
តារាសម្ដែងដ៏ស្រស់ស្អាតត្រូវបុរសអ្នកគាំទ្រឡើងលើឆាកស្ទាបដើមទ្រូង
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 11 មិថុនា 2011ម៉ោង 06:36:31
តារាសម្ដែងដ៏ល្បីល្បាញក្នុងខ្សែភាពយន្ដ “Feng VIVA moon” មានការតក់ស្លុតយ៉ាងខ្លាំងក្នុងពេលដែលអ្នកគាំទ្រជាបុរសឡើងលើឆាកហើយស្ទុះមកស្ទាបអង្អែលដើមទ្រូងរបស់នាងនោះ។
កាលពីដើមសប្ដាហ៍កន្លងមកនេះ នាង ម៉ិញ ឈាន (Meng Qian) បានចូលរួមក្នុងពិធី Talk show Lady Guagua ដែលជាកម្មវិធីមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើ កញ្ចក់ទូរទស្សន៍ Star TV ដោយនាងជាពិធីករនៅក្នុងកម្មវិធីនោះ។ ពេលដែលការថតបានចាប់ផ្ដើមប្រិយមិត្ដអ្នកគាំទ្រជាបុរសម្នាក់បានឡើងទៅលើឆាកហើយស្នើសុំហត្ថលេខារបស់នាង ក្រោយមកក៏សុំចាប់ដៃនាង។
ដោយមានការស្ទាក់ស្ទើររបស់ជំនួយការតារាសម្ដែង រូបនោះក៏បង្ហាញភាពក្លាហានជាមួយប្រិយមិត្ដ។ ប៉ុន្ដែពេលចូលកៀកបានចាប់ដៃជាមួយតារាដ៏ស្រស់ស្អាតហើយ បុរសរូបនោះក៏ស្រាប់តែស្ទុះទៅស្ទាបដើមទ្រូងរបស់នាងថែមទៀត ធ្វើឱ្យនាងភ្ញាក់ស្រែកឡើង ហើយដៃទប់រ៉ូបអត់ខ្សែ ខ្លាចរបូតធ្លាក់។ ពេលនោះអ្នកជំនួយការនៅក្នុងកម្មវិធីក៏បាននាំគ្នាមករារាំងបុរសរូបនេះ។
នាង ម៉ិញ ឈាន មានឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈដោយសារភាពស្រស់ស្អាត និងការស្លៀកពាក់សិចស៊ីរបស់នាង។
ក្រៅពីការសម្ដែងភាពយន្ដ នាងក៏បានចេញអាល់ប៊ុមចម្រៀងផងដែរ ដែលទទួលបានការគាំទ្រជាច្រើនពីប្រិយមិត្ដ៕
