
ជ្រញ់
ដោយ ៖ នគរវត្ដ ថ្ងៃទី 03 មិថុនា 2011ម៉ោង 10:42:38
១-វាសនាតម្រូវឱ្យធ្វើជ្រញ់ ចិត្ដធន់មិនធុញទោះគេកាប់
ចិញ្ច្រាំវក់វីកាយចុកចាប់ ជ្រញ់ស៊ូក្រាញក្រាប់មិនចេញស្ដី។
២-សាច់សត្វគ្រប់ផ្នែកជ្រញ់ស្គាល់អស់ សាច់ក្រៀមឬស្រស់ទើបបានថ្មី
ជ្រញ់បានត្រឹមគិតចិត្ដមេត្រី ម្ចាស់មិនប្រណីអាសូរចិត្ដ៕
ដកស្រប់ចេញពីសៀវភៅ នគរវត្ដ តំណក់ទឹក

.jpg)
