BRICS: ការ​ជ្រើស​រើស​នាយក​​គ្រប់​គ្រង ​IMF អាច​ជះ​ឥទ្ធិ​ពល​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​

ដោយ​ ៖ ម៉ៅ​ ​បុ​បា្ផ​មក​រា​ ថ្ងៃទី 25 ឧសភា 2011ម៉ោង 10:31:32

 

នាយក​ប្រតិបត្ដិ​មូល​និ​ធិ​រូបិយ​វត្ថុ​ ​អ​ន្តរ​ជាតិ​បាន​ថ្លែង​ថា​ ​ការ​ជ្រើស​តាំង​នាយក​គ្រប់គ្រង​មូល​និ​ធិ​រូបិយ​វត្ថុ​អ​ន្តរ​ជាតិ​ ​វា​អាច​ជះ​ឥទ្ធិ​ពល​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​ ​។

នាយក​ប្រតិបត្ដិ​មូល​និ​ធិ​រូបិយ​វត្ថុ​ ​អ​ន្ដរ​ជាតិ​ប្រចាំ​តំបន់​ដូច​ជា​ ​ប្រទេស​ចិន​ ​ប្រេ​ស៊ី​ល​ ​ឥណ្ឌា​ ​អា​ហ្វ្រិ​ក​ខាង​ត្បូង​ ​និង​ ​រុ​ស្ស៊ី​ ឬ​ហៅ​កាត់​ថា​ ​“BRICS”បាន​ថ្លែង​ថា​ ​“ការ​អ​ន្ដ​រាគ​ម​ន៍​ក្នុង​ការ​ជ្រើស​រើស​​នាយក​គ្រប់គ្រង​ថ្មី​មក​គ្រប់គ្រង​មូល​និ​ធិ​ ​រូបិយ​វត្ថុ​អ​ន្តរ​ជាតិ​មិន​គួរ​ធ្វើ​ឡើយ​ ​គួរ​​គប្បី​ផ្ដល់​សិទ្ធិ​ដល់​លោក​អតីត​នាយក​ ​គ្រប់គ្រង​ចាស់​ ​លោក Dominique Strauss-Kahn ឱ្យ​ដឹកនាំ​ប​ន្ត​ទៀត​” ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ដែល​ចេញ​ដោយ BRICS បាន​ឱ្យ​ដឹង​ថា​ ​វិបត្ដិ​ហិរញ្ញ​វត្ថុ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ ​ទាន់​ដោះ​ស្រាយ​បាន​ប្រសើរ​នៅ​ឡើយ​ទេ​ ​សម្រាប់​ប្រទេស​អភិវឌ្ឍ​ន៍​ ​។ ដោយសារ​ ​តែ​រឿង​នេះ​ហើយ​ ​ស្ថា​ប័​ន​ហិរញ្ញ​វត្ថុ​ ​កំពូល​ជា​អ្នក​ដែល​ជ្រោមជ្រែង​លើ​កិច្ច​ ​ការងារ​នេះ​ ​ដែល​អាច​និយាយ​បាន​ថា​ ​ជា​ ​ស្ថា​ប័​ន​ចូល​រួម​ចំណែក​ជួយ​ទ្រទ្រង់​ ​និង​ ​ដោះ​ស្រាយ​រាល់​បញ្ហា​នានា​ដែល​ពាក់​ ​ព័ន្ធ​នឹង​ហិរញ្ញ​វត្ថុ​ ​ពិសេស​ជួយ​ដល់​ ​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​ផង​ដែរ​ ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ក៏​បាន​គូស​ ​បញ្ជាក់​ថា​ ​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ ​កំពូល​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ ​នោះ​ឡើយ​ ​ព្រោះ​ជា​បុគ្គល​ដែល​អាច​ ​មាន​សមត្ថ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ ​និង​ដឹកនាំ​ការងារ​ដែល​ជំរុញ​ឱ្យ​សន្ទុះ​ ​សេដ្ឋ​កិច្ច​ពិភព​លោក​កើន​ឡើង​ ​ហើយ​ ​ចាំបាច់​ណាស់​ដែល​ត្រូវ​ការ​មនុស្ស​ដែល​ ​មាន​បទ​ពិសោធន៍​ ​និង​ជោគជ័យ​ក្នុង​ការ​ ​ដឹកនាំ​ ​ដែល​អាច​ធ្វើ​ជា​ប្រធាន​ ​និង​កាន់​ ​តំណែង​នេះ​បាន​ ​។

