តារា​សម្ដែង​ដ៏​ស្រស់​ស្អាត​ត្រូវ​បុរស​អ្នក​គាំ​ទ្រ​ឡើង​លើ​ឆាក​ស្ទាប​ដើម​ទ្រូង​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 11 មិថុនា 2011ម៉ោង 06:36:31

តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​ក្នុង​ខ្សែ​ភាព​យ​ន្ដ​ ​“Feng​ ​VIVA​ ​moon​” មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​អ្នក​គាំ​ទ្រ​ជា​បុរស​ឡើង​លើ​ឆាក​ហើយ​ស្ទុះ​មក​ស្ទាប​អង្អែល​ដើម​ទ្រូង​របស់​នាង​នោះ​។​

កាល​ពី​ដើម​ស​ប្ដា​ហ៍​កន្លង​មក​នេះ​ ​នាង​ ​ម៉ិ​ញ​ ​ឈាន (Meng Qian)​ ​បាន​ចូល​រួម​ក្នុង​ពិធី​ ​Talk​ ​show​ ​Lady​ ​Guagua​ ​ដែល​ជា​កម្ម​វិធី​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​លើ​ ​កញ្ចក់​ទូរទស្សន៍​ ​Star​ ​TV​ ​ដោយ​នាង​ជា​ពិធី​ករ​នៅ​ក្នុង​កម្ម​វិធី​នោះ​។​ ​ពេល​ដែល​ការ​ថត​បាន​ចាប់​ផ្ដើម​ប្រិ​យ​មិ​ត្ដ​អ្នក​គាំ​ទ្រ​ជា​បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​ឆាក​ហើយ​ស្នើ​សុំ​ហត្ថ​លេខា​របស់​នាង​ ​ក្រោយ​មក​ក៏​សុំ​ចាប់​ដៃ​នា​ង​។​

ដោយ​មាន​ការ​ស្ទាក់ស្ទើរ​របស់​ជំនួយ​ការ​តារា​សម្ដែង​ ​រូប​នោះ​ក៏​បង្ហាញ​ភាព​ក្លាហាន​ជាមួយ​ប្រិ​យ​មិ​ត្ដ​។​ ​ប៉ុន្ដែ​ពេល​ចូល​កៀក​បាន​ចាប់​ដៃ​ជាមួយ​តារា​ដ៏​ស្រស់​ស្អាត​ហើយ​ ​បុរស​រូប​នោះ​ក៏​ស្រាប់តែ​ស្ទុះ​ទៅ​ស្ទាប​ដើម​ទ្រូង​របស់​នាង​ថែម​ទៀត​ ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ស្រែក​ឡើង​ ​ហើយ​ដៃ​ទប់​រ៉ូ​ប​អត់​ខ្សែ​ ​ខ្លាច​របូត​ធ្លា​ក់​។​ ​ពេល​នោះ​អ្នក​ជំនួយ​ការ​នៅ​ក្នុង​កម្ម​វិធី​ក៏​បាន​នាំ​គ្នា​មក​រារាំង​បុរស​រូប​នេះ​។​

នាង​ ​ម៉ិ​ញ​ ​ឈាន​ ​មាន​ឈ្មោះ​ល្បី​ល្បាញ​នៅ​ក្នុង​វិ​ស័​យ​សិល្បៈ​ដោយសារ​ភាព​ស្រស់​ស្អាត​ ​និង​ការ​ស្លៀក​ពាក់​សិ​ច​ស៊ី​របស់​នា​ង​។​

ក្រៅ​ពី​ការ​សម្ដែង​ភាព​យ​ន្ដ​ ​នាង​ក៏​បាន​ចេញ​អា​ល់​ប៊ុ​ម​ចម្រៀង​ផង​ដែរ​ ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​ប្រិ​យ​មិ​ត្ដ​៕