គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​បារី​ដើម្បី​សុខ​ភាព​មាំ​មួន​

ដោយ​ ៖ លី ហ៊ាង|ថ្ងៃទី 22 ឧសភា 2011 ម៉ោង 14:52:50

ភ្នំពេញ​៖ អ្នក​ជក់​បារី​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​២យ៉ាង​ ​ទី​១-ក​ត្ដា​ចម្បង​បញ្ហា​សុខ​ភាព​ ​ទី​២-គឺ​ដុត​លុយ​ចោល​តែ​ម្ដ​ង​។​ ​បច្ចុប្បន្ន​គេ​បាន​សង្កេត​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​តែ​ដាក់​តាំង​ផ្សាយ​ពាណិជ្ជ​កម្ម​បារី​ ​បើ​ទោះ​គេ​ដឹង​ថា​បារី​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​អ្នក​ជក់​ក៏​ដោ​យ​។​ ​

តាម​របាយ​ការណ៍​របស់​អ្នក​វិទ្យា​សា​ស្ដ្រ​ចំនួន​៣០ ពី​ប្រទេស​ចំនួន​១០ ដោយ​រៀបចំ​ឡើង​ពី​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ជំងឺ​មហារីក​អ​ន្ដរ​ជាតិ​ ​(IARC​) ក្រោម​ការ​គាំ​ទ្រ​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ឱ​កាស​ប្រជុំ​ក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ​មុន​នោះ​ ​ទាក់ទង​នឹង​ជំងឺ​មហារីក​ ​និង​ការ​ជក់​បារី​បាន​បង្ហាញ​ថា​ ​ការ​ជក់​បារី​ជា​មូល​ហេតុ​នៃ​ជំងឺ​មហារីក​ប្រភេទ​ថ្មី​៥ប្រភេទ​ ​គឺ​មហារីក​ពោះវៀន​ធំ​ ​មហារីក​អូរ​វែ​រ៍​ ​មហារីក​សុដន់​ ​មហារីក​ថ្លើ​ម​។​ ​ចំពោះ​ទារក​ដែល​ឪពុក​ម្ដាយ​ជក់​បារី​ ​នឹង​កើត​មហារីក​គ្រាប់​ឈាម​ស​ចំពោះ​ឪពុក​ម្ដាយ​ដែល​ជក់​បារី​មុន​ពេល​មាន​គ​ភ៌​។​ ​ចំពោះ​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ ​គឺ​មហារីក​បំពង់ក​ ​និង​ប្រអប់​សំ​ឡេ​ង​។​ ​

ចំពោះ​មហារីក​ដែល​ត្រូវ​បាន​ប្រកាស​ថា​ ​ជា​លទ្ធ​ផល​នៃ​ការ​ជក់​បារី​មុន​នេះ​ ​មាន​១០ប្រភេទ​ ​គឺ​មហារីក​សួត​, មហារីក​មាត់​, មហារីក​បំពង់ក​, និង​ប្រអប់​សំឡេង​, មហារីក​បំពង់​អាហារ​, មហារីក​ក្រពះ​ ​មហារីក​លំពែង​, មហារីក​គ្រាប់​ឈាម​ស​, មហារីក​តម្រង​នោម​, មហារីក​បោ្ល​ក​នោម​ ​និង​មហារីក​មាត់​ស្បូន​ ​គ្រា​ដែល​វិទ្យា​ស្ថាន​មហារីក​ជាតិ​របស់​សហ​រដ្ឋ​អា​មេ​រិ​ក​បាន​ប្រកាស​ថា​ ​៣៥ភាគ​រយ​នៃ​មហារីក​ទាំង​អស់​ ​គឺ​ជា​លទ្ធ​ផល​បណ្ដាល​មក​ពី​ការ​ជក់​បារី​ ​និង​ស្រូប​ផ្សែង​បា​រី​។​ ​

