Wozniacki​ ​ឈ្នះ​ជើងឯក​លើក​ទី​៥ នៅ​ប្រទេស​កំណើត​របស់​ខ្លួន​

ដោយ​ ៖ ភារៈ ថ្ងៃទី 13 មិថុនា 2011ម៉ោង 16:26:40

         កីឡា​កា​រិ​នី​លំដាប់​លេខ​១របស់​ពិភព​លោក​ ​Caroline​ ​Wozniacki​ ​បាន​ឈ្នះ​ជើងឯក​ជា​លើក​ទី​៥របស់​នាង​ក្នុង​ឆ្នាំ​នេះ​ ​បន្ទាប់​ពី​ឈ្នះ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៅ​ក្នុង​កម្ម​វិធី​ ​Copenhagen​ ​Open​ ​នៅ​ប្រទេស​ដា​ណឺ​ម៉ា​ក​ដែល​ជា​ស្រុក​​កំណើត​របស់​នាង​ ​។

កីឡា​កា​រិ​នី​វ័​យ​២០ឆ្នាំ​រូប​នេះ​បាន​​បំបាក់​នាង​ ​Lucie​ ​Safarova​ ​លំដាប់​​លេខ​៤របស់​ឆេ​ក​ដោយ​លទ្ធ​ផល​ ​6-1, 6-4 ក្នុង​រ​យៈ​ពេល​១ម៉ោង​និង​៨នា​ទី​។​ ​នាង​ ​Wozniacki​ ​មិន​បាន​បន្ធូរ​ដៃ​មួយ​​សិត​ឡើយ​ដោយសារ​តែ​នាង​ត្រូវ​ការ​​សង​សឹក​ការ​បរាជ័យ​របស់​នាង​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ទី​ក្រុង​ ​Stuttgart​ ​ប្រទេស​​អា​ល្លឺ​ម៉​ង់​ ​។

នាង​ ​Wozniacki​ ​បាន​និយាយ​ប្រាប់​ ​អ្នក​សារ​ព័ត៌មាន​ថា​ ​“អប​អរ​សារ​ទ​ដល់​​នាង​ ​Lucie​ ​ដែល​បាន​លេង​ល្អ​ពេញ​មួយ​ស​បា្ដ​ហ៍​ ​ហើយ​បាន​ឈាន​មក​ដល់​វគ្គ​ចុង​​ក្រោយ​ផង​ដែរ​ ​។ ខ្ញុំ​សូម​ជូន​ពរ​នាង​ឱ្យ​ លេង​បាន​ល្អ​ទៀត​នៅ​ក្នុង​ទី​ក្រុង​ ​East​-bourne​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ​យើង​ទាំង​ពីរ​​នាក់​អាច​លេង​បាន​ល្អ​នៅ​ក្នុង​កម្ម​វិធី​ ​Wimbledon​ ​ទៀត​”។

ចំណែក​នាង​ ​Safarova​ ​ក៏​បាន​ថ្លែង​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​“ខ្ញុំ​ខក​ចិ​ត្ដ​ ​ចំពោះ​បរាជ័យ​នេះ​ ​។ នេះ​ជាស​បា្ដ​ហ៍​ដ៏​ល្អ​​បំផុត​សម្រាប់​រូប​ខ្ញុំ​ហើយ​នឹង​វិល​ត្រលប់​មក​កាន់​ទី​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ ​។ អប​អរ​សារ​ទរ​ចំពោះ​នាង​ ​Caroline​ ​ដែល​លេង​បាន​ល្អ​ឥត​ខ្ចោះ​ហើយ​បាន​ឈ្នះ​ ​ជើងឯក​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទៀត​ ​។ ខ្ញុំ​​សូម​ជូន​ពរ​នាង​ឱ្យ​ទទួល​ជ័យ​ជំ​នះ​គ្រប់​បែប​យ៉ាង​”។

កីឡា​កា​រិ​នី​វ័​យ​២៤ឆ្នាំ​ ​Safarova​ ​ក៏​​នឹង​ស្ថិត​ជាមួយ​កីឡា​កា​រិ​នី​ទាំង​៣២រូប​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ​នា​ស​បា្ដ​ហ៏​ក្រោយ​ដែល​ដឹកនាំ​ដោយ​កីឡា​ករ​លំដាប់​លេខ​៣ Vera​ ​Zvonareva​ ​ម្ចាស់​ជើងឯក​បារាំង​ ​Open​ ​នាង​ ​Li​ ​Na​ ​និង​កីឡា​កា​រិ​នី​របស់​អ៊ី​តា​លី​ ​Francesca​ ​Schiavone​ ​។ ចំណែក​បង​ប្អូន​ត្រកូល​ ​Williams​ ​គឺ​កីឡា​កា​រិ​នី​ ​Serena​ ​និង​ ​Venus​ ​ក៏​ទន្ទឹង​រង់​ចាំ​ការ​ចូល​រួម​ប្រកួត​​វិញ​ដែរ​ ​បន្ទាប់​ពី​ជា​សះ​ស្បើយ​ពីរ​បួស​៕