WEF​ ​គូស​បញ្ជាក់​ថា​ ​សេដ្ឋ​កិច្ច​ចិន​ ​កើន​ឡើង​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​ប​ន្ដ​ ​កើន​ឡើង​ខ្ពស់​នា​ពេល​អនាគត​

ដោយ​ ៖ ​ម៉ៅ​ ​បុ​បា្ផ​មក​រា​ ​ ថ្ងៃទី 23 ឧសភា 2011ម៉ោង 11:18:38

នាយក​ប្រតិបត្ដិ​ និង​ជា​ស្ថាបនិក​ ​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​ ​ហៅ​កាត់​ ​“WEF​” បាន​គូស​បញ្ជាក់​ថា​ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​ប​ន្ដ​កើន​ឡើង​ខ្ពស់​នា​ពេល​អនាគត​ខាង​មុខ​។

លោក Klaus Schwab នាយក​ ​ប្រតិបត្ដិ​ និង​ជា​ស្ថាបនិក​វេទិកា​សេដ្ឋ​ ​កិច្ច​ពិភព​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ ​សារ​ព័ត៌មាន​មួយ​ថា​ ​កំណើន​សេដ្ឋ​កិច្ច​ ​របស់​ប្រទេស​នឹង​កើន​ឡើង​ខ្ពស់​នា​ពេល​ ​អនាគត​ខាង​មុខ​ ​ខ​ណៈ​ដែល​បច្ចុប្បន្ន​នេះ​ ​និង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​កើន​ ​ឡើង​ជា​ប​ន្ដ​បន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់​ ​។

នៅ​ក្នុ​សន្និសីទ​សារ​ព័ត៌មាន​ ​លោក Schwab ប្រាប់​ដល់​ភ្នាក់ងារ​ស៊ី​ន​ហួរ​ថា​ ​លោក​មិន​យល់​អំពី​ការ​យល់​ឃើញ​របស់​ ​ ​អ្នក​សេដ្ឋ​កិច្ច​សហ​រដ្ឋ​អា​មេ​រិ​ក​ ​លោក Nouriel Roubini ដែល​បាន​ប៉ាន់​ ​ប្រមាណ​ថា​ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នឹង​ ​ថមថយ​មក​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៣ ។

លោក Roubini បាន​គូស​បញ្ជាក់​ ​ផង​ដែរ​ថា​ ​ផ្អែក​តាម​ការ​ព្យាករណ៍​មួយ​ ​ដែល​មាន​ចុះ​ផ្សាយ​ដោយ​អ្នក​វិភាគ​ជា​ ​ច្រើន​ដែល​មាន​ចំណង​ជើង​ថា​ ​“កំណើន​ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​នឹង​កើន​ឡើង​ ​យឺត​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​ការ​ ​ធ្លាក់​ចុះ​នេះ​វា​អាស្រ័យ​លើ​កា​រវិ​និ​យោគ​​ទុន​” ។

អ្នក​សេដ្ឋ​កិច្ច​រូប​នេះ​បាន​ប​ន្ដ​ថា​ ​“សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​ ​ខ្ពស់​ដោយសារ​វិ​ស័​យ​វិ​និ​យោគ​ទុន​ ​ដែល​ ​ក​ត្ដា​នេះ​ហើយ​ដែល​ញាំង​ឱ្យ​ប្រទេស​នេះ​ ​អាច​ដណ្ដើម​បាន​កំណើន​ខ្ពស់​ជាប់​លំដាប់​ថ្នាក់​លេខ​២លើ​លោក​ ​។ ប៉ុន្ដែ​ការ​កើន​ឡើង​នេះ​វា​មិន​អាច​មាន​ស្ថេ​រ​ភាព​បាន​យូរ​អង្វែង​ឡើយ​”។

គេ​បាន​ដឹង​ផង​ដែរ​ ​នៅ​ក្នុង​អំឡុង​ ​ពេល​ពិភព​លោក​ជួប​នូវ​វិបត្ដិ​ហិរញ្ញ​វត្ថុ​ ​នោះ​ ​ប្រទេស​ចិន​ក៏​បាន​ចំណាយ​ប្រាក់​ ​ប្រមាណ​៦១៥.៣៨ពាន់​លាន​ដុល្លារ​ផង​ ​ដែរ​ដើម្បី​ទប់​ស្កាត់​នូវ​ហា​និ​ភ័យ​ដើម្បី​ ​កុំ​ឱ្យ​កើត​មាន​ឡើង​សម្រាប់​ប្រទេស​នេះ​ ​ដោយ​ការ​ចំណាយ​នេះ​គេ​បាន​ដឹង​ច្បាស់​ ​នៅ​ក្នុង​ឆ្នាំ​២០១០កន្លង​មក​នេះ​ ​ស្រប​ ​ពេល​ដែល​ប្រទេស​ចិន​ឡើង​កាន់​តំណែង​ ​ជា​ប្រទេស​មហា​សេដ្ឋ​កិច្ច​លំដាប់​ទី​២ លើ​ពិភព​លោក​ ​ខ​ណៈ​ជ​ប៉ុន​នៅ​ឈរ​លើ​ ​លេខ​រៀង​ទី​៣នោះ​ ​។

ថ្វី​ត្បិត​តែ​មាន​មតិ​ផ្ទុយ​គ្នា​ថា​បែប​ ​នេះ​ ​ឬ​បែប​នោះ​ក៏​ពិត​មែន​ ​តែ​កាល​ពី​ ​ខែ​មុ​នៗ​មាន​ការ​ព្យា​ការណ៍​មួយ​របស់​ ​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​នៅ​លើ​ពិភព​ ​លោក​ថា​ ​នៅ​ក្នុង​ឆ្នាំ​២០២០ខាង​មុខ​ ​ប្រទេស​ចិន​នឹង​ដណ្ដើម​យក​តំណែង​ខ្ពស់​ ​ដោយ​ឈរ​ក្នុង​លំដាប់​លេខ​១ផ្នែក​សេដ្ឋ​ ​កិច្ច​ ​តែ​ការ​ព្យាករណ៍​នេះ​មិន​ទាន់​ប្រាកដ​ ​ប្រជា​ឡើយ​ ​ព្រោះ​កាល​ពី​ពេល​កន្លង​មក​ ​នេះ​ ​ពិសេស​ឈាន​ចូល​ឆ្នាំ​ថ្មី​នេះ​ ​កំណើន​ ​សេដ្ឋ​កិច្ច​របស់​ចិន​ហាក់​បីដូច​ជា​នៅ​ ​ទ្រឹង​នឹង​កើន​ឡើង​យឺត​ជាង​ឆ្នាំ​មុន​ប​ន្ដិ​ច​ ​ ​ដែល​នេះ​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ ​វិភាគ​ផ្សេ​ងៗ​ទៀត​យល់​ឃើញ​ថា​ ​កំណើន​សេដ្ឋ​កិច្ច​របស់​រ​ដ្ឋា​ភិ​បា​ល​នេះ​ ​មិន​អាច​ប៉ាន់​ស្មាន​បាន​ដូច​ជា​ការ​គ្រោង​ ​ទុក​កាល​ពី​លើក​មុន​នោះ​បាន​ឡើយ​ ​៕