
Tevez និង Berbatov នៅសល់៩០នាទី ចុងក្រោយដណ្ដើមស្បែកជើងមាស
ដោយ ៖ ភារៈ ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:23:21
ការប្រកួតប្រជែងដណ្ដើមស្បែកជើងមាសក្នុងក្របខណ្ឌព្រីម៉ាលីកនឹងត្រូវសម្រេចក្នុងរយៈពេល៩០នាទីចុងក្រោយប៉ុណ្ណោះ ពេលដែលកីឡាករទាំងពីរបានស៊ុតបញ្ចូលទីគូប្រកួត២១គ្រាប់ដូចគ្នា។
ការដណ្ដើមយកជើងឯកក្របខណ្ឌព្រីម៉ាលីក ហាក់បីដូចជាគ្មានសារៈសំខាន់ទៀតឡើយ ប៉ុន្ដែការដណ្ដើមយកស្បែកជើងមាសនៅរដូវកាលនេះ ទើបពិតជាចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងពេលដែលកីឡាករពីររូប គឺ Tevez និង Berbatov មានគ្រាប់បាល់ស៊ុតបញ្ចូលទីដូចគ្នា។
ពេលដំបូងប្រិយមិត្ដនឹកស្មានថា ស្បែកជើងមាសប្រាកដជាបានទៅលើកីឡាករ Berbatov ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង Tevezr ហូតដល់៣គ្រាប់ ហើយកីឡាករអាហ្សង់ទីនរូបនោះតែងតែអវត្ដមានដោយសាររងរបួស បានជាមិនបានចូលទៅលេងជាច្រើនប្រកួត។
Berbatov និង Tevez នៅសល់រយៈពេលតែ៩០នាទីប៉ុណ្ណោះ ដើម្បីបញ្ជាក់ថា កីឡាករណាមួយដែលមានសមត្ថភាពស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងគេ៕
