ខ្សែជិវិតដ៏កំសត់នៃអ្នកបង្ហូរញើស ឈាមលើសង្វៀនប្រដាល់

ដោយ​ ៖ ច​ន្ថា​ ថ្ងៃទី 15 កញ្ញា 2010ម៉ោង 00:00:00

បច្ចុប្បន្ន​នេះ​ក្បាច់​គុន​របស់​ខ្មែរ​បាន​និង​កំពុង​មាន​ការ​រីក​ដុះដាល​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយសារ​តែ​មាន​ស្ថា​នី​យ៍​ទូរទស្សន៍​ក្នុង​ស្រុក​ស្ទើរ​គ្រប់​ស្ថា​នី​យ៍​បាន​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ​និង​បាន​រៀបចំ​កម្ម​វិធី​ប្រកួត​ផ្សាយ​ប​ន្ដ​ផ្ទាល់​ ​និង​មាន​ការ​ចូល​រួម​គាំ​ទ្រ​ទ​ស្ស​នា​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ​។ មាន​កូន​ខ្មែរ​មិន​តិច​ទេ​ដែល​បាន​យក​ជីវិត​ទៅ​ត្រាំត្រែង​នឹង​ ​មុខ​របរ​ ​ដ៏​សែន​យ៉ាប់​យឺន​ ​និង​ឈឺ​សាច់​គ្រាំគ្រា​ទម្រាំ​តែ​ទទួល​បាន​ប្រាក់​តិច​តួច​មក​ចិញ្ចឹម​ជីវិត​ ​និង​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​ក្នុង​គ្រួសារ​នោះ​។​ ​អ្នក​ទាំង​អស់​នេះ​ហើយ​ដែល​គេ​តែង​ ​ចាត់​ទុក​ថា​ ​ជា​កូន​ខ្មែរ​អ្នក​ការពារ​ក្បាច់​គុន​បុរាណ​មិន​ឱ្យ​បាត់បង់​នៅ​តាម​វេទិកា​ប្រកួត​ជា​លក្ខ​ណៈ​ជាតិ​ឬ​អ​ន្ដរ​ជា​តិ​។​ទោះជា​ពាក្យ​ពេចន៍​ទាំង​នោះ​បាន​ជ្រៀត​ចូល​ក្នុង​ផ្នត់​គំនិត​ ​របស់​ពលរដ្ឋ​ ​និង​កីឡា​ករ​យ៉ាង​ណា​ក្ដី​ ​តែ​វា​ហាក់​ដូច​ជា​ពាក្យ​ចំអក​តែ​ប៉ុណ្ណោះ​ ​ព្រោះ​អី​មក​ដល់​ពេល​នេះ​មាន​កីឡា​ករ​រាប់​រយ​នាក់​បាន​ស្ម័គ្រ​ចិ​ត្ដ​ប្ដូរ​សាច់​ប្ដូរ​ឈាម​តែ​អ្វី​ដែល​ ​ជា​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​សម្រាប់​ជីវិត​ ​និង​គ្រួសារ​នោះ​តិច​ទាប​បំ​ផុ​ត​។​ ​គឺ​ដោយសារ​តែ​ ​៖

ទី​១ គឺ​ដោយសារ​តែ​យូ​រៗ​ទើប​បាន​ឡើង​វ៉ៃ​លើ​សង្វៀន​ ​ទី​២ កម្រៃ​ខ្លួន​បាន​តិច​តួច​ពេល​ខ្លះ​ត្រូវ​ថ្នាក់​លើ​ ​ឬ​អ្នក​ចាត់ចែង​យក​ពី​លើ​ខ្លួន​ ​និង​ទី​៣ ការ​ឧបត្ថម្ភ​ ​ឬ​ប្រាក់​បៀវត្ស​បាន​ ​ទាប​បំផុត​ធៀប​នឹង​បុគ្គលិក​ដទៃ​ទៀត​ ​។ សូម​អញ្ជើញ​តាម​ដាន​ប្រវត្ដិ និង​ស្ដាប់​ពាក្យ​ត្អូញត្អែរ​របស់​កីឡា​ករ​ប្រដាល់​មួយ​ចំ​នួ​នៈ

