
រាជិនី “Harry Potter” នាង Emma Watson លេចធ្លោជាងគេនៅក្នុងកម្មវិធី MTVMovie Award
ដោយ ៖ ម៉ែវ ធីរីណា ថ្ងៃទី 10 មិថុនា 2011ម៉ោង 13:10:26
ពិធីផ្ដល់ពានរង្វាន់ MTV Movie Award រាជិនី Harry Potter គឺនាង Emma Watson មានភាពលេចធ្លោជាងគេបំផុតនៅក្នុងពិធីនោះ។
ជាមួយនឹងសក់ខ្លីពណ៌មាស និងសម្លៀកបំពាក់ដែលមានពណ៌ស្រស់ខ្ចីជាមួយនឹងកអាវអក្សរ V បង្ហាញគល់សុដន់ដ៏ទ្រលុកទ្រលន់ចេញមកក្រៅ ធ្វើឱ្យតារាសម្ដែងវ័យក្មេងរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកចូលរួម ក៏ដូចអ្នកប្រមាញ់ស្រីស្អាតក្នុងកម្មវិធីនោះផងដែរ។
នាង Emma Watson រួមជាមួយតារាល្បីៗជាច្រើនដែលចូលរួមក្នុងពិធីនោះ រួមមាននាង Cameron Diaz, Emma Stone, Lily Collins... ដែលប្រារឰឡើងនៅហូលីវូដកាលពីថ្ងៃទី៦ មិថុនា។
នាង Emma Watson ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានប្រិយមិត្ដជាច្រើនបានស្គាល់នាងតាមរយៈខ្សែភាពយន្ដមនោសញ្ចេតនា “Harry Potter” ដែលជាខ្សែភាពយន្ដរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ៕