តាម​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ​អ្នក​ផ្ទុក​មេ​រោគ​ហ៊ី​វ​ ​ឬ​អេ​ដ​ស៍​ ​ដែល​ជក់​បារី​ប្រឈម​នឹង​ការ​កើត​មហារីក​សួត​ខ្ពស់​ជាង​មនុស្ស​ធម្ម​តា​។​ ​លទ្ធ​ផល​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​វេជ្ជ​សា​ស្ដ្រ​សហ​រដ្ឋ​អា​មេ​រិ​ក​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រ​ ​ញ៉ា​ ​បាន​រក​ឃើញ​ថា​ស្ដ្រី​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​បើ​កាន់តែ​ជក់​បារី​នោះ​ ​វា​រឹត​តែ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​សួត​ ​ខ្លាំង​ជាង​ក្រុម​ដែល​មិន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​រាប់​សិ​ប​ដង​ ​ក៏​ព្រោះ​តែ​ប្រពន្ធ​ការពារ​រាង​កាយ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ធ្វើ​ការ​ខ្សោយ​ជាង​អ្នក​ដែល​មិន​ផ្ទុ​ក​។​ ​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​អ្នក​ជក់​បារី​ ​និង​ពិសា​ស្រា​អាច​បំផ្លាញ​សុខ​ភាព​ដោយ​មិន​ដឹង​ខ្លួន​ពី​សមត្ថ​ភាព​ផ្លូវ​ភេទ​តែ​ម្ដង​ ​ពិសេស​មនុស្ស​វ័​យ​ចំ​ណា​ស់​។​ ​ការ​ជក់​បារី​មាន​ជាតិ​នី​កូ​ទី​ន​ ​(Nicotin​) បង្ក​ឱ្យ​កើត​មាន​ជំងឺ​សួត​បេះ​ដូង​ ​និង​ជំងឺ​សរសៃ​ឈា​ម​។​ ​ពិសេស​សរសៃ​ឈាម​នេះ​តែ​ម្ដង​ដែល​មិន​អាច​ឱ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី​ ​ក្នុង​នោះ​អាច​បណ្ដាល​ឱ្យ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ ​និង​មិន​អាច​បញ្ជូន​ឈាម​ហូរ​ទៅ​ដល់​សរសៃ​ឈាម​នៃ​លិ​ង្គ​។​ ​ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ងើប​រឹង​របស់​លិង្គ​ដែល​មិន​អាច​រួម​រ័​ក​ដូច​ធម្ម​តា​ដូច​កាល​ពី​មុន​ទៀត​ទេ​។​

ម្យ៉ាង​ទៀត​អ្នក​ជក់​បារី​ ​ក៏​តែង​តែ​កើត​អា​កា​រៈ​ស្ដ្រេ​ស​ដែល​នាំ​ឱ្យ​បុរស​ឃ្លាត​ឆ្ងាយ​ពី​ការ​នឹក​ឃើញ​រួម​ភេទ​ ​ហើយ​ក៏​មិន​បាន​ធ្វើ​លំ​ហាត់​លិង្គ​ថែម​ទៀត​នាំ​ឱ្យ​លិង្គ​ទន់​រងៀក​មិន​ដំណើរ​កា​រ​។​ ​

បញ្ហា​ផល​ប៉ះ​ពាល់​ពី​ការ​ជក់​បារី​ ​និង​ពិសា​គ្រឿង​ស្រ​វឹង​នេះ​ ​គឺ​គេ​បាន​ដឹង​តាម​រ​យៈ​សេចក្ដី​ប្រកាស​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​រវាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​(WHO​) ជាមួយ​នឹង​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សុ​ខា​ភិ​បា​ល​ ​ម៉​ម​ ​ប៊ុ​ន​ហេង​ ​នៅ​ទី​ស្ដី​ការ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មក​រា​ ​ឆ្នាំ​២០១០។

