វិ​ស័​យ​ឧស្សាហ​កម្ម​ចិន​ក្នុង​រ​យៈ​ពេល​ ​៤ខែ​ដើម​ឆ្នាំ​២០១១ទទួល​បាន​ប្រាក់​ ​ចំណេញ​កើន​ឡើង​២៩.៧ភាគ​រយ​

ដោយ​ ៖ ម៉ៅ​ ​បុ​បា្ផ​មក​រា​ ​ ថ្ងៃទី 28 ឧសភា 2011ម៉ោង 12:08:17

 

វិ​ស័​យ​ឧស្សាហ​កម្ម​ចិន​គិត​ចាប់​ពី​ ​ខែ​មក​រា -មេ​សា​ឆ្នាំ​២០១១កន្លង​មក​នេះ​ ​ប្រាក់​ចំណេញ​កើន​ឡើង​រហូត​ដល់​២៩.៧ ភាគ​រយ​ ​។

ការិយាល័យ​ស្ថិ​តិ​ជាតិ​ ​ហៅ​កាត់​ ​“NBS​”បាន​ឱ្យ​ដឹង​ថា​ ​វិ​ស័​យ​ឧស្ស​ហ​កម្ម​ ​របស់​ប្រទេស​ចិន​នៅ​ក្នុង​អំឡុង​ពេល​៤ខែ​ ​កន្លង​មក​នេះ​ ​រក​ប្រាក់​ចំណេញ​បាន​កើន​ ​ឡើង​២៩.៧ភាគ​រយ​ ​គិត​ជា​ទឹក​ប្រាក់​ស្មើ​ ​នឹង​២២៩.១១ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​ ​អា​មេ​រិ​ក​ ​។ ការិយាល័យ​ខាង​លើ​បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​សម្រាប់​ត្រី​មាស​ទី​១កន្លង​មក​នេះ​វិ​ស័​យ​ ​ឧស្ស​ហ​កម្ម​បាន​កើន​ឡើង​២.៣ភាគ​រ​យ​។

យោង​តាម​តួ​លេខ​ជាក់​លាក់​មួយ​ ​ដែល​បង្ហាញ​ឡើង​ដោយ NBS បាន​ឱ្យ​ ដឹង​ច្បាស់​ថា​ ​ចំណូល​ដែល​ទទួល​បាន​ពី​ ​វិ​ស័​យ​ឧស្សាហ​កម្ម​បាន​កើន​ឡើង​២៩.៥ ភាគ​រយ​ ​ដោយ​តួ​លេខ​នេះ​គិត​ចាប់​តាំង​ ​ពី​ឆ្នាំ​មុន​ ​។

ផ្អែក​តាម​របាយ​ការណ៍​មួយ​ដែល​បាន​ ​មក​ពី​ការ​ចុះ​ស្រង់​ស្ថិ​តិ​លើ​វិ​ស័​យ​ឧស្សា​ ​ហ​កម្ម​តាម​បណ្ដា​ក្រុម​ហ៊ុន​នានា​ ​ឃើញ​ ​ថា​ ​ការ​លក់​ផលិតផល​ប្រចាំ​ឆ្នាំ​នីមួយៗ​ ​មាន​សន្ទុះ​កើន​ឡើង​ ​គិត​ជា​ទឹក​ប្រាក់​មិន​ ​តិច​ជាង​២០លាន​យ័​ន​នោះ​ទេ​ ​ដោយ​ ​ចំណូល​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុ​នៗ​ ​។

គេ​បាន​ដឹង​ថា​ ​ប្រាក់​ចំណូល​ដែល​បូក​ ​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​ ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ឯក​ជន​ ​គេ​ឃើញ​ថា​ ​បាន​កើន​ឡើង​ ​ដោយ​គិត​ជា​ទឹក​ប្រាក់​ស្មើ​ ​នឹង​៥០២.៩ពាន់​លាន​យ័ន​ ​ស្មើ​នឹង​២១.៥ ភាគ​រយ​ ​។

ការិយាល័យ NBS បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​នៅ​ក្នុង​រ​យៈ​ពេល​៤ខែ​ដើម​ឆ្នាំ​នេះ​ ​សហ​ ​គ្រាស​ដែល​ប្រតិបត្ដិ​ការ​ដោយ​ក្រុម​ហ៊ុន​ ​បរទេស​ ​និង​អ្នក​វិ​និ​យោគិន​បរទេស​មក​ ​ពី​ហុង​កុង​ ​មា​កាវ​ ​និង​កោះ​តៃ​វ៉ា​ន់​ ​ចំណូល​ប្រចាំ​ឆ្នាំ​កើន​ឡើង​ ​ដោយ​ទទួល​ ​បាន​ប្រាក់​ចំណេញ​ខ្ពស់​១៨.១ភាគ​រយ​ ​គិត​ទឹក​ប្រាក់​សរុប​មាន​ចំនួន​៤០៦.៧ ពាន់​លាន​យ័ន​ ​។

ប៉ុន្ដែ​យោង​តាម​ការ​ចុះ​ស្រង់​ស្ថិ​តិ​ ​និង​ ​មាន​របាយ​ការណ៍​ដាច់​ដោយ​ឡែក​ចំនួន​ ​១៩របាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ​មាន​ក្រុម​ ​ហ៊ុន​ឧស្សាហ​កម្ម​ចំនួន​៣៩កន្លែង​ ​ទទួល​ ​បាន​ប្រាក់​ចំណូល​ខ្ពស់​ ​និង​ទទួល​បាន​ប្រាក់​ ​ចំណេញ​កើន​ឡើង​ដែរ​ក្នុង​រ​យៈ​ពេល​៤ខែ​ ​ដើម​ឆ្នាំ​២០១១  ។

ក្នុង​របាយ​ការណ៍​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​សម្រាប់​វិ​ស័​យ​ឧស្សាហ​កម្ម​រ៉ែ​ ​និង​លោ​ ​ហៈ​ធាតុ​ក៏​ទទួល​បាន​ប្រាក់​ចំណូល​កើន​ ​ឡើង​ដែរ​ ​ដោយ​ចំណេញ​គិត​ជា​ភាគ​រយ​ ​ស្មើ​នឹង​៧១.៦ភាគ​រយ​ ​។ រី​ឯ​វិ​ស័​យ​ឧស្សា​ ​ហ​កម្ម​គីមី​វិញ​ក៏​មាន​សន្ទុះ​កើន​ឡើង​ ​ដែរ​ ​ដោយ​គិត​ចាប់​ពី​ខែ​មក​រា -មេ​សា​ ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ប្រាក់​ចំណេញ​សរុប​ ​៧៧.៥ភាគ​រយ​ផង​ដែរ​ ​៕