ប្រតិភូ​វិទ្យា​ស្ថាន​ការពារ​ជាតិ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀ​ត​ណា​ម​ជួប​ជាមួយ​មេ​បញ្ជាការ​ព្រំ​ដែន​

ដោយ​ ៖ សហការី ថ្ងៃទី 30 ឧសភា 2011ម៉ោង 11:01:45

ខេ​ត្ដ​សៀមរាប​ ​៖ រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១១ ឯក​ឧត្ដម​នាយ​ឧត្ដម​ សេនីយ៍​ ​គន់​ ​គី​ម​ ​អគ្គ​មេ​បញ្ជាការ​រង​ ​និង​​ជា​នាយ​សេនា​ធិ​ការ​ចំ​រុះ​ ​បាន​អនុញ្ញាត​ឱ្យ​គ​ណៈ​ប្រតិភូ​វិទ្យា​ស្ថាន​នយោបាយ​កង​​ទ័ព​ប្រជា​ជន​វៀ​ត​ណា​ម​ ​ដឹកនាំ​ដោយ​​ឯក​ឧត្ដម​ ​ឧត្ដម​សេនីយ៍​ទោ​ ​ដូ​ ដឹក​ទៀ​ក​ ​នាយក​វិទ្យា​ស្ថាន​ការពារ​ជាតិ​នៃ​សា​ធា​រ​ណ​រដ្ឋ​សង្គម​និយម​វៀ​ត​ណា​ម​ ​បាន​ចូល​​ជួប​សំណេះសំណាល​ ​និង​សម្ដែង​ការ​គួរ​​សម​នៅ​ក្នុង​ឱ​កាស​ដែល​ឯក​ឧត្ដម​បាន​​មក​ធ្វើ​ទស្សន​កិច្ច​រ​យៈ​ពេល​៤ថ្ងៃ​ ​នៅ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ដើម្បី​សួរ​សុខ​ទុក្ខ​​ដល់​កម្ម​សិក្សា​ការី​កង​ទ័ព​កម្ពុ​ជា​ដែល​ធ្លាប់​បាន​ទៅ​បំពេញ​កម្ម​សិក្សា​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀ​ត​ណា​ម​ ​ក៏​ដូច​ជា​ដើម្បី​ផ្លាស់​ប្ដូរ​ដក​បទ​ពិសោធន៍​លើ​ការងារ​ហ្វឹកហ្វឺន​នៅ​តាម​បណ្ដា​​សាលា​មួយ​ចំនួន​ក្នុង​កង​យោធ​ពល​ ​ខេ​មរ​ភូមិន្ទ​ ​។ 

ពិធី​នេះ​បាន​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​សណ្ឋាគារ​​សាលី​ណា​ក្នុង​ខេ​ត្ដ​សៀមរាប​ ​ដោយ​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​សំណាក់​ឯក​ឧត្ដម​ ​នាយ​ឧត្ដម​សេនីយ៍​ ​ជា​ ​តារា​ ​អគ្គ​មេ​បញ្ជាការ​រង​ ​និង​ជា​ប្រធាន​ គ​ណៈ​បញ្ជា​​ការ​ឯក​ភាព​សមរ​ភូមិ​ទិស​យោធ​ភូមិ​ភាគ​ទី​៤ ព្រម​ទាំង​ឯក​ឧត្ដម​ ​អស់លោក​ ​ជា​មេ​បញ្ជាការ​ ​មេ​បញ្ជាការ​រង​ ​យោធ​​ភូមិ​ភាគ​​កង​ពល​តំបន់​ប្រ​តិ​ប​តិ្តការ​សឹក​ជា​ច្រើន​រូប​ទៀត​ ​។

មាន​ប្រសាសន៍​ក្នុង​ឱ​កាស​នោះ​ ​ឯក​ឧត្ដម​ ​នាយ​ឧត្ដម​សេ​នី​យ៍​ ​គន់​ ​គី​ម​ ​ក្នុង​នាម​ថ្នាក់​ដឹកនាំ​អគ្គ​បញ្ជាការ​ ​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ ​និង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ឯក​ឧត្ដម​​នាយក​វិទ្យា​ស្ថាន​ការពារ​ជាតិ​ ​ព្រម​ទាំង​ប្រតិភូ​ ​ដែល​ជា​ឱ​កាស​ថ្មី​​មួយ​ទៀត​ក្នុង​ការ​បង្កើន​ចំណង​សាមគ្គី​​ភាព​ ​មិ​ត្ដ​ភាព​ ​និង​កិច្ច​សហ​ប្រតិបត្ដិ​ការ​ ​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​​ដែល​ធ្លាប់​មាន​ប្រពៃណី​ជួយ​គ្នា​ជា​យូរ​លង់​មក​ហើយ​ ​ឱ្យ​កាន់តែ​រីក​ចម្រើន​រឹង​​មាំ​ ​និង​ប​ន្ដ​កិច្ច​សហ​ប្រតិបត្ដិ​ការ​ឱ្យ​កាន់​​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ ​។

ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ដែរ​ ​ឯក​ឧត្ដម​ ​គន់​ ​គី​ម​ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​​ជ្រៅ​ចំពោះ​បក្ស​រ​ដ្ឋា​ភិ​បា​លក​ង​ទ័ព​ប្រជា​ជន​វៀ​ត​ណា​ម​ ​ដែល​ជា​និច្ច​កាល​តែង​បាន​ជួយ​ឧ​ប​ត្ថ​ម្ភ​គាំ​ទ្រ​ដល់​ព្រះ​រាជា​ណា​​ចក្រ​កម្ពុ​ជា​ ​ទាំង​ក្នុង​ពេល​ជួប​ប្រទះ​គ្រោះ​​ប្រល័យ​ពូជ​សាសន៍​ ​ក៏​ដូច​ជា​ក្នុង​ពេល​​មាន​ស​ន្ដិ​ភាព​ ​ព្រម​ទាំង​ការ​ជួយ​ការ​ជួយ​ឧ​ប​ត្ថ​ម្ភ​គាំ​ទ្រ​យ៉ាង​ធំ​ធេង​ដល់​កង​យោ​​ធ​ពល​ខេ​មរ​ភូមិន្ទ​ ​ពិសេស​ការ​បណ្ដុះ​​បណ្ដាល​ធនធាន​មនុស្ស​លើ​គ្រប់​ជំនាញ​​។ ក្រៅ​ពី​នេះ​វៀ​ត​ណា​ម​ក៏​នៅ​បាន​ជួយ​​ឧ​ប​ត្ថ​ម្ភសំណង់​ ​អាគារ​ធ្វើ​ការ​ ​ស​ម្ភា​រៈ​ ​ឧបករណ៍​ ​បរិក្ខារ​ពេទ្យ​ ​គិលាន​ដ្ឋា​ន​ ​និង​ស​ម្ភា​រៈ​ជំនាញ​ផ្សេ​ងៗ​ជា​ច្រើន​ទៀត​ដល់​បណ្ដា​យោធ​ភូមិ​ភាគ​ ​និង​កងឯក​ភាព​មួយ​ចំនួន​នៃ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​។

មាន​ប្រសាសន៍​ឆ្លើយ​តប​ ​ឯក​ឧត្ដម​ ​គន់​ ​គី​ម​ ​បាន​សម្ដែង​នូវ​សេចក្ដី​សោ​មន​ស្ស​រីករាយ​ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​របស់​ឯក​ឧត្ដម​ ​អគ្គ​មេ​បញ្ជាការ​រង​ ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ស្វែង​យល់​របស់​គ​ណៈ​ប្រតិភូ​នា​ពេល​នេះ​។ ឯក​ឧត្ដម​ ​បាន​បញ្ជាក់​ថា​ ​វិទ្យា​ស្ថាន​នយោបាយ​កង​ ទ័ព​ប្រជា​ជន​វៀ​ត​ណា​ម​ ​តែង​បាន​ផ្ដោត​ការ​យក​ចិ​ត្ដ​ទុកដាក់​ជា​និច្ច​ចំពោះ​ក​ង្វះ​ ខាត​នានា​របស់​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ជា​ពិសេស​លើ​ដំណើរ​ការ​ហ្វឹកហ្វឺន​​រៀន​សូត្រ​ ​ហើយ​បាន​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ការ​ជួយ​ឧបត្ថម្ភ​គា្ន​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ប្រទេស​ជិត​ខាង​ល្អ​ ​។

ឯក​ឧត្ដម​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំ​ណើ​ការ​អភិវឌ្ឍ​ន៍​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ហើយ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​ ​ដំ​ណើ​ការ​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន​​ទ្វេ​ឡើង​ថែម​ទៀត​ ​តាម​រ​យៈ​នៃ​ការ​ផ្លាស់​​ប្ដូរ​ទស្សន​កិច្ច​របស់​ប្រតិភូ​នៃ​ប្រទេស​ទាំង​២។ មាន​ប្រសាសន៍​នា​ឱ​កាស​នោះ​ដែរ​ ​ឯក​ឧត្ដម​ ​នាយ​ឧត្ដម​សេនីយ៍​ ​ជា​ ​តារា​ ​បាន​លើក​ឡើង​អំពី​ស្ថាន​ការណ៍​ទូទៅ​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ ​ត្រូវ​បាន​ដាក់​ប​ញ្ចូលជាស​ម្ប​ត្ដិ​បេតិកភណ្ឌ​ពិភព​លោក​ ​ហើយ​​ដែល​ធ្វើ​ឱ្យ​សៀម​មិន​សប្បាយ​ចិ​ត្ដ​ ​និង​បាន​ប​ញ្ជូន​ទាហាន​ជា​ច្រើន​ពាន់​នាក់​ចូល​មក​រំលោភ​ឈ្លានពាន​បូរណភាព​ទឹក​ដី​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​នៅ​តំបន់​ ប្រាសាទ​ព្រះ​វិហារ​ ​ប៉ុន្ដែ​ត្រូវ​បាន​កង​កម្លាំង​នៃ​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ធ្វើ​ការ​ទប់​ស្កាត់​ ​និង​វាយ​បក​ឱ្យ​បរាជ័យ​ជា​ច្រើន​លើក​ ​ដោយ​មិន​ឱ្យ​ពួក​ខ្មាំង​សត្រូវ​រំលោភ​ឈ្លានពាន​ ​និង​កាន់​កាប់​បាន​នៅ​ចំណុច​​ណា​មួយ​ឡើយ​ ​