
WEF គូសបញ្ជាក់ថា សេដ្ឋកិច្ចចិន កើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ និងបន្ដ កើនឡើងខ្ពស់នាពេលអនាគត
ដោយ ៖ ម៉ៅ បុបា្ផមករា ថ្ងៃទី 23 ឧសភា 2011ម៉ោង 11:18:38
នាយកប្រតិបត្ដិ និងជាស្ថាបនិក វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ “WEF” បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនកើនឡើងគួរឱ្យកត់សម្គាល់ និងបន្ដកើនឡើងខ្ពស់នាពេលអនាគតខាងមុខ។
លោក Klaus Schwab នាយក ប្រតិបត្ដិ និងជាស្ថាបនិកវេទិកាសេដ្ឋ កិច្ចពិភពលោកបានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា កំណើនសេដ្ឋកិច្ច របស់ប្រទេសនឹងកើនឡើងខ្ពស់នាពេល អនាគតខាងមុខ ខណៈដែលបច្ចុប្បន្ននេះ និងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះកើន ឡើងជាបន្ដបន្ទាប់គួរឱ្យកត់សម្គាល់ ។
នៅក្នុសន្និសីទសារព័ត៌មាន លោក Schwab ប្រាប់ដល់ភ្នាក់ងារស៊ីនហួរថា លោកមិនយល់អំពីការយល់ឃើញរបស់ អ្នកសេដ្ឋកិច្ចសហរដ្ឋអាមេរិក លោក Nouriel Roubini ដែលបានប៉ាន់ ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនឹង ថមថយមកវិញនៅក្នុងឆ្នាំ២០១៣ ។
លោក Roubini បានគូសបញ្ជាក់ ផងដែរថា ផ្អែកតាមការព្យាករណ៍មួយ ដែលមានចុះផ្សាយដោយអ្នកវិភាគជា ច្រើនដែលមានចំណងជើងថា “កំណើន សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង យឺតវិញនៅក្នុងឆ្នាំ២០១៣ ដោយការ ធ្លាក់ចុះនេះវាអាស្រ័យលើការវិនិយោគទុន” ។
អ្នកសេដ្ឋកិច្ចរូបនេះបានបន្ដថា “សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ខ្ពស់ដោយសារវិស័យវិនិយោគទុន ដែល កត្ដានេះហើយដែលញាំងឱ្យប្រទេសនេះ អាចដណ្ដើមបានកំណើនខ្ពស់ជាប់លំដាប់ថ្នាក់លេខ២លើលោក ។ ប៉ុន្ដែការកើនឡើងនេះវាមិនអាចមានស្ថេរភាពបានយូរអង្វែងឡើយ”។
គេបានដឹងផងដែរ នៅក្នុងអំឡុង ពេលពិភពលោកជួបនូវវិបត្ដិហិរញ្ញវត្ថុ នោះ ប្រទេសចិនក៏បានចំណាយប្រាក់ ប្រមាណ៦១៥.៣៨ពាន់លានដុល្លារផង ដែរដើម្បីទប់ស្កាត់នូវហានិភ័យដើម្បី កុំឱ្យកើតមានឡើងសម្រាប់ប្រទេសនេះ ដោយការចំណាយនេះគេបានដឹងច្បាស់ នៅក្នុងឆ្នាំ២០១០កន្លងមកនេះ ស្រប ពេលដែលប្រទេសចិនឡើងកាន់តំណែង ជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោក ខណៈជប៉ុននៅឈរលើ លេខរៀងទី៣នោះ ។
ថ្វីត្បិតតែមានមតិផ្ទុយគ្នាថាបែប នេះ ឬបែបនោះក៏ពិតមែន តែកាលពី ខែមុនៗមានការព្យាការណ៍មួយរបស់ ក្រុមអ្នកវិភាគសេដ្ឋកិច្ចនៅលើពិភព លោកថា នៅក្នុងឆ្នាំ២០២០ខាងមុខ ប្រទេសចិននឹងដណ្ដើមយកតំណែងខ្ពស់ ដោយឈរក្នុងលំដាប់លេខ១ផ្នែកសេដ្ឋ កិច្ច តែការព្យាករណ៍នេះមិនទាន់ប្រាកដ ប្រជាឡើយ ព្រោះកាលពីពេលកន្លងមក នេះ ពិសេសឈានចូលឆ្នាំថ្មីនេះ កំណើន សេដ្ឋកិច្ចរបស់ចិនហាក់បីដូចជានៅ ទ្រឹងនឹងកើនឡើងយឺតជាងឆ្នាំមុនបន្ដិច ដែលនេះជាបញ្ហាមួយធ្វើឱ្យក្រុមអ្នក វិភាគផ្សេងៗទៀតយល់ឃើញថា កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះ មិនអាចប៉ាន់ស្មានបានដូចជាការគ្រោង ទុកកាលពីលើកមុននោះបានឡើយ ៕