 

ឡុ​ង​ ​សុផល​ ​ឡើង​វ៉ៃ​យក​លុយ​ចិញ្ចឹម​ម្ដាយ

បណ្ដែត​ខ្លួន​ក្នុង​អាជីព​អ្នក​ប្រយុទ្ធ​លើ​សង្វៀន​ឈឺ​សាច់​អស់​រ​យៈ​ពេល​ ​១១ឆ្នាំ​ ​កីឡា​ប្រដាល់​គីឡូ​យ​ក្ស​ ​ឡុ​ង​ ​សុផល​ ​សិស្ស​គុន​របស់​លោក​គ្រូ​ ​ទេស​ ​សា​រិ​ន​ ​នៅ​ក្លឹ​បក​ង​ពល​លេខ​៧០ បាន​រៀបរាប់​ពី​ខ្សែ​ជីវិត​ដ៏​សែន​ជូរ​ចត់​ក្នុង​អាជីព​ ​ជា​អ្នក​ប្រយុទ្ធ​លើ​សង្វៀន​ថា​ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ខ្ញុំ​បាន​យក​ឆាក​ជីវិត​ទៅ​ត្រាំត្រែង​នឹង​មុខ​របរ​ឈឺ​សាច់​នេះ​ ​ដោយ​ ​ហេតុ​ថា​ ​ខ្ញុំ​គ្មាន​ជម្រើស​ព្រោះ​ខ្ញុំ​មិន​រៀន​សូត្រ​ជ្រៅ​ជ្រះ​ដើម្បី​រក​ការងារ​ល្អៗ​ធ្វើ​បាន​ ​ហើយ​ក៏​មាន​ការ​រួម​ផ្សំ​នឹង​ ​ចំណង់​ចំណូល​ចិ​ត្ដ​ស្រឡាញ់​វិ​ស័​យ​ប្រដាល់​នេះ​ទើប​ខ្ញុំ​បាន​ចាប់​យក​អាជីព​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​។ ប៉ុន្ដែ​ពេល​នេះ​ខ្ញុំ​ ​ដូច​ជា​មាន​ការ​ហត់​នឿយ​ខ្លាំង​ណាស់​ព្រោះ​អី​រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​អាជីព​នេះ​មិន​បាន​ជួយ​ឱ្យ​ខ្ញុំ​ ​និង​គ្រួសារ​ ​ខ្ញុំ​រស់​នៅ​បាន​សុខ​ស្រួល​ឡើ​យ​។​ ​កីឡា​ករ​រូប​នេះ​ប​ន្ដ​ទៀត​ថា​ ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​ជួល​បន្ទប់​តូច​មួយ​ស្នា​ក់​នៅ​ ​ជាមួយ​ ​គ្រួសារ​ដែល​មាន​ទី​តាំង​នៅ​ម្ដុំ​ក្រោយ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ដ​ដែ​ល​។​ ​ហើយ​ពេល​នេះ​ម្ដាយ​របស់​ខ្ញុំ់​មាន​ជំងឺ​ ​ក្រួស​ក្នុង​តម្រង​នោម​ទើប​តែ​វះ​កាត់​រួច​តែ​ខ្ញុំ​គ្មាន​ប្រាក់​ខ្លួន​ឯង​ព្យាបាល​ជំងឺ​គាត់​ទេ​គឺ​ត្រូវ​ចងការ​យក​មក​ព្យ​បា​ល​ ​គាត់​ ​ព្រោះ​ខ្ញុំ​មាន​តែ​ម្ដាយ​ម្នាក់​គត់​ ​ទោះ​ត្រូវ​ត​ស៊ូ​បែប​ណា​ ​ក៏​ខ្ញុំ​ត្រូវ​តែ​ត​ស៊ូ​ដែ​រ​។​ ​ទាក់ទង​អាជីព​សុផល​បាន​បញ្ជាក់​ ​ទៀត​ថា​ ​ខ្ញុំ​នៅ​តែ​ប​ន្ដ​វារ​ហូត​លុះ​ត្រា​ពេល​ណា​ខ្ញុំ​ឡើង​វ៉ៃ​លែង​កើត​ទើប​គិត​ធ្វើ​អ្វី​ផ្សេង​ទៀត​ព្រោះ​ខ្ញុំ​គ្មាន​ដើម​ទុន​ទៅ​ ​រក​ស៊ី​មុខ​របរ​ផ្សេង​ទៀត​ឡើ​យ​។

