អ៊ី​តា​លី​-ចិន​ចុះ​ហត្ថ​លេខា​សហ​ប្រតិបត្ដិ​ការ​សេដ្ឋ​កិច្ច​មាន​តម្លៃ​ជាង​​៣ពាន់​លាន​ដុល្លារ​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 04 មិថុនា 2011ម៉ោង 09:10:04

 

កាល​ពី​ថ្ងៃ​ទី​៣ មិ​ថុ​នា​ ​អ៊ី​តា​លី​និង​ចិន​ ​បាន​ចុះ​ហត្ថ​លេខា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ ​១៦ចំណុច​ស្ដី​ពី​សហ​ប្រតិបត្ដិ​ការ​សេដ្ឋ​កិច្ច​ដែល​មាន​តម្លៃ​សរុប​៣,២ពាន់​លាន​ ​ដុល្លារ​ ​។

ពិធី​ចុះ​ហត្ថ​លេខា​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​ ​ក្រុង​រ៉ូ​ម​ ​ដោយ​មាន​ការ​ចូល​រួម​ពី​ឧ​ប - នាយក​រដ្ឋ​ម​ន្ដ្រី​ចិន​និង​នាយក​រដ្ឋ​ម​ន្ដ្រី​ អ៊ី​តា​លី​ ​។ បណ្ដា​កិច្ច​ព្រម​ព្រៀ​ង​ខាង​លើ​ ​រួម​មាន​សិទ្ធិ​សញ្ញា​សហ​ប្រតិបត្ដិ​ការ​ទ្វេ​ ​ភា​គី​ ​រវាង​រ​ដ្ឋា​ភិ​បា​ល​ទាំង​២និង​សហ​ ​ប្រតិបត្ដិ​ការ​សេដ្ឋ​កិច្ច​១៤ចំណុច​ ​ពិសេស​ ​ផ្ដោត​ទៅ​លើ​ទូរគមនាគមន៍​ ​សុ​ខា​ភិ​បា​ល​ ​សេដ្ឋ​កិច្ច​ ​រថ​យ​ន្ដ​និង​ថាមពល​ថ្មី​ ​។ អ្វី​ ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ក្រុម​ហ៊ុន​ ​តេ​ឡេ​ខម​របស់​អ៊ី​តា​លី​និង​ក្រុម​ហ៊ុន​ហួ​វ៉េ​ ​របស់​ចិន​បាន​ចុះ​ហត្ថ​លេខា​សហ​ប្រ​តិ - ប​ត្ដិ​ការ​រ​យៈ​ពេល​៥ឆ្នាំ​ដែល​មាន​តម្លៃ​ ​ជាង​១ពាន់​លាន​ដុល្លារ​ ​។

ក្នុង​ពេល​នោះ​ ​ក្រុម​ហ៊ុន​ផ​លិ​ត​ ​រថ​យ​ន្ត Fiat Spa របស់​អ៊ី​តា​លី​ក៏​បាន​ចុះ​ ​កិច្ច​ព្រម​ព្រៀ​ង​ជាមួយ​ក្រុម​ហ៊ុន​រថ​យ​ន្ត​ ​របស់​ចិន Guang Zhou Automobile Group និង​ក្រុម​ហ៊ុន Hang Zhou Advances Gearbox Group ដែល​មាន​ ​តម្លៃ​៣៤៥លាន​ដុល្លារ​ ​។ ទន្ទឹម​នឹង​នោះ​ ​ក្រុម​ហ៊ុន Fiat Spa នឹង​ផ​លិ​ត​ប្រអប់​ ​លេខ​រថ​យ​ន្ដ​នៅ​ប្រទេស​ចិន​ ​។

មុន​នេះ​មួយ​ថ្ងៃ​ ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ ចិន​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​ ​ម​ន្ដ្រី​អ៊ី​តា​លី​និង​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ ​ភា​គី​ទាំង​ពីរ​បាន​ផ្ដោត​ការ​ពិភាក្សា​ទៅ​ ​លើ​បញ្ហា​អ​ន្ដរ​ជាតិ​សំ​ខា​ន់ៗ​ ​ក្នុង​នោះ​ ​មាន​ការ​កែ​ប្រែ​គម្រោង​របស់​ក្រុម​ ​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​។

មាន​ប្រសាសន៍​ក្រោយ​កិច្ច​ប្រជុំ​ ​រដ្ឋ​ ​ម​ន្ដ្រី​ការ​បរទេស​អ៊ី​តា​លី​ ​លោក​ហ្វ្រេ​ត​ ​ទី​នី​បាន​បញ្ជាក់​ថា​ ​មាន​ទំនាក់​ទំនង​សហ​ ​ប្រតិបត្ដិ​ការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ចិ​ន​។​ ​ប្រទេស​ទាំង​ពីរ​បាន​សហ​ការ​ដើម្បី​កែ​ ​ប្រែ​ទម្រង់​ពិភព​លោក​ទាំងមូល​ជំរុញ​ឱ្យ​ មាន​ប្រជា​ធិ​ប​តេ​យ្យ​ ​។ លោក​ហ្វ្រេ​ត​ទី​នី​ ​បញ្ជាក់​ថា​ ​អ៊ី​តា​លី​គឺ​ជា​ស្ពាន​សម្រាប់​ ​បញ្ជូន​ចិន​មក​កាន់តែ​កៀក​ជាមួយ​សហ​ ​គម​ន៍​អឺរ៉ុប​ ​។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ចិន​ ​វេន​ ​ជា​បាវ​ទៅ​កាន់​អ៊ី​តា​លី​ ​កាល​ពី​ខែ​តុលា​ ​២០១០ បណ្ដា​ក្រុម​ហ៊ុន​ ​អ៊ី​តា​លី​និង​ចិន​ក៏​បាន​ចុះ​ហត្ថ​លេខា​សហ​ ​ប្រតិបត្ដិ​ការ​សេដ្ឋ​កិច្ច​ដែល​មាន​តម្លៃ​ ​២,២៥ពាន់​លាន​ដុល្លារ​ ​។ ខ​ណៈ​នោះ​ ​ភា​គី​ទាំង​ពីរ​បាន​ជំរុញ​វិ​ស័​យ​ពាណិជ្ជ​កម្ម​ ​ទ្វេភាគី​ប្រចាំ​ឆ្នាំ​ចាប់​ពី​៤០ពាន់​លាន​ ​ដុល្លារ​ឡើង​ដល់​១០០ពាន់​លាន​ដុល្លារ​ ​ក្នុង​រ​យៈ​ពេល​៥ឆ្នាំ​ខាង​មុខ​ ​៕