Mayweatherនឹងឡើងលើសង្វៀនប្រយុទ្ធជាមូយកីឡាករ Ortiz

ដោយ​ ៖ Phearak|ថ្ងៃទី 08 មិថុនា 2011 ម៉ោង 11:04:58

កីឡា​ករ​ប្រដាល់​ដ៏​ល្បី​ល្បាញ​របស់​សហ​រដ្ឋ​អា​មេ​រិ​ច​ ​Floyd​ ​Mayweather​ប្រកាស​ថា​គាត់​នឹង​ ​មិន​ទាន់​ចូល​និ​វិ​ត្ត​ន៏​ទេ​ ​ហើយ​នឹង​ឡើង​លើ​សង្វៀន​ប្រដាល់​យក​ខ្សែ​ក្រ​វ៉ា​ត់​ ​WBC​ ​welterweight ​ជាមួយ​កីឡា​ករ​ ​Victor​ ​Ortiz ​នៅ​ថ្ងៃ​ទី​១៧ ខែ ​កញ្ញា​ខាង​មុ​ខ​។​

កីឡា​រក​រ​វ័​យ​៣៤ឆ្នាំ​ដែល​ពុំ​ធ្លាប់​បាន​ប្រកួត​ចាប់​តាំង​ពី​ខែ​ឧស​ភា​ឆ្នាំ​២០១០មក​ ​បាន​និយាយ​ថា​ ​“អ្នក​គាំ​ទ្រ​របស់​ខ្ញុំ​បាន​រង​ចាំ​ដ៏​យ៉ូ​សម​ល្មម​ហើ​យ​។​” កាល​វិល​ត្រលប់​មក​វិញ​របស់​ម្ចាស់​ជើងឯក​ពិភព​ ​លោក​៥សម័យ​នេះ​ក៏​នឹង​ផ្ត​ល់​ក្តី​សង្ឃឹម​ដល់​តារា​ប្រដាល់​របស់​ភី​លី​ពី​ន​ ​Manny​ ​Pacquiao​ផង​ដែរ​ ​ប៉ុន្តែ​ ​គាត់​ត្រូវ​ចរចា​ជាមួយ​នឹង​កីឡា​ករ​ ​Ortiz​ជា​មុន​សិ​ន​។​

កីឡា​ករ​ប្រដាល់​មិន​ធ្លាប់​ចេញ​ ​Mayweathe​បាន​និយាយ​បន្ថែម​ទៀត​ថា​ ​“ក្នុង​ពេល​វេលា​នេះ​ ​នៃ​អាជីព​របស់​ខ្ញុំ​ ​ខ្ញុំ​ត្រូ​ស្វែង​រក​ដៃ​គូ​ដ៏​ខ្លាំង​ ​ហើយ​កីឡា​ករ​ល្បី​ ​វ័​យ​ក្មេង​ក៏​កំពុង​តែ​ចង់​លើង​មក​បំបាក់​ចង្កូម​របស់​ខ្ញុំ​ដែ​រ​។​”

ចំណែក​កីឡា​ករ​វ័​យ​២៤ឆ្នាំ​សញ្ជាតិ​អា​មេ​រិ​ច​ ​Ortiz​ទើប​តែ​ឈ្នះ​លើ​កីឡា​ករ​ការពារ​តំណែង​ជើងឯក​ ​Andre​ ​Berto​កាល​ពី​ខែ​មេ​សា​។​ ​Ortiz​បាន​និយាយ​ថា​ ​“ខ្ញុំ​មាន​ការ​គោរព​ដល់​កីឡា​ករ​ ​Mayweather​ ​ដោយសារ​តែ​គាត់​ធ្លាប់​បាន​ទទួល​ជើងឯក​ពិភព​លោក​ជា​ច្រើន​សម័យ​ ​ហើយ​ខ្ញុំ​ដឹង​ថា​គាត់​ពិត​ជា​ត្រៀម​ ​ខ្លួន​បាន​រួចរាល់​ហើយ​ ​តែ​ខ្ញុំ​ក៏​មិន​ចាញ់​រូប​គាត់​ដែ​រ​។​”

កីឡា​ករ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ​“ខ្ញុំ​ក៏​ជា​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​ពិភព​លោក​ ​ហើយ​ខ្ញុំ​ក៏​មិន​អនុ​ញ្ញា​ត​ឲ្យ​វារ​បូត​ពី​ដៃ​ខ្ញុំ​ដោយ​ឆាប់​បែប​នេះ​ដែ​រ​។​ ​ការ​ប្រកួត​រវាង​ខ្ញុំ​នឹង​គាត់​នឹង​ក្លាយ​ទៅ​ជា​ការ​ប្រកួត​ ​មួយ​ដ៏​អ​ស្ចា​រ្យ​បំផុត​ ​ហើយ​ខ្ញុំ​នឹង​នៅ​តែ​ជា​ជើងឯក​ពិភព​លោក​ជា​ច្រើន​ឆ្នា​ទៀ​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា​កីឡា​ករ​ ​Mayweather​ កំពុង​តែ​ប្រឈម​មុខ​នឹង​តុលាការ​ដែល​បាន​ចោទ​ប្រ​ ​កាន់​គាត់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ​តី​សង្សារ​និង​កូន​ពីរ​រូប​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​មុ​ន​។​ ​មិន​ត្រឹម​តែ​ ​ប៉ុណ្ណោះ​គាត់​ក៏​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​សន្តិ​សុខ​ពីរ​រូប​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​ទី​ក្រុង​ ​Las​ ​Vegas​។ ករណី​មួយ​ទៀត​ ​Mayweather ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​បាន​វាយ​ទៅ​លើ​ប៉ូ​លី​សវ័យ ២១ឆ្នាំ​ម្នាក់​ដែល​បាន​ចេញ​លិខិត​ផាក​ពិន័យ​លើ​រ​ថ យន្ត​របស់​គាត់​កាល​ពី​ខែ​វិ​ច្ឆិ​កា​ឆ្នាំ​មុ​ន​៕