ថ្ម

ដោយ​ ៖ នគរវត្ដ ថ្ងៃទី 03 មិថុនា 2011ម៉ោង 11:11:11

 

  ១-ថ្មដាឈរចាំទប់មាត់បឹង                        ​​​          ចិត្ដធន់មិនខឹងប្រឹងទប់ដី

យប់ថ្ងៃរងទុក្ខមិនចេញស្ដី                                 ចិត្ដគិតដើម្បីឱ្យដីគង់ ។

 

២-មើលថែមិនឱ្យមានសៅហ្មង                         ពេលភ្លៀងម្ដងៗទឹកលិចលង់

ស្លែឱបរឹតថ្មគ្មានសល់ជ្រុង                                តែថ្មមិនល្ងង់ចាញ់បោកស្លែ ។

 

៣-នៅតែគង់វង្សថែររហូត                                ដោយមិនរបូតប្រាសគេចកែ

ចិត្ដធន់ទប់ដីមិនប្រួលប្រែ                                មិនទារប្រាក់ខែពីដីឡើយ៕

                               ដកស្រប់ចេញពីសៀវភៅ នគរវត្ដ តំណក់ទឹក