
Button ឈ្នះជើងឯកប្រណាំងរថយន្ដF1នៅក្នុងកម្មវិធីកាណាដា Grand Prix
ដោយ ៖ ភារៈ ថ្ងៃទី 13 មិថុនា 2011ម៉ោង 16:10:58
កីឡាករ Jenson Button បានទទួល ជ័យជម្នះជើងឯកប្រណាំងរថយន្ដ For-mula One នៅក្នុងកម្មវិធីកាណាដា Grand Prix កាលពីថ្ងៃអទិត្យដោយសារតែជើងឯកពិភពលោក Sebastian Vettel ធ្វើឱ្យមានកំហុសនៅក្នុងជុំចុងក្រោយ ។
កីឡាករអាល្លឺម៉ង់ Sebastian Vettel ខកខានក្នុងការប្រកាសជើងឯកលើកទី៦នៅក្នុងការប្រកួតចំនួន៧ប្រកួតដោយសារតែម្ចាស់ជើងឯកឆ្នាំ២០០៩ Button បានវ៉ានៅកាច់ជ្រុងមួយកន្លែងនៃទីលាន ប្រកួត ។ ដំបូងកីឡាករបស់ប្រទេសអង់គ្លេសបានផ្ដួលកីឡាករ Lewis Hamilton ហើយបន្ថែមល្បឿនវ៉ាដាច់តែម្ដងទៅលើ Vettel ទៀត ។
កីឡាករ Button បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ទោះបីជាខ្ញុំមិនបានឈ្នះជើងឯកនេះក៏ដោយ ក៏ខ្ញុំសប្បាយរីករាយនឹងការប្រកួតនេះដែរ ហើយជ័យជម្នះនេះពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំនឹងប្រារឰពិធីជ័យជម្នះនេះដ៏ធំបំផុតដើម្បីជាការលើកទឹកចិត្ត ហើយសូមអរគុណដល់មិត្ដរួមក្រុមទាំងអស់គ្នា” ។
ចំណែកកីឡាករ Vettel បាននិយាយ ថា “ខ្ញុំខកចិត្ដយ៉ាងខ្លាំងដែលមិនបាន ឈ្នះកម្មវិធីនេះដោយសារតែការចាប់ផ្ដើមមិនល្អមានកំហុសច្រើនពេលប្រកួត ។ ខ្ញុំមិនបានទុកចន្លោះគ្រប់គ្រាន់នៅជុំចុងក្រោយដែលជាហេតុធ្វើឱ្យខ្ញុំបរាជ័យទាំងមិនអស់ចិត្ដបែបនេះ។ ទោះបីជាយ៉ាងណាក្រុមរបស់យើង ក៏ទទួលបានពិន្ទុល្អដែរ”។
កីឡាករ Button បានឈានទៅកាន់ លំដាប់លេខ២នៅក្នុងតារាងចំណាង់ថ្នាក់ពិភពលោកដែលមាន៦០ពិន្ទុ ហើយ កីឡាករ Hamilton បានធ្លាក់ទៅកាន់លំដាប់លេខ៤ បន្ទាប់ពីជួបគ្រោះថ្នាក់ បុកគ្នាជាមួយនឹងកីឡាករ Webber នៅក្នុងជុំទី៥ ។
កីឡាករ Vitaly Petrov បានទទួល ចំណាត់ថ្នាក់លេខ៥សម្រាប់ក្រុម Lotus Renault ស្របពេលដែលកីឡាករ Massa ផ្ដួលកីឡាករ Kobayashi ដណ្ដើមយកលេខរៀងទី៦ ។ កីឡាករសញ្ជាតិប្រេស៊ីល Rubens Barrichello បានមកដល់ទីក្នុងចំណាត់ថ្នាក់លេខ៩ និងកីឡាករ Jaime Alguersuari របស់ក្រុម Toro Rosso ទទួលបានចំណាត់ថ្នាក់លេខ៨និងលេខ១០៕
