Button ​ឈ្នះ​ជើងឯក​ប្រណាំង​រថ​យ​ន្ដ​F1​នៅ​ក្នុង​កម្ម​វិធី​កា​ណា​ដា ​Grand​ ​Prix​

ដោយ​ ៖ ភារៈ|ថ្ងៃទី 13 មិថុនា 2011 ម៉ោង 16:10:58

          កីឡា​ករ​ ​Jenson​ ​Button​ ​បាន​ទទួល​ ​ជ័យ​ជម្នះ​ជើងឯក​ប្រណាំង​រថ​យ​ន្ដ​ ​For​-mula​ ​One​ ​នៅ​ក្នុង​កម្ម​វិធី​កា​ណា​ដា​ ​Grand​ ​Prix​ ​កាល​ពី​ថ្ងៃ​អទិត្យ​ដោយ​​សារ​តែ​ជើងឯក​ពិភព​លោក​ ​Sebastian​ ​Vettel​ ​ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ក្នុង​ជុំ​ចុង​​ក្រោយ​ ​។

កីឡា​ករ​អា​ល្លឺ​ម៉​ង់​ ​Sebastian​ ​Vettel​ ​ខក​ខាន​ក្នុង​ការ​ប្រកាស​ជើងឯក​លើក​ទី​៦នៅ​ក្នុង​ការ​ប្រកួត​ចំនួន​៧ប្រកួត​ដោយសារ​តែ​ម្ចាស់​ជើងឯក​ឆ្នាំ​២០០៩ Button​ ​បាន​វ៉ា​នៅ​កាច់​ជ្រុង​មួយ​កន្លែង​នៃ​ទី​លាន​ ​ប្រកួត​ ​។ ដំបូង​កីឡា​ក​របស់​ប្រទេស​អង់​​គ្លេ​ស​បាន​ផ្ដួល​កីឡា​ករ​ ​Lewis​ ​Hamilton​ ​ហើយ​បន្ថែម​ល្បឿន​វ៉ា​ដាច់​តែ​ម្ដង​ទៅ​​លើ​ ​Vettel​ ​ទៀត​ ​។

កីឡា​ករ​ ​Button​ ​បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ទោះបីជា​ខ្ញុំ​មិន​បាន​ឈ្នះ​ជើងឯក​នេះ​ក៏​ដោយ​ ​ក៏​ខ្ញុំ​សប្បាយ​​រីករាយ​នឹង​ការ​ប្រកួត​នេះ​ដែរ​ ​ហើយ​ជ័យ​ជម្នះ​នេះ​ពិត​ជា​មាន​សា​រៈ​សំខាន់​សម្រាប់​​ខ្ញុំ​។ ខ្ញុំ​នឹង​ប្រា​រ​ឰ​ពិធី​ជ័យ​ជម្នះ​នេះ​ដ៏​ធំ​បំផុត​​ដើម្បី​ជា​ការ​លើក​ទឹក​ចិ​ត្ត​ ​ហើយ​​សូម​អរ​គុណ​ដល់​មិ​ត្ដ​រួម​ក្រុម​ទាំង​អស់​​គ្នា​

ចំណែក​កីឡា​ករ​ ​Vettel​ ​បាន​និយាយ​ ​ថា​ ​ខ្ញុំ​ខក​ចិ​ត្ដ​យ៉ាង​ខ្លាំង​ដែល​មិន​បាន​ ​ឈ្នះ​កម្ម​វិធី​នេះ​ដោយសារ​តែ​ការ​ចាប់​​ផ្ដើម​មិន​ល្អ​មាន​កំហុស​ច្រើន​ពេល​​ប្រកួត​ ​។ ខ្ញុំ​មិន​បាន​ទុក​ចន្លោះ​គ្រប់​គ្រាន់​​នៅ​ជុំ​ចុង​ក្រោយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​​បរាជ័យ​ទាំង​មិន​អស់​ចិ​ត្ដ​បែប​នេះ​។​ ​ទោះ​បី​ជា​យ៉ាង​ណា​ក្រុម​របស់​យើង​ ក៏​ទទួល​បាន​ពិន្ទុ​ល្អ​ដែរ​

កីឡា​ករ​ ​Button​ ​បាន​ឈាន​ទៅ​កាន់​ ​លំដាប់​លេខ​២នៅ​ក្នុង​តារាង​ចំ​ណា​ង់​ថ្នាក់​ពិភព​លោក​ដែល​មាន​៦០ពិន្ទុ​ ​ហើយ​ ​កីឡា​ករ​ ​Hamilton​ ​បាន​ធ្លាក់​ទៅ​កាន់​​លំដាប់​លេខ​៤ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ ​បុក​គ្នា​ជាមួយ​នឹង​កីឡា​ករ​ ​Webber​ ​នៅ​ក្នុង​ជុំ​ទី​៥

កីឡា​ករ​ ​Vitaly​ ​Petrov​ ​បាន​ទទួល​ ​ចំ​ណាត់​ថ្នាក់​លេខ​៥សម្រាប់​ក្រុម​ ​Lotus​ ​Renault​ ​ស្រប​ពេល​ដែល​​កីឡា​ករ​ ​Massa​ ​ផ្ដួល​កីឡា​ករ​ ​Kobayashi​ ​ដណ្ដើម​យក​លេខ​រៀង​ទី​៦ កីឡា​ករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ ​Rubens​ ​Barrichello​ ​បាន​មក​ដល់​ទី​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៩ និង​កីឡា​ករ​ ​Jaime​ ​Alguersuari​ ​របស់​​ក្រុម​ ​Toro​ ​Rosso​ ​ទទួល​បាន​ចំ​ណាត់​​ថ្នាក់​លេខ​៨និង​លេខ​១០