គ្រូ​ប​ង្វឹ​ក​មេន​ស៊ី​ធី​ទទួល​បាន​ប្រាក់​រង្វាន់​ជាង​១លាន​ដុល្លារ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:47:42

         កាល​ពីរ​ដូ​វ​កាល​មុន​ក្លឹ​ប​មេន​ស៊ី​ធី​ទទួល​បាន​លំដាប់​ថ្នាក់​ទី​៥ប៉ុណ្ណោះ​ ​ពេល​នោះ​គ្រូ​ប​ង្វឹ​ក​ ​Roberto​ ​Mancini​ ​បញ្ជាក់​ថា​ ​ក្លឹ​ប​បាល់​ទាត់​មួយ​មិន​អាច​ខ្លាំង​ភ្លា​មៗ​បាន​ទេ​ ​គឺ​ត្រូវ​រង់​ចាំ​ពី​២-៣ឆ្នាំ​ ​ទៀត​ទើប​ក្លាយ​ជា​ក្លឹ​ប​ខ្លាំង​ពិត​ប្រាក​ដ​។​ ​នៅ​រ​ដូ​វ​កាល​នេះ​ ​មេន​ស៊ី​ធី​ទទួល​បាន​ជោគជ័យ​ដោយ​ឈរ​លំដាប់​ទី​៣ក្នុង​ក្រប​ខណ្ឌ​ព្រី​ម៉ា​លី​ក​ ​និង​ទទួល​បាន​ពាន​រង្វាន់​ជា​លើក​ដំបូង​ក្រោយ​រ​យៈ​ពេល​៣៥ឆ្នាំ​ ​ទន្ទឹង​រង់​ចាំ​។​ ​ដោយ​ហេតុ​នោះ​ហើយ​ ​គ្រូ​ប​ង្វឹ​ក​ ​Mancini​ ​ត្រូវ​បាន​ម្ចាស់​ក្លឹ​ប​ផ្ដល់​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​ស​ន្ធា​ប់​។​ ​

តាម​តួ​លេខ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ ​មេន​ស៊ី​ធី​បាន​ចំណាយ​ប្រាក់​ប្រមាណ​៤០០លាន​អឺ​រ៉ូ​ ​ពេល​ដែល​មហា​សេដ្ឋី​ប្រេង​កាត​អា​រ៉ាប់​មក​គ្រប់គ្រង​ក្លឹ​ប​នេះ​ ​ដើម្បី​ពង្រឹង​ក្លឹ​ប​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ ​ដោយ​មាន​បំណង​ទទួល​បាន​ជើងឯក​ព្រី​ម៉ា​លី​ក​ ​និង​ក្រប​ខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

រ​ដូ​វ​កាល​មុន​ ​មេន​ស៊ី​ធី​បាន​ត្រឹម​លំដាប់​ទី​៥ប៉ុណ្ណោះ​ ​ហើយ​មិន​បាន​ទទួល​ពាន​ណា​មួយ​ឡើយ​ ​តែ​នៅ​រ​ដូ​វ​កាល​នេះ​ ​មេន​ស៊ី​ធី​បាន​ពាន​អេ​ហ្វ​អេ​មួយ​មក​គ្រប់គ្រង​ ​ពេល​យក​ឈ្នះ​ស្ដុក​ដោយ​លទ្ធ​ផល​១ទល់​នឹង​សូន្យ​នៅ​វគ្គ​ផ្ដាច់​ព្រ័​ត្រ​។​ ​ក្នុង​ពេល​នេះ​ដែរ​ ​មេន​ស៊ី​ធី​ក៏​បាន​ចូល​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ឆេ​ម​ពាន​លី​ក​ដែល​ខ្លួន​ទន្ទឹង​រង់​ចាំ​ជា​យូរ​ណាស់​មក​ហើយ​នោះ​។​ ​

ដោយសារ​ជោគជ័យ​ទាំង​នោះ​ ​ដែល​គ្រូ​ប​ង្វឹ​ក​មេន​ស៊ី​ធី​ខិតខំ​ដណ្ដើម​យក​មក​ ​ធ្វើ​ឱ្យ​គ​ណៈ​ក​ម្មា​ធិ​ការ​ក្លឹ​ប​ទាំងមូល​ផ្ដល់​រង្វាន់​យ៉ាង​ស័ក្ដិ​ស​ម​។​ ​ក្រៅ​ពី​ប្រាក់​បៀវត្ស​៣លាន​ផោ​ន​ស្មើ​នឹង​៣,៤លាន​អឺ​រ៉ូ​ ​ក្នុង​លោក​ ​Roberto​ ​Mancini​ ​នៅ​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​១លាន​ផោ​ន​ទៀត​ ​ដោយ​ជួយ​ឱ្យ​ក្លឹ​ប​ឈាន​ចូល​ប្រកួត​ឆេ​ម​ពាន​លី​ករ​ដូ​វ​កាល​ក្រោយ​៕