
“រាជិនីសម្រស់” បង្ហាញមុខលើក្របទស្សនាវដ្ដី FHM ២លើករបស់ហ្វីលីពីន
ដោយ ៖ ម៉ែវ ធីរីណា ថ្ងៃទី 17 មិថុនា 2011ម៉ោង 06:20:58
ក្រៅពីរឿងអាស្រូវខ្សែអាត់វីដេអូ សិចជាមួយ Hayden Kho អាជីពជាតារាបង្ហាញម៉ូដរបស់នាង Katrina Halili ជាតួឯកមួយរូបក្នុងចំណោម៣រូបរបស់ខ្សែភាពយន្ដ “រាជិនីសម្រស់” ទទួលបានជោគជ័យយ៉ាងខ្លាំងលើអាជីពសិល្បៈ។ រយៈពេល៣ឆ្នាំជាបន្ដបន្ទាប់ នាងឈរកំពូលតារាងជាស្ដ្រីដែលមានភាពទាក់ទាញបំផុតរបស់ទស្សនាវដ្ដី FHM ប្រទេសហ្វីលីពីន។
ពេលកន្លងមក នាងគាតរិនាប្រឈម នឹងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងខ្សែ អាត់វីដេអូសិចដែលបានផ្សព្វផ្សាយ កាលពីខែឧសភា ២០០៥ ហើយចំណាយពេលយ៉ាងយូរទើបស្ងប់ស្ងាត់ទៅវិញ។
នាង Katrina Halili បែកធ្លាយខ្សែវីដេអូសិចជាមួយ Hayden Kho នាង Katrina Halili ជាតារាបង្ហាញ ម៉ូដ និងជាតារាសម្ដែងដែលមានរូបរាងសិចស៊ីបំផុតក្នុងប្រទេសហ្វីលីពីន។ នាងត្រូវប្រិយមិត្ដជាច្រើនស្គាល់តាមរយៈកម្មវិធ្សីតារសតរុចកស្ដីអំពីតារា បង្ហាញម៉ូតឈានមុខគេបំផុតរបស់ហ្វីលីពីន។ ចាប់តាំងពីពេលនោះមករូបថតប៊ីគីនីដ៏ទាក់ទាញរបស់នាងត្រូវបានទស្សនាវដ្ដីជាច្រើនផ្សព្វផ្សាយ ក្នុងនោះមានទាំងទស្សនាវដ្ដីដ៏ល្បីល្បាញ FHM ផងដែរ។
ហេតុដូច្នេះ ក្រោយពេលខ្សែអាត់វីដេអូសិចរបស់នាងជាមួយគ្រូពេទ្យ Hayden Kho មិនយូរប៉ុន្មានបានរីករាលដាលគ្រប់ទិសទីយ៉ាងឆាប់រហ័ស នឹកស្មានមិនដល់។ ហេតុការណ៍ខាងលើនាងបានពឹងពាក់មេធាវីទប់ស្កាត់កុំឱ្យមានការផ្សព្វផ្សាយតទៅទៀត។ ពេលកន្លងមក តុលាការបានសម្រេចដោយផ្ដល់អាទិភាពទៅលើគ្រូពេទ្យ Hayden Kho ដោយសារនាងគ្មានភស្ដុតាងគ្រប់គ្រាន់។
នាង Halili បានចោទប្រកាន់ Kho បំពានច្បាប់លេខ៩៧៦២ ពេលដែលផ្សព្វផ្សាយខ្សែអាត់វីដេអូសិចរបស់អ្នកទាំង២តាមប្រព័ន្ធអ៊ីនធឺណេត។ នាងប្រកាសថា នាងមិនបានដឹងអ្វីទាំងអស់ ពេលដែលអ្នកទាំង២បានស្និទ្ធស្នាល ដោយ Kho លួចថតរូបភាពដោយនាងមិនដឹងខ្លួន។
ឌីវីឌីមានប្រវែង១១៣នាទី ថតពីសកម្មភាពស្និទ្ធស្នាលខុសពីធម្មតារវាងគ្រូពេទ្យ និងតារាបង្ហាញម៉ូដ ក្រោយមកឌីវីឌីនោះបានដាក់លក់នៅលើទីផ្សារ ដោយមានអ្នកទិញយកទៅមើលជាច្រើននាក់។
នាង Halili បញ្ជាក់ថា Hayden Kho នឹងត្រូវសងនូវទង្វើដែលខ្លួនបានធ្វើ ដើម្បីជួយដល់ស្ដ្រីផ្សេងទៀតកុំឱ្យជួបស្ថានភាពដូចនាងនាពេលបច្ចុប្បន្ន។ ក្រោយរឿងអាស្រូវជាច្រើនខែ នាងក៏បានវិលត្រឡប់មកសម្ដែងនៅក្នុងខ្សែ ភាពយន្ដជាច្រើនរឿងនៅទីក្រុងនៃប្រទេសហ្វីលីពីន៕
