17 ឧសភា 2011ម៉ោង 09:19:32

       កាល​ពី​ថ្ងៃ​ទី​១៦ ឧស​ភា​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អឺរ៉ុប​បាន​តែងតាំង​លោក​ ​ម៉ា​រី​អូ​ ​ត្រា​ហ្គី​ ជន​ជាតិ​អ៊ី​តា​លី​ធ្វើ​ជា​ប្រធាន​ធនាគារ​អឺ​រ៉ុ​ប​។​ ​កាល​ពី​ថ្ងៃ​ទី​១៦ ឧស​ភា​ ​រដ្ឋ​ម​ន្ដ្រី​ហិរញ្ញ​វ​ត្ថ្ថុ​សហ​គម​ន៍​អឺរ៉ុប​បាន​ឯក​ភាព​ទៅ​លើ​វិធី​សា​ស្ដ្រ​ទប់​ស្កាត់​វិបត្ដិ​សេដ្ឋ​កិច្ច​ ​ដោយ​ឯក​ភាព​កញ្ចប់​ជំនួយ​ស​ង្គ្រោះ​ ដល់​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​ ​ហើយ​បាន​ស្នើ​ប្រទេស​ក្រិ​ក​ឱ្យ​កែ​ប្រែ​ឱ្យ​បាន​ល្អ​មុន​ពេល​ទទួល​កញ្ចប់​ជំនួយ​ថ្មី​ណា​មួយ​បន្ថែម​ទៀ​ត​។​

ប៉ុន្ដែ​ការ​អ​វ​ត្ដ​មាន​របស់​ប្រធាន​អង្គ​ការ​រូបិយ​វត្ថុ​អ​ន្ដរ​ជាតិ​ ​(IMF​) ធ្វើ​ឱ្យ​ខ្វះ​ចន្លោះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​។​ ​បណ្ដា​រដ្ឋ​ម​ន្ដ្រី​មិន​ទទួល​បាន​ការ​ណែនាំ​សម​ស្រប​ ​ហើយ​សហ​គម​ន៍​អឺរ៉ុប​ហាក់​បីដូច​ជា​ឯ​កោ​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អ​ន្ដរ​ជា​តិ​។​ ​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​ម​ន្ដ្រី​ហិរញ្ញ​វត្ថុ​អឺរ៉ុប​ ​លោក​ ​Strauss​-kahn​ ​ដែល​ជា​សមាជិក​ក្នុង​ក្រុម​បង្កើត​រូបិយ​វត្ថុ​អឺ​រ៉ូ​ ​ហើយ​លោក​ក៏​ទទួល​បាន​ការ​ផ្ដល់​ទំនុក​ចិ​ត្ដ​ភាគ​ច្រើន​ពី​បណ្ដា​អ្នក​នយោបាយ​ ​និង​ម​ន្ដ្រី​ជាន់​ខ្ពស់​ក្នុង​តំបន់​អឺរ៉ុប​ទាំង​មូ​ល​។​

បណ្ដា​ម​ន្ដ្រី​អឺរ៉ុប​បញ្ជាក់​ថា​ ​រឿងរ៉ាវ​ធម្ម​តា​ ​ទោះបី​ពេល​នេះ​មិន​មែន​រូប​ ​លោក​ ​Strauss​-kahn​ ​ក៏​ដោ​យ​។​ ​បច្ចុប្បន្ន​អនុ​ប្រធាន​ ​IMF​ ​ក្លាយ​ជា​ប្រធាន​ប្រតិបត្ដិ​ជា​បណ្ដោះ​អាស​ន្ន​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៦ ឧស​ភា​ ​កន្លង​មក​ ​បណ្ដា​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អឺរ៉ុប​បាន​តែងតាំង​លោក​ ​ម៉ា​រី​ ​អូ​ ​ត្រា​ហ្គី​ ជន​ជាតិ​អ៊ី​តា​លី​ធ្វើ​ជា​ប្រធាន​ធនាគារ​ជាតិ​អឺរ៉ុប​ជា​ប​ន្ដ​។​ ​បណ្ដា​រដ្ឋ​ម​ន្ដ្រី​ហិរញ្ញ​វត្ថុ​អឺរ៉ុប​ទាំង​អស់​បាន​ឯក​ភាព​បញ្ចប់​ជំនួយ​៧៨ពាន់​លាន​អឺ​រ៉ូ​ ​ស្មើ​នឹង​១១១ពាន់​លាន​ដុល្លារ​ ​សម្រាប់​ជួយ​ដល់​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​ ​ក្នុង​រ​យៈ​ពេល​៣ឆ្នាំ​ ​ក្រោម​ការ​ត្រួត​ពិ​និត្យ​របស់​សហ​គម​ន៍​អឺរ៉ុប​ ​និង​ ​IMF​

ការ​ប្រាក់​សម្រាប់​កញ្ចប់​ជំនួយ​ដល់​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់​នោះ​មាន​ប្រមាណ​៥,៥ភាគ​រយ​ ​ទាប​ជាង​កម្រិត​៦ភាគ​រយ​ ​ដែល​បាន​កំ​ណ​ត់​។​

ក្នុង​ពេល​នោះ​ដែរ​ ​ប្រទេស​ក្រិ​ក​ក៏​បាន​ជំរុញ​ឱ្យ​អនុ​វ​ត្ដ​នូវ​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដែល​មាន​ទឹក​ប្រាក់​៥០ពាន់​លាន​អឺ​រ៉ូ​ ​មុន​ពេល​ទទួល​កញ្ចប់​ជំនួយ​ទី​២ពី​មូល​និ​ធិ​អឺរ៉ុប​នោះ​