
ឱ !លោកតាឌី
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 03 មិថុនា 2011ម៉ោង 10:47:47
(បទពាក្យប្រាំបី)
-រឿងរ៉ាវព្រំដែនជ្រែកផែនសីមា ល្បីអស្ចារ្យលោកាឮខ្ទរខ្ទារ
សាកលស្គាល់ច្បាស់ប្រាង្គព្រះវិហារ ជាទ្រព្យាកម្ពុជាពីបូរាណ ។
-សម្ពស្សប្រាង្គប្រាសោភាឆើតឆាយ កេរ្ដិ៍សុសសាយឥតស្ដាយទោះស្លាប់ប្រាណ
បុព្វបុរសស្មោះរដ្ឋកល្យាណ ចិត្ដក្លាហានលោកបានសាងប្រាង្គប្រា។
-មានមោទភាពកើតជាខ្មែរ ទ្រព្យហូរហែសុទ្ធតែពីដូនតា
ទុកកេរឧត្ដមដល់បុត្រធីតា ទ្រព្យថ្លៃថ្លាស្ថាបនាថ្មសួគ៌ា ។
-ចោរសៀមទន្ទ្រានឈ្លានពានទឹកដី សៀមអប្រិយបេតីចិត្ដជាមារ
សង្គ្រាមប្លន់ដីខ្មែរសែនគ្រាំគ្រា រស់រងាគ្រប់គ្នាដែលភៀសខ្លួន ។
-ឱ !លោកតាឌីឫទ្ធីចេស្ដា ប្រចាំការរក្សាយ៉ាងមាំមួន
ថែថួនប្រាសាទស្អាងស្អាតសមសួន ប្រើមន្ដក្បួនអង្រួនឱ្យខ្មែរសុខ ។
-សូមលោកតាកំចាត់អាចោរមារ មានទយាលេលាបង្កទុក្ខ
ឱ្យខ្មែរខ្លោចផ្សាមិនដែលស្រណុក សូមចេញមុខដោះទុក្ខសង្គ្រោះជាតិ។
-លោកតាពូកែសូមផ្ដល់កម្លាំង ពេលខ្មែរច្បាំងនឹងខ្មាំងសៀមចោលម្សៀត
ឱ្យខ្មែរក្លាហានបានសង្គ្រោះញាតិ ជ័យជូនជាតិឈ្នះលាតខ្មែរសាមគ្គី៕
