
ចិនត្រូវការដែកយកមកប្រើប្រាស់រហូតដល់ឆ្នាំ២០១៥ប្រមាណ៧៥០លានតោន
ចិនត្រូវការដែក ឬលោហៈធាតុ ប្រើប្រាស់ប្រមាណជា៧៥០លានតោន យកមកប្រើប្រាស់ក្នុងស្រុករហូតដល់ ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានថ្មីមួយពីទីភ្នាក់ងារ ស៊ីនហួរបានចុះផ្សាយថា សមាគម លោហៈធាតុ និងដែកនៃប្រទេសចិន ហៅកាត់ថា “CISA”បានឱ្យដឹងថា បើ តាមការព្យាករណ៍ជាមុនតម្រូវការប្រើ ប្រាស់ដែកនៅក្នុងស្រុកបន្ដកើនឡើង ដោយការកើនឡើងនេះមានចន្លោះពី ៦៧០លាន និង៧៥០លានតោន ដែល ចំនួននេះកើនឡើងរហូតដល់ឆ្នាំ២០១៥ ខាងមុខ ។
នាយករងសមាគម CISA លោក Luo Bingsheng បានឱ្យដឹងថា បើតាម តួលេខមួយបង្ហាញថាមានចំនួន១១.៨ ភាគរយ និងខ្លះបង្ហាញថាកើនឡើង ២៥.១ភាគរយ ចំនួននេះបើប្រៀបធៀប នឹងឆ្នាំ២០១០ចំនួននេះបានកើនឡើង ខ្ពស់ ។
សូមជម្រាបថា ការលើកឡើងនេះ បានធ្វើឡើង ខណៈដែលលោកនាយករង រូបនេះចូលរួមក្នុងកម្មវិធីវេទិកាមួយ ដែលលើកឡើងពាក់ព័ន្ធនឺងផ្នែកនេះ កាលពីរសៀលថ្ងៃអាទិត្យកន្លងមកនេះ ។
លោក Luoបានបញ្ជាក់ថា ការព្យា ការណ៍ថាយ៉ាងដូច្នេះ ព្រោះសមាគម របស់យើងបានតួលេខ និងទិន្នន័យជា ច្រើនពីបណ្ដាអ្នកប្រើប្រាស់ និងចែក ចាយលោហៈធាតុ និងដែកនៅក្នុងតំបន់ និងស្របពេលដែលមានសន្ទុះកើនឡើង សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ដែល តម្រូវការប្រើប្រាស់ដែកជាប្រចាំឆ្នាំ ។ កំណើននេះអាចកើនឡើងចន្លោះពី៨ និង ៩ភាគរយក្នុងឆ្នាំនេះ ហើយនេះជាការ ប៉ាន់ប្រមាណមួយដែលគិតចាប់ពីឆ្នាំ “២០១១-២០១៥” ។
នាយករងរូបនេះបានកត់សម្គាល់ ឃើញថា តម្រូវការប្រើប្រាស់លោហៈ ធាតុ និងដែកនៅក្នុងប្រទេសចិនចេះតែ បន្ដកើនឡើង ហើយយើងអាចដឹងច្បាស់ ថា នៅចុងរដូវប្រាំងនេះកំណើននៃការ ប្រើប្រាស់អាចមានច្រើនទៀត ។
លោក Luoបានបញ្ជាក់ថា “កំណើន នៃការប្រើប្រាស់ និងតម្រូវការដែក នៅក្នុងស្រុកចេះតែកើនឡើង ដោយ កំណើននេះនឹងកើនឡើងចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០១១ ដែលជាការ កើនខ្ពស់” ។
ផ្អែកតាមទិន្នន័យ និងតួលេខមួយ ចំនួនដែលចេញដោយរដ្ឋាភិបាលចិន បានឱ្យដឹងដែរថា តម្រូវការប្រើប្រាស់ ដែក និងលោហៈធាតុបានកើនឡើង៩.៦ ភាគរយ ស្មើនឹង៦២៦.៩៦លានតោន ក្នុងឆ្នាំ២០១០ កន្លងមកនេះ ៕