 

អូត​ភូ​ថង​ ​ប្រកាស​ស្វែង​រក​ការងារ​ក្រៅ​ពី​ប្រដាល់

មិន​មែនមាន​តែ​ ​ឡៅ​ ​ស៊ី​ណា​ត​ ​ម្នាក់​នោះ​ទេ​ដែល​ត្រូវ​ត្រាំត្រែង​ក្នុង​អាជីព​ប្រដាល់​ ​និង​អនាគត​មិន​ ​ប្រាកដ​ប្រជា​ ​នៅ​មាន​កីឡា​ករ​ប្រដាល់​រលក​មុខជា​ច្រើន​ទៀត​ ​ក៏​មាន​ស្ថាន​ភាព​មិន​ខុស​គ្នា​ដែរ​ដូច​ជា​កីឡា​ករ​ ​អូត​ភូ​ថង​ ​ក៏​បាន​ត្អូញត្អែរ​អំពី​ជីវភាព​គ្រួសារ​គាត់​ថា​ ​សព្វ​ថ្ងៃ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ព្រោះ​រ​យៈ​ពេល​ចុង​ ​ក្រោយ​នេះ​គាត់​មិន​ត្រូវ​បាន​ឡើង​ប្រដាល់​ព្រោះ​តែ​អត់​មាន​គូ​ប្រ​កួ​ត​។ ពេល​នេះ​ខ្ញុំ​ជួប​បញ្ហា​អត់​មាន​ប្រាក់​ ​ចិញ្ចឹម​កូន​ទេ​ដោយ​ហេតុ​ថា​ខ្ញុំ​មិន​មាន​អាជីព​អ្វី​ក្រៅ​ពី​ប្រដាល់​ឡើយ​ ​។ បើ​ពឹង​លើ​ប្រាក់​ប្រដាល់​ពេល​នេះ​ក៏​ខ្ញុំ​ ​ពិបាក​រស់​តែ​ម្ដង​ ​ព្រោះ​អី​ឡើង​វ៉ៃ​ម្ដ​ងៗ​បាន​ប្រាក់​តិច​ ​ហើយ​ទម្រាំ​បាន​ឡើង​វ៉ៃ​ពេល​ក្រោយ​ប្រាក់​លើក​មុន​ខ្ញុំ​ចាយ​ ​មិន​គ្រប់​ទេ

ខ​ណៈ​ដែល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួសារ​កំពុង​តែ​ជួប​ការ​លំបាក​ធ្វើ​ឱ្យ​អ្នក​ប្រយុទ្ធ​មិន​ស្ដាយ​ញើស​ឈាម​លើ​សង្វៀន​រូប​នេះ​បាន​ផ្ដាំ​ផ្ញើ​តាម​រ​យៈ​ ​នគរ​វ​ត្ដ​ថា​ ​ពេល​នេះ​ខ្ញុំ​មិន​មាន​ការងារ​អ្វី​ឡើយ​ក្រៅ​ពី​ឡើង​ប្រដាល់​យូ​រៗ​ ​ម្ដង​ ​បើ​សិន​ជា​មាន​ឯក​ឧត្ដម​លោក​ឧកញ៉ា​ ​ឬ​អ្នក​មាន​ណា​ម្នាក់​ ​ត្រូវ​ការ​រូប​គេ​ធ្វើ​ជា​អ្នក​ការពារ​គេ​នឹង​សប្បាយ​ ​រីករាយ​នឹង​បំពេញ​ភារ​កិច្ច​ឱ្យ​បាន​ល្អ​និង​ក៏​ដូច​ជា​ជួយ​កីឡា​ករ​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​ដូច​ជា​រូប​លោក​ដែ​រ​។

 