លោក​បាន​ប​ន្ត​ថា​ ​ការ​ជ្រើស​រើស​ ​វា​ ​មិន​ចាំបាច់​តែ​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ ​ដើម​នោះ​ទេ​ទើប​អាច​កាន់​តំណែង​នេះ​ ​បាន​នោះ​ ​ក្រៅ​ពី​សញ្ជាតិ​ដើម​ ​ក៏​អាច​ ​កាន់​តំណែង​នេះ​បាន​ដែរ​ ​“យើង​ជឿ​ជាក់​ ​ថា​ ​ប្រសិនបើ​មូល​និ​ធិ​រូបិយ​វត្ថុ​អ​ន្តរ​ជាតិ​ ​ជួប​នូវ​បញ្ហា​ ​និង​ការ​ជ្រើស​តាំង​ក៏​ត្រូវ​ ​បាន​ទទួល​ការ​ឯក​ភាព​ពី​ក្រុម​សមាជិក​ ​ថ្នាក់​ដឹកនាំ​កំ​ពូ​លៗ​ដែរ​ ​និង​មាន​ការ​ ​ប្រកួត​ប្រជែង​គ្នា​ផង​ដែរ​សម្រាប់​តំណែង​មួយ​នេះ​” ។

នាយក​រូប​នេះ​ក៏​បាន​លើក​ឡើង​ ​និង​ ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​ ​“ការ​ជ្រើស​ ​រើស​ប្រធាន​ដឹកនាំ​ថ្មី​នេះ​ ​វា​ជា​ការ​អនុ​ម័​ត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​សហ​គម​ន៍​អឺរ៉ុប​ ​ហើយ​ច្បាប់​នេះ​បាន​ប្រកាស​ ​កាល​ពី​ឆ្នាំ​២០០៧មុន​ពេល​ជ្រើស​តាំង​ ​លោក Strauss-kahn ឱ្យ​ចូល​កាន់​តំណែង​ ​។ នៅ​ក្នុង​ច្បាប់​បាន​ចែង​ថា​ ​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញ​វត្ថុ​ ​នៅ​អឺរ៉ុប​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ដឹកនាំ​ ​ផ្អែក​តាម​ការ​បោះ​ឆ្នោត​សម្រេច​” ។

គួរ​រំលឹក​ផង​ដែរ​ថា​ ​បន្ទាប់​ពី​មាន​ ​រឿង​អាស្រូវ​មួយ​កើត​ឡើង​រវាង​នាយក​ ​គ្រប់គ្រង​មូល​និ​ធិ​រូបិយ​វត្ថុ​អ​ន្ដរ​ជាតិ​ ​ពាក់​ព័ន្ធ​នឹង​ការ​សេព​ស​ន្ធ​វៈ​ជាមួយ​អ្នក​ ​បម្រើ​នៅ​ឯ​សណ្ឋាគារ​មួយ​ ​កម្លាំង​ ​សមត្ថ​កិច្ច​ក៏​បាន​ចាប់​ឃាត់​ខ្លួន​អតីត​ ​នាយក​គ្រប់គ្រង​មូល​និ​ធិ​ខាង​លើ​ ​និង​ត្រូវ​ ​បាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដក​ចេញ​ពី​ ​តំណែង​ជា​ប្រធាន​ភ្លា​មៗ​ដែរ​ ​ដោយ​ចាត់​ ​ឱ្យ​លោក Jean- Claude Junker ឡើង​ ​កាន់​តំណែង​ជំនួស​ម្ដង​ ​។

បើ​តាម​ការ​អះអាង​មួយ​ចំនួន​ពី​ ​លោក​អតីត​នាយក​គ្រប់គ្រង​រូប​នោះ​បាន​ ​និយាយ​ថា​ ​លោក​បាន​លា​លែង​ពី​តំណែង​ ​តាំង​ពី​លោក​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ ​ដែរ​ ​។

ប្រភព​មួយ​ចំនួន​យល់​ឃើញ​ថា​ ​ការ​ ​ដក​នាយក​គ្រប់គ្រង​នេះ​ចេញ​អាច​ជាប់​ ​ពាក់​ព័ន្ធ​នឹង​រឿង​អន្ទាក់​ណា​មួយ​ក៏​ថា​បាន​ ​ព្រោះ​វា​មិន​អាច​កើត​ឡើង​ដោយ​បែប​ ​នេះ​ ​និង​ងាយ​ស្រួល​នឹង​ចាប់​កំហុស​បាន​យ៉ាង​ដូច្នេះ​ឡើយ​ ​