
Mayweatherនឹងឡើងលើសង្វៀនប្រយុទ្ធជាមូយកីឡាករ Ortiz
កីឡាករប្រដាល់ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិច Floyd Mayweatherប្រកាសថាគាត់នឹង មិនទាន់ចូលនិវិត្តន៏ទេ ហើយនឹងឡើងលើសង្វៀនប្រដាល់យកខ្សែក្រវ៉ាត់ WBC welterweight ជាមួយកីឡាករ Victor Ortiz នៅថ្ងៃទី១៧ ខែ កញ្ញាខាងមុខ។
កីឡារករវ័យ៣៤ឆ្នាំដែលពុំធ្លាប់បានប្រកួតចាប់តាំងពីខែឧសភាឆ្នាំ២០១០មក បាននិយាយថា “អ្នកគាំទ្ររបស់ខ្ញុំបានរងចាំដ៏យ៉ូសមល្មមហើយ។” កាលវិលត្រលប់មកវិញរបស់ម្ចាស់ជើងឯកពិភព លោក៥សម័យនេះក៏នឹងផ្តល់ក្តីសង្ឃឹមដល់តារាប្រដាល់របស់ភីលីពីន Manny Pacquiaoផងដែរ ប៉ុន្តែ គាត់ត្រូវចរចាជាមួយនឹងកីឡាករ Ortizជាមុនសិន។
កីឡាករប្រដាល់មិនធ្លាប់ចេញ Mayweatheបាននិយាយបន្ថែមទៀតថា “ក្នុងពេលវេលានេះ នៃអាជីពរបស់ខ្ញុំ ខ្ញុំត្រូស្វែងរកដៃគូដ៏ខ្លាំង ហើយកីឡាករល្បី វ័យក្មេងក៏កំពុងតែចង់លើងមកបំបាក់ចង្កូមរបស់ខ្ញុំដែរ។”
ចំណែកកីឡាករវ័យ២៤ឆ្នាំសញ្ជាតិអាមេរិច Ortizទើបតែឈ្នះលើកីឡាករការពារតំណែងជើងឯក Andre Bertoកាលពីខែមេសា។ Ortizបាននិយាយថា “ខ្ញុំមានការគោរពដល់កីឡាករ Mayweather ដោយសារតែគាត់ធ្លាប់បានទទួលជើងឯកពិភពលោកជាច្រើនសម័យ ហើយខ្ញុំដឹងថាគាត់ពិតជាត្រៀម ខ្លួនបានរួចរាល់ហើយ តែខ្ញុំក៏មិនចាញ់រូបគាត់ដែរ។”
កីឡាកររូបនេះបានបញ្ជាក់បន្ថែមថា “ខ្ញុំក៏ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យវារបូតពីដៃខ្ញុំដោយឆាប់បែបនេះដែរ។ ការប្រកួតរវាងខ្ញុំនឹងគាត់នឹងក្លាយទៅជាការប្រកួត មួយដ៏អស្ចារ្យបំផុត ហើយខ្ញុំនឹងនៅតែជាជើងឯកពិភពលោកជាច្រើនឆ្នាទៀ។”
គួរបញ្ជាក់ផងដែរថាកីឡាករ Mayweather កំពុងតែប្រឈមមុខនឹងតុលាការដែលបានចោទប្រ កាន់គាត់ពីបទប្រើអំពើហិង្សាទៅលើអតីសង្សារនិងកូនពីររូបរបស់ពួកគេកាលពីឆ្នាំមុន។ មិនត្រឹមតែ ប៉ុណ្ណោះគាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទគំរាមកំហែងសន្តិសុខពីររូបនៅខាងក្រៅផ្ទះរបស់គាត់នៅក្នុងទីក្រុង Las Vegas។ ករណីមួយទៀត Mayweather ត្រូវប្រឈមមុខនឹងការចោទប្រកាន់ថា បានវាយទៅលើប៉ូលីសវ័យ ២១ឆ្នាំម្នាក់ដែលបានចេញលិខិតផាកពិន័យលើរថ យន្តរបស់គាត់កាលពីខែវិច្ឆិកាឆ្នាំមុន៕
