
ក្រុមហ៊ុនHPនឹងប្រមូលកុំព្យួរទ័រយួរដៃប្រមាណ៧៨ពាន់គ្រឿង បន្ទាប់ពីរកឃើញឆេះដុំភ្លើងនៅចិន
ដោយ ៖ ម៉ៅ បុបា្ផមករា ថ្ងៃទី 03 មិថុនា 2011ម៉ោង 11:22:20
ក្រុមហ៊ុនផលិត និងចែកចាយគ្រឿង អេឡិចត្រូនិច និងកុំព្យូរទ័រដ៏ល្បីឈ្មោះ “HP”នឹងប្រមូលប្រភេទកុំព្យូរទ័រយួរដៃ “Laptop”ប្រមាណ៧៨ពាន់គ្រឿង ព្រោះ មានបញ្ហាឆេះដុំសាកថ្មនៅក្នុងប្រទេស ចិន ។
យោងតាមទីភ្នាក់ស៊ីនហួរបានចុះ ផ្សាយថា ក្រុមហ៊ុន HP នឹងប្រមូលយក មកវិញនូវប្រភេទកុំព្យូទ័រយួរដៃដែល ផលិតដោយក្រុមហ៊ុនប្រមាណ៧៨,៧៤០គ្រឿងដែលបានចែកចាយលើទីផ្សារ ក្នុងប្រទេសចិន ។
ការម្រមូលយកមកវិញនេះ ព្រោះ បើតាមការអះអាងរបស់ក្រុមហ៊ុនបាន ឱ្យដឹងថា បញ្ហាដែលកើតឡើងនោះ ដោយដុំសាកថ្មទាំងឡាយឆេះ និងមាន បញ្ហា ហេតុដូច្នេះទើបក្រុមហ៊ុនត្រូវការ ពិនិត្យឡើងវិញ ។
អគ្គនាយកដ្ឋានរដ្ឋបាលជាន់ខ្ពស់ទទួលបន្ទុកផ្នែកអធិការកិច្ច និងត្រួតពិនិត្យ គុណភាព និងធានារ៉ាប់រង់ ហៅកាត់ថា “AQSIQ”បានសេចក្ដីប្រកាសព័ត៌មាន មួយថា មានបញ្ហាខ្លះកើតឡើងលើដុំថ្ម សាកគ្រឿងប្រើប្រាស់អេឡិចត្រូនិច ហើយបញ្ហានោះដំបូងឡើយដោយសារ តែដុំសាកថ្មទាំងនោះកើនឡើងកំដៅ ។ ប្រភេទដែលគេបានដឹងច្បាស់នោះ គឺ ជាផលិតផលដែលផលិតឡើងក្នុងឆ្នាំ ២០០៧និងចន្លោះឆ្នាំ២០០៨ ដែលក្រុម ត្រូតពិនិត្យបានពិនិត្យឃើញបណ្ដាម៉ាស៊ីនកុំព្យូទ័រទាំងនោះជួបនូវបញ្ហាដែរ ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ដែរ ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្ដូរថ្មសាក ដោយឥតគិតថ្លៃ ដែលនេះជាការទទូល រ៉ាប់រងលើករណីនេះរបស់ក្រុមហ៊ុន ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានក៏ បានចុះផ្សាយថា នេះមិនមែជាលើកទី១ នោះទេ ដែលក្រុមហ៊ុនបានធ្វើការ ប្រមូលកុំព្យូរដោយជួបបញ្ហានេះ ឬ បញ្ហានោះ ។ ជាក់ស្ដែងកាលពីខែឧសភា ឆ្នាំ២០០៩ កន្លងមកនេះ ក្រុមបានចាប់ ផ្ដើមប្រមូលកុំព្យូទ័រប្រមាណ១៥ពាន់ គ្រឿងផងដែរ ដែលនេះជាការចាប់ផ្ដើម លើកដំបូងរបស់ក្រុមហ៊ុននេះ ។
លើសពីនេះ កាលពីខែឧសភា ឆ្នាំ ២០១០ ក៏មានការប្រមូលយកមកវិញ នូវកុំព្យូទ័រប្រភេទយួរដៃប្រមាណ១៩, ៥៧៣គ្រឿង ផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន HP ជា ក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុន ផលិត និងចែកចាយគ្រឿងអេឡិចត្រូ និច ពិសេសកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត ដោយទទួលស្គាល់ទូទាំងពិភពលោក ៕
