យុវជនខ្មែរ និងសីលធម៌សង្គម

ដោយ​ ៖ ស្រឿន រ៉ាវី|ថ្ងៃទី 03 មិថុនា 2011 ម៉ោង 10:24:08

-សីលធម៌ខ្មែរល្អប្រពៃ                   ប្រជាគ្រប់វ័យថែរក្សា

ជាមោទនៈដល់ដូនតា                   ប្រសើរថ្លៃថ្លាដល់សង្គម។

 

-ប្រទេសជាតិមួយបានថ្កើងថ្កាន       រស់នៅសុខសាន្ដបានជួបជុំ

ប្រពៃណីជាតិបានអប់រំ                  រុញច្រានពូនជ្រំមិនឱ្យធ្លាក់ ។

 

-យុវជនខ្មែរសែនសមគួរ                មិនដល់មិនជួរចិត្ដជឿជាក់

ជួបចាស់មិនផងគងប្រចាក់            ចាប់ដៃរលាក់ធ្វើឫកមាំ។

 

-ឃើញសង្ឃនិមន្ដនៅតាមផ្លូវ           ចាស់ទុំដើរទៅចេះគួរសម

សុភាពទន់ភ្លន់សែនស័ក្ដិសម          ដោះមួកប្រលោមថ្វាយចង្ហាន់។

 

-គោរពចាស់ទុំជាហូរហែ                គោរពទុកម៉ែគ្រប់ល័ក្ខខ័ណ្ឌ

លើកដៃសំពះមិនប្រកាន់               គេដៀលអាត្ម័នថាជួរជាតិ ។

 

-ជ្រៅជាងសមុទ្រគុណម៉ែពុក           ថែទាំងដាក់ទុកមិនមានឃ្លាត

អប់រំទូន្មានស្គាល់មិត្ដញាតិ             ការកេរ្ដិ៍មាយាទឱ្យបានល្អ ។

 

-មានសីលធម៌ជាប់ជាក់ខ្លួន            ប្រកាន់ខ្ជាប់ខ្ជួនឫកបវរ

មិត្ដភក្ដិបងប្អូនមានឬក្រ                 រាក់ទាក់ស្មោះសគ្រប់ៗគ្នា ។

 

-ទោះនៅទីជិតឬទីឆ្ងាយ                 សុខសាន្ដសប្បាយគ្រប់វេលា

បោះបង់គ្រឿងញៀនអេសដ៍រោគា     គ្រុនក្ដៅរងាមិនរស់ទេ ។

 

-ទេសចរមកច្រើនជាហូរហែ            កម្សាន្ដស្រុកខ្មែរពេលទំនេរ

ទាបខ្ពស់សខ្មៅមានច្រើនទ្វេ            ចិត្ដឥតងាករេមកឈូឆ ។

-ចាត់ចែងតែតុបសណ្ឋាគារ             បម្រើគ្រប់គ្នាទេសចរណ៍

ប្រាសាទប្រាង្គប្រាទេពអប្សរ            ជាប់ចម្លាក់ថ្មល្អអស្ចារ្យ ។

 

-ចំណីចំណុកលក់តាមក្បួន            លក់ជាប់ជួនតាមតម្រា

តម្រៀបតម្រង់លក់ត្រៀបត្រា           តម្លៃប៉ុណ្ណាលក់ប៉ុណ្ណឹង ។

 

-មិនលក់លើសលប់លោភលន់ទេ    លក់លើសឡើងទ្វេគេគង់ដឹង

ថ្ងៃក្រោយលក់លិចមិនបាច់ប្រឹង       ចំណេញពេញហ្នឹងពេលក្រោយខាត។

 

-សីលធម៌ជាតិចាស់កសាង            សម្អិតសំអាងជួយសម្អាត

កូនខ្មែរត្រូវតែខំសង្វាត                  ឧស្សាហ៍ឱហាតថែរក្សា ។

 

-ជួយជាតិជាជាងនៅទំនេរ              ជួយជាតិមានកេរ្ដិ៍ឈ្មោះថ្លៃថ្លា

រន្ទឺល្បាញល្បីភពលោកា               អង្គរស្រស់ថ្លារាប់តំណ ។

 

-ដូចនេះក្នុងនាមជាកូនខ្មែរ             កែប្រែភួនថែចរិកល្អ

រៀបរយឫកពារជាបន្ដ                   ផ្ដាច់ជនជីចរភាពគ្រោតគ្រាត ។

 

-ប្រទេសបានសុខយើងសប្បាយ      ជីវិតឥតខ្វាយខ្វល់ឃ្លាងឃ្លាត

អត្ដសញ្ញាណព្រលឹងជាតិ              ទុកកេរ្ដិ៍ជូនជាតិស្ថិតស្ថេរអើយ