ស្រី​ស្នេហ៍​រ៉ូ​ណា​ល់​ដូ​ឯក​ភាព​ថត​អាក្រាត​

ដោយ​ ៖ ម៉ែវ ធីរីណា|ថ្ងៃទី 10 មិថុនា 2011 ម៉ោង 13:11:37

តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​ល្បាញ​ ​នាង​ ​Irina​ ​Sheik​ ​បាន​ឯក​ភាព​ដោះ​ស​ម្លៀ​ក​ ​បំ​ពាក់​ទាំង​អស់​ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ស្បែក​ ​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូ​ដ​ ​ម៉ាក​ ​ចា​កុ​ប​។​ ​កម្ម​វិធី​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦មក​ម្ល៉េះ​។

តាម​ព័​ត៌​មា​នី​ន​ដ​ផេ​នេ​ដ​នេ​ត​ឱ្យ​ដឹង​ថា​រូប​ភាព​មិ​ត្ដ​ស្រី​របស់​តារា​បាល់​ទាត់​ក្រុម​រៀល​ម៉ា​ទ្រី​ដ​ ​ត្រូវ​គេ​បោះ​ពុម្ព​លើ​ ​អាវ​លក់​ក្នុង​តម្លៃ​៣៥ដុល្លារ​ ​ហើយ​ប្រាក់​ដែល​ប្រមូល​បាន​ទាំង​នោះ​យក​ទៅ​គាំ​ទ្រ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​ស្បែក​នៅ​ទី​ក្រុង​ញូ​វ​យ៉​ក​។​

យុទ្ធនា​ការ​ដែល​មាន​ឈ្មោះ​ថា​ ​“Protect​ ​the​ ​Skin​ ​You​´re​ ​in​” ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​ ​តារា​សម្ដែង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជា​ច្រើន​ជុំ​វិញ​ពិភព​លោ​ក​។​ ​ភរិយា​របស់​បេ​ក​ខាំ​ ​គឺ​នាង​វី​ក​តូ​រៀ​បេ​ក​ខាំ​ក៏​ធ្លាប់​ឯក​ភាព​ថត​ស្រាត​បោះ​ពុម្ព​លើ​អាវ​ក្នុង​គោល​ដៅ​ ​ដូច​គ្នា​នេះ​ផង​ដែ​រ​។​

តារា​បង្ហាញ​ម៉ូ​ដ ​អៀ​រី​ណា​ ​សេក​ ​កំពុង​ស្នា​ក់​នៅ​អា​មេ​រិ​ក​ ​ហើយ​នាង​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការងារ​បង្ហាញ​ម៉ូ​ដ​របស់​នា​ង​។​ ​តារា​បង្ហាញ​ម៉ូ​ដ​រូប​នេះ​កាន់តែ​ល្បី​ល្បាញ​នៅ​លើ​​ពិភព​លោក​ ​ដោយសារ​តែ​ជា​ស្រី​ស្នេហ៍​របស់​បុរស​ស​ង្ហា​ និង​ជា​កីឡា​ករ​ឆ្នើម​នៅ​លើ​ពិភព​លោក​ ​គ្រី​ស្ទី​ន​ ​រ៉ូ​ណា​ល់​ដូ​៕​