
IMF: សេដ្ឋកិច្ចនៅសហភាពអារ៉ាប់រួមនឹងកើនឡើង៣.៣ភាគរយក្នុងឆ្នាំនេះ
ដោយ ៖ ម៉ៅ បុបា្ផមករា ថ្ងៃទី 24 ឧសភា 2011ម៉ោង 12:06:30
មូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ ថា “IMF”បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនៅសហភាពអឺរ៉ុបរួមនឹងកើនឡើង ៣.៣ភាគរយក្នុងឆ្នាំនេះ ។
ប្រភពព័ត៌មានថ្មីមួយពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចុះផ្សាយ ថា កំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេស ក្នុងចង្កោមសហភាពអារ៉ាប់រួមនឹងកើន ឡើង៣.៣ភាគរយនៅក្នុងឆ្នាំ២០១១ ។
ផ្អែកតាមស្ថិតិមួយបានបង្ហាញឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្ដា ប្រទេសមួយចំនួននៅសហភាពអារ៉ាប់ រួមកាលពីឆ្នាំ២០១០កន្លងមកនេះបាន កើនឡើង២.១ភាគរយ ប៉ុន្ដែ ។ ប៉ុន្ដែ ដោយសារការមើលឃើញ និងអំពីភាព រីកចម្រើនលើផ្នែកទេសចរណ៍ និង វិស័យវិនិយោគទុនជាច្រើនទៀត ទើប ស្ថាប័នហិរញ្ញវត្ថុខាងលើបានប្រមើល ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសដែល នៅក្នុងចង្កោមសហភាពអារ៉ាប់រួមភាគ ច្រើននឹងកើនឡើងខ្កលំង ហើយបើតាម ការព្យាករណ៍ទុកជាមុននោះ នឹងមាន កំណើនខ្ពស់ជាងឆ្នាំចាស់ជាង១ភាគរយ ផងដែរ ។
គេបានដឹងថា បណ្ដាប្រទេសជាច្រើន នៅក្នុងចង្កោមសហភាពអារ៉ាប់រួម ពឹង ផ្អែកទាំងស្រុងលើការនាំប្រេងចេញ និង ការចែកចាយទៅក្រៅប្រទេស ។ ដោយ សារតម្លៃប្រេងនៅតែមានសន្ទុះកើន ឡើងខ្លាំងនៅទូទាំងពិភពលោកនោះ បាន ជំរុញឱ្យស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតមាន ស្ទុះកើនឡើងខ្លាំងជាបន្ដបន្ទាប់ដែរ ។
ប៉ុន្ដែកាលពីដើមឆ្នាំរហូតមកដល់ ចុងខែនេះ មានរបាយការណ៍ និង ព័ត៌មានជាច្រើនបានចុះផ្សាយថា តម្លៃ ប្រេងនឹងកើនឡើងជាង១០០ដុល្លារក្នុង មួយបារ៉ែល ហើយតម្លៃនេះនឹងបន្ដកើន ឡើងខ្លាំងទៀត នៅពេលដែលបញ្ហា នយោបាយនៅឯមជ្ឈិមបូព៌ាមិនទាន់ បញ្ចប់ជាស្ថាពរនោះ ។ ប៉ុន្ដែក្រុមរដ្ឋ មន្ដ្រីមួយចំនួន និងក្រុមអ្នកសង្កេតការ អំពីអត្រាប្រេងនៅលើពិភពលោកបាន កត់សម្គាល់ឃើញថា បើទោះបីជាតម្លៃ ប្រេងជាតម្រូវការចាំបាច់ក៏ពិតមែន ហើយមានរបាយការណ៍ខ្លះបញ្ជាក់ថា តម្រូវការចេះតែកើនឡើងជារៀងរាល់ ថ្ងៃក៏ដោយ ក៏ស្ថាប័ន និងមន្ដ្រីជាន់ខ្ពស់ នៅក្នុងតំបន់អះអាងថា ពួកគេនៅមាន លទ្ធភាពគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់នូវ តម្រូវការបានដដែល ។ ជាក់ស្ដែងមាន ប្រទេសខ្លះផលិតប្រេងបន្ថែមទៀតដើម្បី ទប់ស្កាត់ហានិភ័យដែលអាចកើតឡើង នាពេលអនាគត ។
របាយការណ៍មួយដែលចេញដោយ ស្ថាប័នហិរញ្ញវត្ថុកំពូលមួយនេះបាន គូសបញ្ជាក់ថា ថ្វីត្បិតតម្លៃប្រេង និង អតិផរណាលើមុខទំនិញបន្ដកើនឡើង តែអត្រាអ្នកក្រីក្រនៅក្នុងប្រទេសទាំងឡាយស្ថិតនៅសហភាពអារ៉ាប់រួមបាន នៅត្រឹម៤.៥ភាគរយប៉ុណ្ណោះ ។ លើស ពីនេះអត្រាអ្នកគ្មានការងារធ្វើវិញក៏ថយ ចុះប្រមាណ៤.២ភាគរយដែរ ។
មូលនិធិរូបិយវត្ថុអន្ដរជាតិបាន សង្កត់ធ្ងន់ថា ទោះជាស្ថានភាពសេដ្ឋកិច្ច នៅសហភាពអារ៉ាប់រួមបន្ដកើនឡើងក៏ ពិតមែន តែបង្កើនការផ្គត់ផ្គង់ប្រេងឱ្យ បានច្រើន ដែលនេះជាតម្រូវការរួម មួយសម្រាប់ពិភពលោក ហើយការ បង្កើននេះដែរ វានឹងធ្វើឱ្យកំណើនសេដ្ឋ កិច្ចរបស់សហភាពអារ៉ាប់រួមនឹងអាច កើនឡើងលើស១០០ភាគរយទៅទៀត ៕
