រាជិនី​ ​“Harry​ ​Potter​” នាង​ ​Emma​ ​Watson​ ​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​កម្ម​វិធី​ ​MTVMovie​ ​Award​

ដោយ​ ៖ ម៉ែវ ធីរីណា ថ្ងៃទី 10 មិថុនា 2011ម៉ោង 13:10:26

ពិធី​ផ្ដល់​ពាន​រង្វាន់​ ​MTV​ ​Movie​ ​Award​ ​រាជិនី​ ​Harry​ ​Potter​ ​គឺ​នាង​ ​Emma​ ​Watson​ ​មាន​ភាព​លេច​ធ្លោ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិធី​នោះ​។​ ​

ជាមួយ​នឹង​សក់​ខ្លី​ពណ៌​មាស​ ​និង​ស​ម្លៀ​ក​បំ​ពាក់​ដែល​មាន​ពណ៌​ស្រស់​ខ្ចី​ជាមួយ​នឹង​ក​អាវ​អក្សរ​ ​V​ ​បង្ហាញ​គល់​សុដន់​ដ៏​ទ្រលុក​ទ្រលន់​ចេញ​មក​ក្រៅ​ ​ធ្វើ​ឱ្យ​តារា​សម្ដែង​វ័​យ​ក្មេង​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ចូល​រួម​ ​ក៏​ដូច​អ្នក​ប្រមាញ់​ស្រី​ស្អាត​ក្នុង​កម្ម​វិធី​នោះ​ផង​ដែ​រ​។​ ​

នាង​ ​Emma​ ​Watson​ ​រួម​ជាមួយ​តារា​ល្បី​ៗជា​ច្រើន​ដែល​ចូល​រួម​ក្នុង​ពិធី​នោះ​ ​រួម​មាន​នាង​ ​Cameron​ ​Diaz​, Emma​ ​Stone​, Lily​ ​Collins​... ដែល​ប្រា​រ​ឰ​ឡើង​នៅ​ហូ​លី​វូ​ដ​កាល​ពី​ថ្ងៃ​ទី​៦ មិ​ថុ​នា​។​ ​

នាង​ ​Emma​ ​Watson​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ​ដោយ​មាន​ប្រិ​យ​មិ​ត្ដ​ជា​ច្រើន​បាន​ស្គាល់​នាង​តាម​រ​យៈ​ខ្សែ​ភាព​យ​ន្ដ​មនោ​ស​ញ្ចេ​ត​នា​ ​“Harry​ ​Potter​” ដែល​ជា​ខ្សែ​ភាព​យ​ន្ដរ​ក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ផង​ដែរ​