គ្រូ​ប​ង្វឹ​ក​ណា​ហ្គា​ខ​ប​ប្រកួត​ជាមួយ​ព្រែក​ប្រា​មិន​សំខាន់​ទេ​ ​សំខាន់​គឺ​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន​

ដោយ​ ៖ យឺន ពន្លឺ ថ្ងៃទី 10 មិថុនា 2011ម៉ោង 08:14:06

ភ្នំពេញ​​៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ​ទី​១១ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ ខាង​មុខ​នេះ​ ​ក្រុម​ណា​ហ្គា​ខ​ប​ ​ដែល​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់​ពី​ភ្នំពេញ​ក្រោ​ន​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ព្រែក​ប្រា​កីឡា​ ​ដែល​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​វគ្គ​វិល​ជុំ​នៅ​លើ​ទី​លាន​ព​ហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។​ ​

លោក​ ​ប្រាក់​ ​សុវណ្ណ​រ៉ា​ ​គ្រូ​ប​ង្វឹ​ក​ក្រុម​ណា​ហ្គា​ខ​ប​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​នគរ​វ​ត្ដ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិ​ថុ​នា​ ​ថា​ ​ការ​ជួប​គ្នា​ជាមួយ​ក្រុម​ព្រែក​ប្រា​កីឡា​ ​មិន​មាន​អ្វី​សំខាន់​ណាស់​ណា​ទេ​សម្រាប់​ក្រុម​ខ្ញុំ​ ​ឱ្យ​តែ​ប្រកួត​បាន​៣ពិន្ទុ​បន្ថែម​ទៀត​ ​គឺ​បាន​ហើ​យ​។​

លោក​ ​សុ​វ​ណ្ណា​រ៉ា​ ​បាន​ប​ន្ដ​ថា​ ​អ្វី​ដែល​ក្រុម​ឱ្យ​ផ្ដោត​ជា​សំខាន់​នោះ​ ​គឺ​ការ​ប្រកួត​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ ​ពីព្រោះ​ក្រុម​នេះ​ប្រកួត​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដង​ណា​ឡើយ​ ​ហើយ​ខ្ញុំ​នឹង​ប្រើ​យុទ្ធ​សា​ស្ដ្រ​ថ្មី​ដើម្បី​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឱ្យ​ទាល់តែ​បា​ន​។​

គ្រូ​ប​ង្វឹ​ក​របស់​ក្រុម​ណា​ហ្គា​ខ​ប​រូប​នេះ​ ​បាន​បន្ថែម​ថា​ ​នេះ​ជា​ទ​ស្ស​នៈ​របស់​អ្នក​មើល​ទេ​ ​ប៉ុន្ដែ​សម្រាប់​ខ្លួន​ខ្ញុំ​ ​មិន​គិត​ដូច​នេះ​ឡើ​យ​។​ ​ទោះបីជា​ក្រុម​ភ្នំពេញ​ក្រោ​ន​ ​បាត់បង់​គ្រូ​ប​ង្វឹ​ក​ពិត​មែន​ឈ្នះ​ ​ឬ​មិន​ឈ្នះ​ឋិត​នៅ​លើ​កីឡា​ករ​ច្រើន​ជាង​ ​ព្រោះ​ថា​គ្រូ​ប​ង្វឹ​ក​បាន​តែ​២០ភាគ​រយ​ ​ប៉ុណ្ណោះ​ចំណែក​កីឡា​ករ​វិញ​គឺ​មាន​រហូត​ដល់​ ​៨០ភាគ​រ​យ​។​ ​

គួរ​បញ្ជាក់​ថា​ ​ក្រុម​ណា​ហ្គា​ខ​ប​បាន​ប្រកួត​ឈ្នះ​៥ប្រកួត​ស្មើ​១ ប្រកួត​ចាញ់​១ ប្រកួត​ស៊ុត​ចូល​ទី​បាន​៣៣គ្រាប់​ ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​ ​ក្នុង​លទ្ធ​ផល​២-៧ កាល​ពី​ថ្ងៃ​ទី​១ មិ​ថុ​នា​ ​ឆ្នាំ​២០១១ មាន​១៦ពិន្ទុ​។ ឯ​ក្រុម​ព្រែក​ប្រា​កីឡា​ ​ប្រកួត​បាន​៧ប្រកួត​ ​មិន​ដែល​ឈ្នះ​ចាញ់​៥ប្រកួត​ ​ស្នើ​២ប្រកួត​ ​ស៊ុត​ចូល​ទី​បាន​៥គ្រាប់​ ​មាន​២ពិន្ទុ​ ​ប្រកួត​ចុង​ក្រោយ​ស្មើ​ជាមួយ​ក្រុម​ឫទ្ធិ​សែន​១-១ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ មាន​ ​២ពិន្ទុ​។

នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​មិ​ត្ដ​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១១ ថ្ងៃ​ ​សៅរ៍​នេះ​ ​ក៏​មាន​ក្រុម​ព្រះ​ខ័ន​រាជ្យ​ឈរ​នៅ​លំដាប់​លេខ​៥មាន​៩ពិន្ទុ​ ​ត្រូវ​មក​ប្រកួត​ជាមួយ​ក្រុម​ឫទ្ធិ​សែន​ដែល​ឈរ​នៅ​លំដាប់​លេខ​១០ចុង​ក្រោយ​គេ​មាន​២ពិន្ទុ​៕