Tevez​ ​និង​ ​Berbatov​ ​នៅ​សល់​៩០នាទី​ ​ចុង​ក្រោយ​ដណ្ដើម​ស្បែកជើង​មាស​

ដោយ​ ៖ ភារៈ ថ្ងៃទី 18 ឧសភា 2011ម៉ោង 08:23:21

         ការ​ប្រកួត​ប្រជែង​ដណ្ដើម​ស្បែកជើង​មាស​ក្នុង​ក្រប​ខណ្ឌ​ព្រី​ម៉ា​លី​ក​នឹង​ត្រូវ​សម្រេច​ក្នុង​រ​យៈ​ពេល​៩០នាទី​ចុង​ក្រោយ​ប៉ុណ្ណោះ​ ​ពេល​ដែល​កីឡា​ករ​ទាំង​ពីរ​បាន​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​២១គ្រាប់​ដូច​គ្នា​។

ការ​ដណ្ដើម​យក​ជើងឯក​ក្រប​ខណ្ឌ​ព្រី​ម៉ា​លី​ក​ ​ហាក់​បីដូច​ជា​គ្មាន​សា​រៈ​សំខាន់​ទៀត​ឡើយ​ ​ប៉ុន្ដែ​ការ​ដណ្ដើម​យក​ស្បែកជើង​មាស​នៅ​រ​ដូ​វ​កាល​នេះ​ ​ទើប​ពិត​ជា​ចំណុច​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ពេល​ដែល​កីឡា​ករ​ពីរ​រូប​ ​គឺ​ ​Tevez​ ​និង​ ​Berbatov​ ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដូច​គ្នា​។

ពេល​ដំបូង​ប្រិ​យ​មិ​ត្ដ​នឹក​ស្មាន​ថា​ ​ស្បែកជើង​មាស​ប្រាកដ​ជា​បាន​ទៅ​លើ​កីឡា​ករ​ ​Berbatov​ ​ដោយ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ ​Tevezr​ ​ហូត​ដល់​៣គ្រាប់​ ​ហើយ​កីឡា​ករ​អា​ហ្សង់​ទី​នរូ​ប​នោះ​តែង​តែ​អ​វ​ត្ដ​មាន​ដោយសារ​រង​របួស​ ​បាន​ជា​មិន​បាន​ចូល​ទៅ​លេង​ជា​ច្រើន​ប្រ​កួ​ត​។​ ​

Berbatov​ ​និង​ ​Tevez​ ​នៅ​សល់​រ​យៈ​ពេល​តែ​៩០នាទី​ប៉ុណ្ណោះ​ ​ដើម្បី​បញ្ជាក់​ថា​ ​កីឡា​ករ​ណា​មួយ​ដែល​មាន​សមត្ថ​ភាព​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​ច្រើន​ជាង​គេ​៕​