វ៉​ន​ ​វី​វ៉ា​ ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​ពិភព​លោក

គេ​ប្រយុទ្ធ​លើ​សង្វៀន​តិច​តួច​ណាស់​តែ​គេ​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​លើ​អាជីព​ការងារ​ក៏​សែន​ខ្ទាំ​សាច់​នេះ​ ​។  កីឡា​ករ​ ​មាឌ​ដំបង​ ​វ៉​ន​ ​វី​វ៉ា​ ​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​ពិភព​លោក I .S .K .A ឥឡូវ​នេះ​បាន​ទទួល​បាន​ប្រាក់​ជួយ​ឧបត្ថម្ភ​ពី​ស្ថានីយ​ទូរទស្សន៍ CTN តែ​ទោះជា​យ៉ាង​នេះ​ក្ដី​ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​អ្នក​ប្រយុទ្ធ​រូប​នេះ​ ​ចៀស​ផុត​ពី​ការ​ខ្វះ​ខាត​បាន​ទេ​ដោយ​លោក​បាន​ ​លើក​ឡើង​ថា​ ​ពេល​នេះ​ខ្ញុំ​មិន​សូវ​មាន​គូ​ប្រកួត​ទេ​ ​ព្រោះ​ខ្ញុំ​មាន​គីឡូ​ខ្ពស់​ ​និង​មិន​សូវ​មាន​អ្នក​ហ៊ាន​ប្រ​កួ​ត​។​ ​មូល​ហេតុ​ ​ ​នេះ​ទើប​ធ្វើ​ឱ្យ​មិន​សូវ​មាន​ចំណូល​ ​គឺ​ពឹង​ផ្អែក​តែ​ប្រាក់​ខែ​ពី CTN តែ​ប៉ុណ្ណោះ​។

 

មាស​ ​ច​ន្ថា អ្នក​ប្រដាល់​ជើង​ខ្លាំង​មាន​វាសនា​ខ្ពស់

មាស​ ​ច​ន្ថា ក៏​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​មួយ​រូប​ដែរ​ ​ហើយ​ក៏​ជា​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​លំដាប់​ពិភព​លោក I .S .K .A ផង​ដែរ​ ​តែ​បើ​និយាយ​ពី​ជីវភាព​កីឡា​ករ​រូប​នេះ​ហាក់​ដូច​ជា​មាន​ជីវភាព​ធូរ​ធារ​ជាង​គេ​ ​ដោយ​លោក​មាន​ភរិយា​ជា​អាណិកជន​ខ្មែរ​ ​នៅ​អូ​ស្ដ្រា​លី​ ​និង​បាន​ទៅ​រស់​នៅ​ប្រទេស​អូ​ស្ដ្រា​លី​អស់​រ​យៈ​ ​ជាង​មួយ​ឆ្នាំ​មក​ហើ​យ​។

ស្រប​គ្នា​នេះ​ដែរ​គេ​ក៏​ធ្លាប់​ឮ​ពាក្យ​លើក​ឡើង​ខ្លះ​ៗពី​គ្រូ​ប​ង្វឹ​ក​នៅ​ក្រសួង​មហាផ្ទៃ​និង​គ្រូ​ប​ង្វឹ​ក​នៅ​កង​រាជ​អាវុធ​ហត្ថ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បន្ថែម​ទៀត​ដល់​ជិ​វ​ភាព​កីឡា​ប្រដាល់​ខ្មែរ​ដោយ​អះអាង​ថា​ ​បច្ចុប្បន្ន​កីឡា​ករ​រដ្ឋ​ពុំ​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ទេ​គឺ​ ​ក្លឹ​ប​ត្រូវ​តែ​ប្រឹង​រស់​ដោយ​ខ្លួន​ឯ​ង​។​ ​ពេល​ណា​ឡើង​វ៉ៃ​គេ​មាន​ឱ​កាស​បាន​ប្រាក់​ ​កាល​ណា​អត់​បាន​ឡើង​វ៉ៃ​ទេ​គឺ​អត់​ឱ្យ​ឧបត្ថម្ភ​ ​ដូច​មុន​ឡើយ

 

