លោក​ ​អូ​បា​ម៉ា​ ​តែងតាំង​ពាណិជ្ជ​ករ​ ​មួយ​រូប​កាន់​តំណែង​រ​ដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​

ដោយ​ ៖ ​ម៉ៅ​ ​បុ​បា្ផ​មក​រា​ ​|ថ្ងៃទី 01 មិថុនា 2011 ម៉ោង 08:57:19

 

ប្រធានាធិបតី​សហ​រដ្ឋ​អា​មេ​រិ​ក​ ​លោក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​បាន​តែងតាំង​ ​ពាណិជ្ជ​ករ​ឆ្នើម​លោក John Bryson ឱ្យ​ ឡើង​កាន់​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អា​មេ​រិ​ក​ ​។

ជុំ​វិញ​ការ​តែងតាំង​នេះ​ដែរ​ ​លោក​ ​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេ​រិ​ក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​ ​មួយ​ ​ថា​ ​លោក​យល់​ឃើញ​យ៉ាង​ច្បាស់​អំពី​ ​សមត្ថ​ភាព​ ​និង​ការ​ដឹកនាំ​ក្រុម​ហ៊ុន​ឯក​ ​ជន​កន្លង​មក​របស់​លោក John Bryson ដោយ​គាត់​ពិត​ជា​សាក​សម​នឹង​ទទួល​នូវ​ ​តំណែង​នេះ​ខ្លាំង​ណាស់​សម្រាប់​ការ​ជួយ​ ​ជ្រោមជ្រែង​ដល់​សេដ្ឋ​កិច្ច​សហ​រដ្ឋ​ ​អា​ ​មេ​រិ​ក​ក្នុង​សត​វត្សរ៍​ទី​២១នេះ​ឱ្យ​មាន​ ​សន្ទុះ​ខ្លាំង​ក្លា​ឡើង​វិញ​ ​។

លោក​ ​អូ​បា​ម៉ា​ ​បាន​ថ្លែង​ថា​ ​“នៅ​ក្នុង​ ​សត​វត្សរ៍​ទី​២១នេះ​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​នឹង​មាន​សន្ទុះ​សេដ្ឋ​កិច្ច​កើន​ឡើង​ ​ដោយ​ ​ចង់​ឱ្យ​ពិភព​លោក​មាន​ការ​រីក​ចម្រើន​ ​ដូច​គ្នា​ដែរ​” ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ ​“លោក John ជា​មនុស្ស​ម្នាក់​ដែល​សំខាន់​ ​សម្រាប់​ជួយ​ជំរុញ​ដល់​ក្រុម​សេដ្ឋ​កិច្ច​ ​ហើយ​យើង​នឹង​ធ្វើ​ការ​ជា​ក្រុម​លើ​ផ្នែក​ ​សេដ្ឋ​កិច្ច​ ​ដោយ​យើង​រំពឹង​ថា​ ​សេដ្ឋ​កិច្ច​ ​នឹង​កើន​ឡើង​តាម​រ​យៈ​ការងារ​ជា​ច្រើន​ ​ដែល​យើង​នឹង​ធ្វើ​រួម​គ្នា​” ។

លោក John បាន​និយាយ​ថា​ ​លោក​ ​ចង់​ឱ្យ​មាន​ការ​បង្កើត​ឱ​កាស​ការងារ​ឱ្យ​ បាន​ច្រើន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ ​ដែល​កំពុង​ធ្លាក់​ដុន​ដាប​ ​ហើយ​យើង​នឹង​ ​ជួយ​គ្នា​ ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ម្នាក់​ ​និង​ ​ជា​ច្រមុះ​ភ្នែក​រ​ដ្ឋា​ភិ​បា​ល​អា​មេ​រិ​ក​ ​ដើម្បី​ ​ឱ្យ​សេដ្ឋ​កិច្ច​សហ​រដ្ឋ​អា​មេ​រិ​ក​ ​និង​ពិភព​ ​លោក​មាន​ការ​រីក​ចម្រើន​ឡើង​ ​។

សូម​បញ្ជាក់​ថា​ ​លោក John មុន​ ​នឹង​ឡើង​កាន់​តំណែង​ថ្មី​នេះ​ ​លោក​ជា​ ​ពាណិជ្ជ​ករ​មួយ​រូប​ដែល​មាន​មុខ​មាត់​ ​និង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​ ​ស្រទាប់​អ្នក​ពាណិជ្ជ​ករ​ដ៏​ទៃៗ​ទៀត​នៅ​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ហើយ​កន្លង​មក​លោក​ ​ ​តែង​តែ​គាំ​ទ្រ​ដល់​រ​ដ្ឋា​ភិ​បា​ល​ជា​ច្រើន​ ​ដែរ​ ​។ ចំពោះ​ការ​ចូល​កាន់​តំណែង​នេះ​ ​ដែរ​ ​លោក​ត្រូវ​បាន​ក្រុម​ព្រឹទ្ធសភា​អា​ ​មេ​រិ​ក​សម្រេច​ឱ្យ​ឡើង​កាន់​ដែល​មាន​ ​ក្រុម​ប្រឹក្សា​នៅ​វ៉ា​ស៊ី​ន​តោន​អនុ​ម័​ត​ ​និង​ ​តែងតាំង​ដោយ​លោក​ប្រធានាធិបតី​ ​អា​មេ​រិ​ក​តែ​ម្ដង​ ​ហើយ​តំណែង​នេះ​ដែរ​ ​លោក​ត្រូវ​ជំនួស​លោក​ ​អារ​យ​ ​ឡៀ​ច​កេ​ ​ ​ដែល​ជា​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ ​ពាណិជ្ជ​កម្ម​ ​ដោយ​សម្រេច​ពី​ក្រុម​ប្រឹក្សា​ ​ជ្រើស​តាំង​ត្រឹម​ត្រូវ​ ​។

បើ​តាម​ម​ន្ដ្រី​ជាន់​ខ្ពស់​នៅ​ឯ​សតិ​វិមាន​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេ​រិ​កបាន​ ​និយាយ​ថា​ ​“លោក​ ​ពរ​យ​សៀន​ ​នឹង​ក្លាយ​ជា​ ​មនុស្ស​សំខាន់​ ​ដោយ​លោក​នឹង​ដើរតួ​ ​ជា​អ្នក​ជំនិត​មួយ​រូប​របស់​ប្រធានាធិបតី​ ​នឹង​ជា​ក្រុម​សមាជិក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​ ​។ ព្រោះ​លោក​មាន​បទ​ពិសោធន៍​ច្រើន​ ​និង​ ​មាន​ការ​ស្វែង​យល់​ ​និង​ជួយ​ជ្រោមជ្រែង​ ​ដល់​រ​ដ្ឋា​ភិ​បា​ល​ច្រើន​កន្លង​មក​”