
នាង Selena ជួបឧបសគ្គដោយសារលាបពណ៌សត្វសេះ
ដោយ ៖ ធីរីណា ថ្ងៃទី 05 មិថុនា 2011ម៉ោង 11:08:38
នាង Disney Selena Gomez និងក្រុមរបស់នាងបានចំណាយពេលយ៉ាងយូរលាបពណ៌ផ្កាឈូកដល់សត្វសេះដើម្បីបង្កើតទេសភាពអណ្ដែតអណ្ដូងសម្រាប់ការថត MV ថ្មី។
ប៉ុន្ដែទង្វើបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមការពារ និងអភិរក្សសត្វព្រៃ PETA ហើយតារាចម្រៀង Pink ត្រូវតែកាត់ឈុតឆាក ដែលមានរូបភាពសេះលាបពណ៌ទាំងនោះ។
កាលពីខែមុននាង Selena Gomez បានផ្សព្វផ្សាយនូវរូបភាពក្នុងឈុតនៃបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា "Love you like a song” នៅលើឆ្នេរសមុទ្រ Malibu។ កញ្ញាដ៏ស្រស់ ស្អាតអាយុ១៨ឆ្នាំ និងតារាបង្ហាញម៉ូដបុរសបានតុបតែងកាយតាមលក្ខណៈធម្មជាតិឈរនៅក្បែរសត្វសេះពណ៌ផ្កាឈូកនោះ។ ពេលដែលក្រុមអភិរក្សបានប្រទះឃើញរឿងនេះក៏មានប្រតិកម្មយ៉ាងខ្លាំងដល់ទង្វើរបស់នាង។
ទោះបីក្រុមផលិតករបានចេញមុខការពារនាង Selena ដោយបានអះអាងថា សត្វសេះនោះលាបម្សៅពណ៌មិនប៉ះពាល់ដល់សុខភាពសេះយ៉ាងណាក៏ដោយ ក៏ទីបំផុតក្រុមអ្នកផលិតចាំបាច់ត្រូវតែកាត់ឈុតដែលមានសត្វសេះលាបពណ៌ផ្កាឈូកនោះចេញជាដាច់ខាត។
ចំពោះព័ត៌មានទាំងនោះ តំណាងរបស់ PETA ក៏មានភាពសប្បាយយរីករាយពេលដែលនាង Selena យល់ព្រមកាត់ឈុតឆាកដែលមានសត្វសេះលាបពណ៌ដោយនាងខិតខំចំណាយពេលជាច្រើនទើបថតបានសម្រេចនោះ។ ជាមួយនឹងទឹកចិត្ដហ៊ានទទួលខុសត្រុវបានធ្វើឱ្យប្រិយមិត្ដជាច្រើនពេញចិត្ដនាងយ៉ាងខ្លាំង ដោយនាងមានឥទ្ធិពលយ៉ាងធំធេងដល់យុវវ័យ៕