ឡៅ​ ​ស៊ី​ណា​ត​ ​ឡើង​វ៉ៃ​យក​លុយ​មើល​ជំងឺ​ឪពុក

ត្រាំត្រែង​ក្នុង​អាជីព​ប្រដាល់​ ​ដ៏​សែន​នឿយ​ហត់​អស់​រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​តែ​សិស្ស​គុន​របស់​លោក​ ​ហង្ស​ ​សឿ​ន​ ​ក្នុង​ក្លឹ​បក​ង​ពល​ឆ័​ត្រ​ ​យោង​ ​៩១១រូប​នេះ​ ​នៅ​តែ​មាន​ជីវភាព​ក្រ​ក្ស​ត់​។​ ​លោក​គ្រូ​ ​ហង្ស​ ​សឿ​ន​ ​បាន​ផ្ដល់​ ​បទ​សម្ភាស​ន៍​ជំនួស​កូន​សិស្ស​ថា​ ​សព្វ​ថ្ងៃ​នេះ​កូន​សិស្ស (ឡៅ​ ​ស៊ី​ណា​ត ) គេ​ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​ព្រោះ​គ្រួសារ​ ​មាន​ជីវភាព​ក្រី​ក្រ​ ​គេ​ត្រូវ​ទទួល​បន្ទុក​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ទាំងស្រុង​ដោយ​ហេតុ​ថា​ ​ឪពុក​របស់​គេ​កំពុង​មាន​ ​ជំងឺ​បេះ​ដូង​យ៉ាង​ធ្ងន់ធ្ងរ​ ​ដែល​ត្រូវ​ការ​វះ​កា​ត់​។​តែ​ពេល​នេះ​នៅ​មិន​ទាន់​បាន​វះ​កាត់​នៅ​ឡើយ​ទេ​ដោយ​ហេតុ​ថា​ ​គ្មាន​ប្រាក់​ ​គ្រប់​គ្រាន់​ ​ព្រោះ​ការ​វះ​កាត់​ត្រូវ​ការ​ប្រាក់​ច្រើន​រហូត​ដល់​ ​២០០០ ដុល្លារ​ឯ​ណោះ​ ​។ លោក​បាន​ប​ន្ដ​ថា​ ​ពេល​នេះ​ ​ឪពុក​ស៊ី​ណា​ត​ ​ត្រូវ​ចូល​មន្ទីរ​ពេទ្យ​ជា​ញឹ​ក​ញាប់​ដើម្បី​គ្រូ​ពេទ្យ​ពិ​និត្យ​ ​និង​ឱ្យ​ថ្នាំ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ម្ដង​ ​១០០ ដុ​ ​ល្លា​រ​ ​ជា​ហេតុ​ធ្វើ​ឱ្យ ស៊ី​ណា​ត​ ​អស់​ជម្រើស​ត្រូវ​លក់​កេរ​អាករ​នៅ​ស្រុក​យក​ប្រាក់​មក​មើល​ជំងឺ​ឪពុក​ ​ហើយ​ពេល​នេះ​ ​ស៊ី​ណា​ត​ ​មិន​សូវ​បាន​ឡើង​វ៉ៃ​ ​ទៀត​នោះ​ ​វា​រិ​ត​តែ​ជួប​ការ​ខ្វះ​ខាត​និយាយ​លែង​ចេញ​តែ​ម្ដ​ង​។

លោក​គ្រូ​គុន​ខ្មែរ​រូប​នេះ​បាន​ប​ន្ដ​ប្រាប់​ទៀត​ថា​ ​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​ស៊ី​ណា​ត​ ​មិន​ត្រូវ​បាន​ឡើង​វ៉ៃ​វា​មិន​ ​មែន​ដូច​ពាក្យ​គេ​និយាយ​ថា​ ​មក​ពី​គ្មាន​គូ​ហ៊ាន​វ៉ៃ​នោះ​ទេ​ ​តែ​បើ​តាម​លោក​យល់​ ​គឺ​មក​ពី​គ្មាន​ការ​រៀបចំ​ឡើង​វិញ​ ​ព្រោះ​កីឡា​ករ​ល្អៗ​ ​ក៏​មាន​ច្រើន​ដែរ​មិន​មែនមាន​តែ​ ​ស៊ី​ណា​ត​ ​ម្នាក់​ទេ​។