“រាជិនី​សម្រស់​” បង្ហាញ​មុខ​លើ​ក្រប​ទ​ស្ស​នាវ​ដ្ដី​ FHM​ ​២លើក​របស់​ហ្វី​លី​ពី​ន​

ដោយ​ ៖ ម៉ែវ ធីរីណា ថ្ងៃទី 17 មិថុនា 2011ម៉ោង 06:20:58

ក្រៅ​ពី​រឿង​អាស្រូវ​ខ្សែ​អាត់​វី​ដេ​អូ​ ​សិ​ច​ជាមួយ​ ​Hayden​ ​Kho​ ​អាជីព​ជាតា​រា​បង្ហាញ​ម៉ូ​ដ​របស់​នាង​ ​Katrina​ ​Halili​ ​ជា​តួឯក​មួយ​រូប​ក្នុង​ចំណោម​៣រូប​របស់​ខ្សែ​ភាព​យ​ន្ដ​ ​“រាជិនី​សម្រស់​” ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​អាជីព​សិល្បៈ​។ រ​យៈ​ពេល​៣ឆ្នាំ​ជា​ប​ន្ដ​បន្ទាប់​ ​នាង​ឈរ​កំពូល​តារាង​ជា​ស្ដ្រី​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​របស់​ទ​ស្ស​នាវ​ដ្ដី​ FHM​ ​ប្រទេស​ហ្វី​លី​ពី​ន​។​ ​

ពេល​កន្លង​មក​ ​នាង​គាត​រិ​នា​ប្រឈម​ ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ពាក់​ព័ន្ធ​នឹង​ខ្សែ​ ​អាត់​វី​ដេ​អូ​សិ​ច​ដែល​បាន​ផ្សព្វផ្សាយ​ ​កាល​ពី​ខែ​ឧស​ភា​ ​២០០៥ ហើយ​ចំណាយ​ពេល​យ៉ាង​យូរ​ទើប​ស្ងប់​ស្ងាត់​ទៅ​វិ​ញ​។​

នាង​ ​Katrina​ ​Halili​ ​បែក​ធ្លាយ​ខ្សែ​វី​ដេ​អូ​សិ​ច​ជាមួយ​ ​Hayden​ ​Kho​ ​នាង​ ​Katrina​ ​Halili​ ​ជាតា​រា​បង្ហាញ​ ​ម៉ូ​ដ​ ​និង​ជាតា​រា​សម្ដែង​ដែល​មាន​រូប​រាង​សិ​ច​ស៊ី​បំផុត​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​ ​នាង​ត្រូវ​ប្រិ​យ​មិ​ត្ដ​ជា​ច្រើន​ស្គាល់​តាម​រ​យៈ​កម្ម​វិ​ធ្សី​តា​រស​ត​រុ​ចក​ស្ដី​អំពី​តារា​ ​បង្ហាញ​ម៉ូត​ឈាន​មុខ​គេ​បំផុត​របស់​ហ្វី​លី​ពី​ន​។​ ​ចាប់​តាំង​ពី​ពេល​នោះ​មក​រូប​ថត​ប៊ី​គី​នី​ដ៏​ទាក់​ទាញ​របស់​នាង​ត្រូវ​បាន​ទ​ស្ស​នាវ​ដ្ដី​ជា​ច្រើន​ផ្សព្វផ្សាយ​ ​ក្នុង​នោះ​មាន​ទាំង​ទ​ស្ស​នាវ​ដ្ដី​ដ៏​ល្បី​ល្បាញ​ ​FHM​ ​ផង​ដែ​រ​។​ ​

ហេតុ​ដូច្នេះ​ ​ក្រោយ​ពេល​ខ្សែ​អាត់​វី​ដេ​អូ​សិ​ច​របស់​នាង​ជាមួយ​គ្រូ​ពេទ្យ​ ​Hayden​ ​Kho​ ​មិន​យូរ​ប៉ុន្មាន​បាន​រីក​រាល​ដាល​គ្រប់​ទិស​ទី​យ៉ាង​ឆាប់​រហ័ស​ ​នឹក​ស្មាន​មិន​ដ​ល់​។​ ​ហេតុ​ការណ៍​ខាង​លើ​នាង​បាន​ពឹង​ពាក់​មេធាវី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ត​ទៅ​ទៀ​ត​។​ ​ពេល​កន្លង​មក​ ​តុលាការ​បាន​សម្រេច​ដោយ​ផ្ដល់​អាទិ​ភាព​ទៅ​លើ​គ្រូ​ពេទ្យ​ ​Hayden​ ​Kho​ ​ដោយសារ​នាង​គ្មាន​ភស្ដុ​តាង​គ្រប់​គ្រា​ន់​។​ ​

នាង​ ​Halili​ ​បាន​ចោទ​ប្រកាន់​ ​Kho​ ​បំពាន​ច្បាប់​លេខ​៩៧៦២ ពេល​ដែល​ផ្សព្វផ្សាយ​ខ្សែ​អាត់​វី​ដេ​អូ​សិ​ច​របស់​អ្នក​ទាំង​២តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​ ​នាង​ប្រកាស​ថា​ ​នាង​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ ​ពេល​ដែល​អ្នក​ទាំង​២បាន​ស្និទ្ធស្នាល​ ​ដោយ​ ​Kho​ ​លួច​ថត​រូប​ភាព​ដោយ​នាង​មិន​ដឹង​ខ្លួ​ន​។​

ឌី​វី​ឌី​មាន​ប្រវែង​១១៣នាទី​ ​ថត​ពី​សកម្មភាព​ស្និទ្ធស្នាល​ខុស​ពី​ធម្ម​តា​រវាង​គ្រូ​ពេទ្យ​ ​និង​តារា​បង្ហាញ​ម៉ូ​ដ​ ​ក្រោយ​មក​ឌី​វី​ឌី​នោះ​បាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ ​ដោយ​មាន​អ្នក​ទិញ​យក​ទៅ​មើល​ជា​ច្រើន​នា​ក់​។​

នាង​ ​Halili​ ​បញ្ជាក់​ថា​ ​Hayden​ ​Kho​ ​នឹង​ត្រូវ​សង​នូវ​ទ​ង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ ​ដើម្បី​ជួយ​ដល់​ស្ដ្រី​ផ្សេង​ទៀត​កុំ​ឱ្យ​ជួប​ស្ថាន​ភាព​ដូច​នាង​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។​ ​ក្រោយ​រឿង​អាស្រូវ​ជា​ច្រើន​ខែ​ ​នាង​ក៏​បាន​វិល​ត្រ​ឡប់​មក​សម្ដែង​នៅ​ក្នុង​ខ្សែ​ ​ភាព​យ​ន្ដ​ជា​ច្រើន​រឿង​នៅ​ទី​ក្រុង​នៃ​ប្រទេស​ហ្វី​លី​ពី​ន​៕​