
បេក្ខភាពបវរកញ្ញាទួរគី៦រូប ដែលមានសម្រស់ស្រស់ស្អាតដាច់គេ
ដោយ ៖ ម៉ែវ ធីរីណា ថ្ងៃទី 04 មិថុនា 2011ម៉ោង 07:53:18
បេក្ខនារី៦រូបដែលបានឆ្លងកាត់វគ្គ ជម្រុះជាច្រើនជុំដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមតំណែងឯកបវរកញ្ញាទួរគី ឆ្នាំ២០១១ ដែលប្រារឰធ្វើឡើងនៅយប់ថ្ងៃទី៤ មិថុនានេះ។
ក្នុងចំណោមស្រីស្អាតទាំង៦នាក់ មានតែ៤នាក់ប៉ុណ្ណោះនឹងទទួលបានរង្វាន់ក្នុងការប្រឡង់ផ្ដាច់ព្រ័ត្រដើម្បីតំណាងឱ្យប្រទេសទួរគីទាំងមូលដែលបានចូលរួមប្រឡងបវរកញ្ញាពិភពលោក បវរកញ្ញាចក្រវាល និងបវរកញ្ញាផែនដីនៅឆ្នាំ២០១១នេះ។
ក្នុងការតៀមលក្ខណៈសម្បត្ដិចូលរួមប្រឡងបវរកញ្ញាពិភពលោកឆ្នាំ២០១១ ទួរគីបានរៀបចំរួចរាល់សម្រាប់កម្មវិធីប្រឡងលើកនេះ។ ទោះបីយ៉ាងណាក៏ដោយទួរគីក៏ជាប្រទេសធ្លាប់ទទួលបានមកុដពេជ្រក្នុងការប្រឡងបវរកញ្ញា ពិភពលោកឆ្នាំ២០០២ ហើយដែរ៕
