Gong​ ​Li​ ​និយាយ​បញ្ឆិត​បញ្ឆៀង​ថា​ ​Fan​ ​Bingbing​ ​ជា​មនុស្ស​ភ្លីភ្លើ​

ដោយ​ ៖ ភារៈ ថ្ងៃទី 09 មិថុនា 2011ម៉ោង 06:31:23

ពេល​ឆ្លើយ​តប​ជាមួយ​អ្នក​យក​ព័ត៌មាន​ ​នាង​ ​Fan​ ​Bingbing​ ​បាន​ញ​ញឹ​ម​ ​ហើយ​និយាយ​ថា​ ​អ្វី​ដែល​នាង​ ​Gong​ ​Li​ ​និយាយ​ថា​ ​“ភ្លីភ្លើ​” នោះ​ ​មិន​មែន​សំដៅ​លើ​នាង​ទេ​។​ ​នាង​ ​Fan​ ​Bingbing​ ​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​និ​មិ​ត្ដ​សញ្ញា​ថ្មី​របស់​ក្រុម​ហ៊ុន​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​ខ​ណៈ​នោះ​នាង​ត្រូវ​អ្នក​កាសែត​ទៅ​ចោម​រោម​សួរ​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ស្ដី​ ​ពី​នាង​ ​Gong​ ​Li​ ​ដែល​បាន​ព្រលយ​ពាក្យ​ថា​ ​“នាង​ជា​មនុស្ស​ភ្លីភ្លើ​” ពីព្រោះ​នាង​ ​(មនុស្ស​ដែល​នាង​ ​Gong​ ​Li​ ​និយាយ​សំដៅ​)បាន​ដើរ​លើ​កម្រាល​ព្រំ​ពណ៌​ក្រ​-ហ​ម​នៅ​ក្នុង​ពិធី​បើក​មហោស្រព​ខ្សែ​ ​ភាព​យ​ន្ដ​ទី​ក្រុង​កា​ន​បើ​ទោះបីជា​នាង​គ្មាន​តួ​នាទី​អ្វី​សំខាន់​ក៏​ដោ​យ​។​ ​

ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា​ ​Fan​ ​Bingbing​ ​បាន​ជជីក​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​តើ​ ​Gong​ ​Li​ ​បាន​ហៅ​ ​ឈ្មោះ​នាង​ចំៗ​ថា​ ​ជា​មនុស្ស​ភ្លីភ្លើ​ ​គឺ​នាង​ចង់​សំដៅ​មក​លើ​នាង​មែន​ទេ​? “ប្រសិនបើ​នាង​អត់​និយាយ​ចំ​ឈ្មោះ​ខ្ញុំ​ទេ​ ​វា​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​ ​នាង​សំដៅ​មក​លើ​ខ្ញុំ​នោះ​ទេ​។​ ​Gong​ ​Li​ ​អាច​និយាយ​អំពី​នរណា​ម្នាក់​ផ្សេង​ទៀ​ត​។​ ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ដល់​រឿង​អត់​បាន​ការ​នោះ​ទេ​ ​ព្រោះ​ពេល​នេះ​ ​ខ្ញុំ​ផ្ដោត​ការ​យក​ចិ​ត្ដ​ទុកដាក់​តែ​ទៅ​លើ​ការងារ​របស់​ខ្ញុំ​ ​ហើយ​តាំង​ចិ​ត្ដ​ធ្វើ​វា​ឱ្យ​បាន​ល្អ​ប៉ុណ្ណោះ​”។

នាង​ ​Fan​ ​Bingbing​ ​សង្ឃឹម​ថា​បណ្ដាញ​នានា​នឹង​មិន​និយាយ​ច្រំ​ដែល​អំពី​បញ្ហា​នេះ​ទៀត​ទេ​ ​។

មិន​ដឹង​ថា​ ​ជា​ការ​ចំអក​ឡក​ឡឺ​យ​ ​ឬ​យ៉ាង​ណា​ទេ​ ​ដែល​ ​Fan​ ​Bingbing​ ​បាន​សរសើរ​ ​Gong​ ​Li​ ​ដោយ​បើក​ចំហ​ថា​ ​“នាង​ ​Gong​ ​Li​ ​ជាតា​រា​ម្នាក់​ក្នុង​ដួង​ចិ​ត្ដ​ខ្ញុំ​ដែរ​ ​គឺ​តាំង​ពី​ខ្ញុំ​បាន​មើល​ការ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ ​Red​ ​Sorghum​ ​ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​នាង​និយាយ​អាក្រក់​អំពី​ខ្ញុំ​ទេ​”។

តារា​ភាព​យ​ន្ដ​ចិន​ល្បី​ល្បាញ​ថា​ស្រស់​ស្អាត​ ​Fan​ ​Bingbing​ ​និយាយ​ថា​ ​នាង​បាន​ត្រៀម​លក្ខ​ណៈ​ច្រើន​ណាស់​សម្រាប់​ការ​ងា​នៅ​ទី​ក្រុង​កា​ន​ ​ហើយ​នាង​មិន​អាច​ទទួល​ការ​អញ្ជើញ​ពី​ក្រុម​ហ៊ុន​ផ្សេ​ងៗ​ទៀត​បាន​ទេ​ ​ពីព្រោះ​កាល​វិភាគ​ការងារ​របស់​នាង​នៅ​ទី​ក្រុង​កា​ន​ ​ហើយ​