ចិន​ត្រូវ​ការ​ដែក​យក​មក​ប្រើ​ប្រាស់​រហូត​ដល់​ឆ្នាំ​២០១៥ប្រមាណ​៧៥០លាន​តោន​

ដោយ​ ៖ ​ម៉ៅ​ ​បុ​បា្ផ​មក​រា​ ថ្ងៃទី 30 ឧសភា 2011ម៉ោង 13:31:31

 

ចិន​ត្រូវ​ការ​ដែក​ ​ឬ​លោ​ហៈ​ធាតុ​ ​ប្រើ​ប្រាស់​ប្រមាណ​ជា​៧៥០លាន​តោន​ ​យក​មក​ប្រើ​ប្រាស់​ក្នុង​ស្រុក​រហូត​ដល់​ ​ឆ្នាំ​២០១៥ ។

ប្រភព​ព័ត៌មាន​ថ្មី​មួយ​ពី​ទី​ភ្នាក់ងារ​ ​ស៊ី​ន​ហួរ​បាន​ចុះ​ផ្សាយ​ថា​ ​សមាគម​ ​លោ​ហៈ​ធាតុ​ ​និង​ដែក​នៃ​ប្រទេស​ចិន​ ​ហៅ​កាត់​ថា​ ​“CISA”បាន​ឱ្យ​ដឹង​ថា​ ​បើ​ ​តាម​ការ​ព្យាករណ៍​ជា​មុន​តម្រូវ​ការ​ប្រើ​ ​ប្រាស់​ដែក​នៅ​ក្នុង​ស្រុក​ប​ន្ដ​កើន​ឡើង​ ​ដោយ​ការ​កើន​ឡើង​នេះ​មាន​ចន្លោះ​ពី​ ​៦៧០លាន​ ​និង​៧៥០លាន​តោន​ ​ដែល​ ​ចំនួន​នេះ​កើន​ឡើង​រហូត​ដល់​ឆ្នាំ​២០១៥ ខាង​មុខ​ ​។

នាយក​រង​សមាគម CISA  លោក Luo Bingsheng បាន​ឱ្យ​ដឹង​ថា​ ​បើ​តាម​ ​តួ​លេខ​មួយ​បង្ហាញ​ថា​មាន​ចំនួន​១១.៨ ភាគ​រយ​ ​និង​ខ្លះ​បង្ហាញ​ថា​កើន​ឡើង​ ​២៥.១ភាគ​រយ​ ​ចំនួន​នេះ​បើ​ប្រៀប​ធៀប​ ​នឹង​ឆ្នាំ​២០១០ចំនួន​នេះ​បាន​កើន​ឡើង​ ​ខ្ពស់​ ​។

សូម​ជម្រាប​ថា​ ​ការ​លើក​ឡើង​នេះ​ ​បាន​ធ្វើ​ឡើង​ ​ខ​ណៈ​ដែល​លោក​នាយក​រង​ ​រូប​នេះ​ចូល​រួម​ក្នុង​កម្ម​វិធី​វេទិកា​មួយ​ ​ដែល​លើក​ឡើង​ពាក់​ព័ន្ធ​នឺ​ង​ផ្នែក​នេះ​ ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ ​។

លោក Luoបាន​បញ្ជាក់​ថា​ ​ការ​ព្យា​ ​ការណ៍​ថា​យ៉ាង​ដូច្នេះ​ ​ព្រោះ​សមាគម​ ​របស់​យើង​បាន​តួ​លេខ​ ​និង​ទិន្នន័យ​ជា​ ​ច្រើន​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​ ​និង​ចែក​ ​ចាយ​លោ​ហៈ​ធាតុ​ ​និង​ដែក​នៅ​ក្នុង​តំបន់​ ​និង​ស្រប​ពេល​ដែល​មាន​សន្ទុះ​កើន​ឡើង​ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ផង​ដែរ​ ​ដែល​ ​តម្រូវ​ការ​ប្រើ​ប្រាស់​ដែក​ជា​ប្រចាំ​ឆ្នាំ​ ​។ កំណើន​នេះ​អាច​កើន​ឡើង​ចន្លោះ​ពី​៨ និង​ ​៩ភាគ​រយ​ក្នុង​ឆ្នាំ​នេះ​ ​ហើយ​នេះ​ជា​ការ​ ​ប៉ាន់​ប្រមាណ​មួយ​ដែល​គិត​ចាប់​ពី​ឆ្នាំ​ ​“២០១១-២០១៥” ។

នាយក​រង​រូប​នេះ​បាន​កត់​សម្គាល់​ ​ឃើញ​ថា​ ​តម្រូវ​ការ​ប្រើ​ប្រាស់​លោ​ហៈ​ ​ធាតុ​ ​និង​ដែក​នៅ​ក្នុង​ប្រទេស​ចិន​ចេះ​តែ​ ​ប​ន្ដ​កើន​ឡើង​ ​ហើយ​យើង​អាច​ដឹង​ច្បាស់​ ​ថា​ ​នៅ​ចុង​រ​ដូ​វ​ប្រាំង​នេះ​កំណើន​នៃ​ការ​ ​ប្រើ​ប្រាស់​អាច​មាន​ច្រើន​ទៀត​ ​។

លោក Luoបាន​បញ្ជាក់​ថា​ ​“កំណើន​ ​នៃ​ការ​ប្រើ​ប្រាស់​ ​និង​តម្រូវ​ការ​ដែក​ ​នៅ​ក្នុង​ស្រុក​ចេះ​តែ​កើន​ឡើង​ ​ដោយ​ ​កំណើន​នេះ​នឹង​កើន​ឡើង​ចាប់​ពី​ខែ​មិ​ថុ​នា​ ​ដល់​ខែ​កញ្ញា​ ​ឆ្នាំ​២០១១ ដែល​ជា​ការ​ ​កើន​ខ្ពស់​” ។

ផ្អែក​តាម​ទិន្នន័យ​ ​និង​តួ​លេខ​មួយ​ ​ចំនួន​ដែល​ចេញ​ដោយ​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​តម្រូវ​ការ​ប្រើ​ប្រាស់​ ​ដែក​ ​និង​លោ​ហៈ​ធាតុ​បាន​កើន​ឡើង​៩.៦ ភាគ​រយ​ ​ស្មើ​នឹង​៦២៦.៩៦លាន​តោន​ ​ក្នុង​ឆ្នាំ​២០១០ កន្លង​មក​នេះ​ ​