APEC​ ​ពិភាក្សា​គ្នា​លើ​ការ​បង្កើន​ វិ​ស័​យ​ពាណិជ្ជ​កម្ម​ ​ដោយមានវ​ត្ដ​មាន​ថ្នាក់​ដឹកនាំ​អង្គ​ការ​ WTO ​ចូល​រួម

ដោយ​ ៖ ម៉ៅ​ ​បុ​បា្ផ​មក​រា​ ​ ថ្ងៃទី 21 ឧសភា 2011ម៉ោង 10:12:38

 

 APEC បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​ពាណិជ្ជ​កម្ម​ដែល​រៀបចំ​ឡើង​នៅ​រដ្ឋ​ម៉ូ​នី​ស៊ុ​នតា​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ក្នុង​គោល​បំណង​ដើម្បី​ពិភាក្សា​គ្នា​លើ​ការ​ជំរុញ​ឱ្យ​វិ​ស័​យ​ពាណិជ្ជ​កម្ម​មាន​សន្ទុះ​កើន​ឡើង​ ​។

សូម​បញ្ជាក់​ថា APEC ពាក្យ​ពេញ​មាន​ន័យ​ថា​ ​“កិច្ច​សហ​ប្រតិបត្ដិ​ការ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​” ។ ម្យ៉ាង​ទៀត APEC នេះ​មាន​សមាជិក​ចូល​រួម​ផ្នែក​សេដ្ឋ​កិច្ច​ចំនួន​២១ប្រទេស​ផង​ដែរ​ ​។

គោល​បំណង​សំខាន់​របស់​ស្ថាន​ប័​ន​​នេះ​​ផ្ដោត​លើ​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​ទាក់​ ទិន​នឹង ​វិស័​យ​ពាណិជ្ជ​កម្ម​ដែល​ជាប់​គាំង​ ​និង​ជំរុញ​ឱ្យ​មាន​សន្ទុះ​សេដ្ឋ​កិច្ច​ខ្លាំង​ក្លា​ទៀត​ផង​ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ក្នុង​កិច្ច​ ​ប្រជុំ​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​នេះ​ដែរ​ក៏​មាន​វ​ត្ត​មាន​ចូល​រួម​ពី​លោក​ប្រធាន​អង្គ​ការ​ពាណិជ្ជ​ ​កម្ម​ពិភព​លោក​“WTO” និង​ថ្នាក់​ម​ន្ដ្រី​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជ​កម្ម​ ​និង​អ្នក​មុខ​អ្នក​​ការ​ជា​ច្រើន​រូប​ទៀត​ ​។

លោក Pascal Lamy អគ្គ​នាយក​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​បាន​ថ្លែង​ថា​ ​“យើង​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​មួយ​ក្នុង​នាម​ជា​គ​ណៈ​ក​ម្មា​ធិ​ការ​សម្រប​សម្រួល​វិ​ស័​យ​ពាណិជ្ជ​កម្ម​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧស​ភា​ ​ខាង​មុខ​នេះ​ ​។ ដោយ​ការ​ចូល​រួម​នេះ​ក្នុង​គោល​បំណង​ ​ដើម្បី​ពង្រឹង​ ​និង​ជំរុញ​វិ​ស័​យ​ពាណិជ្ជ​កម្ម​ឱ្យ​ឈាន​ឡើង​” ។

គេ​ក៏​បាន​ដឹង​ច្បាស់​ដែរ​ថា​ ​នៅ​ក្នុង​ខែ​​វិ​ច្ឆិ​កា​ឆ្នាំ​នេះ​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល APEC ដោយ​កម្ម​ ​វិ​ធី​នេះ​នឹង​ប្រា​រ​ព្វ​ធ្វើ​ឡើង​នៅ​កោះ​ហា​វ៉ៃ​។​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ​ ​គេ​បាន​ ​ដឹង​ថា​ ​ពួក​គេ​មាន​គោល​បំណង​សំខាន់​ ​ចំនួន​៣ដែល​នឹង​ត្រូវ​លើក​ឡើង​យក​មក​ ​ពិភាក្សា​ ​ដែល​ជា​របៀប​វា​រៈ​ដ៏​សំខាន់​ ​ដែល​អាច​ជួយ​ពង្រឹង​ ​និង​ពង្រីក​វិ​ស័​យ​ ​ពាណិជ្ជ​កម្ម​ឱ្យ​មាន​ភាព​រីក​ចម្រើន​ ​។ មិន​តែ​ប៉ុណ្ណោះ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ ​នេះ​ដែរ​ ​នឹង​អាច​បង្កើន​ទំនាក់​ល្អ​រវាង​ ​សមាជិក​របស់ APEC និង​ដៃ​គូ​ ​វិ​និ​យោគ​ទុន​ ​និង​ក្រុម​វិ​និ​យោគិន​ធំៗ​នៅ​ ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​ ​។

លោក Ron Kirk តំណាង​ឱ្យ​ក្រសួង​ ​ពាណិជ្ជ​កម្ម​អា​មេ​រិ​ក​បាន​លើក​ឡើង​ដែរ​ ​ថា​ ​“យើង​រំពឹង​ទុកជា​មុន​ថា​ ​កំណើន​ ​សេដ្ឋ​កិច្ច​របស់​ពួក​យើង​នឹង​រឹង​មាំ​ ​ហើយ​នឹង​មាន​ការ​រីក​ចម្រើន​ទៅ​មុខជា​ ​ដរាប​ទៀត​ផង​” ។

ក្រុម​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​ពាណិជ្ជ​ដែល​ចូល​ ​រួម​ប្រជុំ​ពិភាក្សា​គ្នា​មក​ពី​ប្រទេស​ចំនួន​ ​២១នឹង​ចេញ​របាយ​ការណ៍​មួយ​ជាក់​លាក់​ ​ផង​ដែរ​អំពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​របស់​ ​ពួក​គេ​ ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ ​និង​ធ្វើ​ ​ស​ន្នី​សារ​ព័ត៌មាន​មួយ​តាម​ការ​គ្រោង​ ​ទុក​របស់​កម្ម​វិធី​ ​។

ទាក់ទិន​នឹង​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​នេះ​ ​ដែរ​ ​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​មួយ​ចំនួន​ ​នៅ​ក្នុង​តំបន់​បាន​លើក​ឡើង​ថា​ ​នេះ​ជា​ ​យុទ្ធ​សា​ស្ដ្រ​មួយ​ដែល​អាច​ជួយ​ដល់​ការ​ ​ងា​រវិ​និ​យោគ​ទុន​ ​ហើយ​នឹង​ទទួល​ផល​ជា​ ​ផ្លែ​ផ្កា​ថែម​មួយ​កម្រិត​ទៀត​ ​បន្ទាប់​កិច្ច​ ​ប្រជុំ​កំពូល​ដែល​នឹង​រៀបចំ​នៅ​ហា​វ៉ៃ​នា​ ​ពេល​ខាង​មុខ​ ​