
Gong Li និយាយបញ្ឆិតបញ្ឆៀងថា Fan Bingbing ជាមនុស្សភ្លីភ្លើ
ដោយ ៖ ភារៈ ថ្ងៃទី 09 មិថុនា 2011ម៉ោង 06:31:23
ពេលឆ្លើយតបជាមួយអ្នកយកព័ត៌មាន នាង Fan Bingbing បានញញឹម ហើយនិយាយថា អ្វីដែលនាង Gong Li និយាយថា “ភ្លីភ្លើ” នោះ មិនមែនសំដៅលើនាងទេ។ នាង Fan Bingbing បានចូលរួមក្នុងពិធីសម្ពោធនិមិត្ដសញ្ញាថ្មីរបស់ក្រុមហ៊ុនមួយកាលពីប៉ុន្មានថ្ងៃមុន ខណៈនោះនាងត្រូវអ្នកកាសែតទៅចោមរោមសួរឱ្យឆ្លើយតបទៅនឹងព័ត៌មានស្ដី ពីនាង Gong Li ដែលបានព្រលយពាក្យថា “នាងជាមនុស្សភ្លីភ្លើ” ពីព្រោះនាង (មនុស្សដែលនាង Gong Li និយាយសំដៅ)បានដើរលើកម្រាលព្រំពណ៌ក្រ-ហមនៅក្នុងពិធីបើកមហោស្រពខ្សែ ភាពយន្ដទីក្រុងកានបើទោះបីជានាងគ្មានតួនាទីអ្វីសំខាន់ក៏ដោយ។
ប្រភពព័ត៌មានពីប្រទេសចិនបានឱ្យដឹងថា Fan Bingbing បានជជីកសួរម្ដងហើយម្ដងទៀតថាតើ Gong Li បានហៅ ឈ្មោះនាងចំៗថា ជាមនុស្សភ្លីភ្លើ គឺនាងចង់សំដៅមកលើនាងមែនទេ? “ប្រសិនបើនាងអត់និយាយចំឈ្មោះខ្ញុំទេ វាគ្មានហេតុផលណាមួយដែលធ្វើឱ្យខ្ញុំគិតថា នាងសំដៅមកលើខ្ញុំនោះទេ។ Gong Li អាចនិយាយអំពីនរណាម្នាក់ផ្សេងទៀត។ ខ្ញុំមិនចាប់អារម្មណ៍ដល់រឿងអត់បានការនោះទេ ព្រោះពេលនេះ ខ្ញុំផ្ដោតការយកចិត្ដទុកដាក់តែទៅលើការងាររបស់ខ្ញុំ ហើយតាំងចិត្ដធ្វើវាឱ្យបានល្អប៉ុណ្ណោះ”។
នាង Fan Bingbing សង្ឃឹមថាបណ្ដាញនានានឹងមិននិយាយច្រំដែលអំពីបញ្ហានេះទៀតទេ ។
មិនដឹងថា ជាការចំអកឡកឡឺយ ឬយ៉ាងណាទេ ដែល Fan Bingbing បានសរសើរ Gong Li ដោយបើកចំហថា “នាង Gong Li ជាតារាម្នាក់ក្នុងដួងចិត្ដខ្ញុំដែរ គឺតាំងពីខ្ញុំបានមើលការសម្ដែងរបស់នាងនៅក្នុងរឿង Red Sorghum ដូច្នេះខ្ញុំមិនជឿថានាងនិយាយអាក្រក់អំពីខ្ញុំទេ”។
តារាភាពយន្ដចិនល្បីល្បាញថាស្រស់ស្អាត Fan Bingbing និយាយថា នាងបានត្រៀមលក្ខណៈច្រើនណាស់សម្រាប់ការងានៅទីក្រុងកាន ហើយនាងមិនអាចទទួលការអញ្ជើញពីក្រុមហ៊ុនផ្សេងៗទៀតបានទេ ពីព្រោះកាលវិភាគការងាររបស់នាងនៅទីក្រុងកាន ហើយ៕