ប្រធាន​អង្គ​ការ​ ​WHO​ ​បាន​ថ្លែង​បន្ថែម​ថា​ក្រៅ​តែ​ពី​ការ​ចំណាយ​លុយ​ដ៏​ក្រាស់​ក្រែល​ទិញ​បារី​ ​ពលរដ្ឋ​កម្ពុ​ជា​-អ្នក​ជក់​បារី​ត្រូវ​ចំណាយ​លុយ​ដើម្បី​ព្យាបាល​ជំ​ងឺ​។​ ​លោក​បញ្ជាក់​ថា​ ​ការ​ជក់​បារី​បណ្ដាល​ឱ្យ​កើត​ជំងឺ​ជា​ច្រើន​ដូច​ជា​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ​ជំងឺ​បេះ​ដូង​ ​និង​ជំងឺ​មួយ​ចំនួន​ទៀ​ត​។​ ​

នៅ​ក្នុង​សន្និសីទ​ខាង​លើ​នេះ​ដែរ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សុ​ខា​ភិ​បា​ល​ក៏​បាន​ផ្សព្វផ្សាយ​អនុ​ក្រឹត្យ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​ថ្ងៃ​ទី​២០ ខែ​តុលា​ ​ឆ្នាំ​២០០៩ ស្ដី​ពី​ការ​បោះ​ពុម្ព​សារ​ព្រមាន​សុខ​ភាព​លើ​កញ្ចប់​បា​រី​។​ ​សារ​ព្រមាន​សុខ​ភាព​ដែល​បិទ​លើ​កញ្ចប់​បារី​ ​លោក​ថា​ ​គឺ​ជា​ប្រយោជន៍​ឱ្យ​ចំនួន​អ្នក​ជក់​ថយ​ចុះ​។​ ​ទោះបី​គេ​ដឹង​ថា​ ​អនុ​ក្រឹត្យ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ព្រមាន​ពី​ការ​បោះ​ពុម្ព​នៅ​លើ​កញ្ចប់​បារី​ពី​បញ្ហា​សុខ​ភាព​អ្នក​ជក់​ក៏​ដោយ​ ​បច្ចុប្បន្ន​អ្នក​ជក់​ហាក់​នៅ​មាន​ការ​វិល​វល់​ដោយសារ​តែ​មើល​ទៅ​ហាក់​បីដូច​ជា​ប​ញ្ច្រា​សទិស​គ្នា​រវាង​អនុ​ក្រឹត្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​ថា​ប៉ះ​ពាល់​សុខ​ភា​ព​។​ ​តែ​ក្រុម​ហ៊ុន​នាំ​បារី​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ចេះ​តែ​ព​ន្លឿ​ន​រុញ​គូទ​អ្នក​ជក់​កាន់តែ​ខ្លាំ​ង​។​

ការ​សិក្សា​មួយ​អះអាង​ថា​ ​ការ​ជក់​បារី​នៅ​វ័​យ​កណ្ដាល​ ​បង្កើន​ការ​កើត​ជំងឺ​សតិ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​មុន​ចំនួន​ជិត​៣ភាគ​៤។ ការ​សិក្សា​នេះ​រក​ឃើញ​ថា​ ​អ្នក​ជក់​បារី​ដែល​មាន​អាយុ​ចន្លោះ​ពី​៤៦ឆ្នាំ​ ​និង​ ​៧០ឆ្នាំ​ ​ប្រឈម​នឹង​ការ​កើត​ជំងឺ​បាត់​ការ​ចង​ចាំ​ ​Alzheimer​´s​ ​នៅ​វ័​យ​ចាស់​ជរា​ខ្លាំង​ជាង​អ្នក​ដែល​មិន​ជក់​បារី​ ​រហូត​ដល់​ជាង​៧០ភាគ​រ​យ​។​ ​ការ​សិក្សា​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ទំនាក់​ទំនង​រវាង​ជំងឺ​សតិ​ធ្ងន់ធ្ងរ​នេះ​ ​នឹង​ជំងឺ​ពាក់​ព័ន្ធ​នឹង​របៀប​រស់​នៅ​ផ្សេ​ងៗ​ទៀត​ ​ដូច​ជា​រោគ​ទឹក​នោម​ផ្អែម​ ​និង​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែ​រ​៕​