ជ​ប៉ុន​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​២១០ពាន់​លាន​ដុល្លារ​ ​ដោយសារ​គ្រោះ​ម​ហ​ន្ដ​រាយ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 25 មិថុនា 2011ម៉ោង 08:41:50

         តាម​តួ​លេខ​ថ្មី​បំផុត​របស់​រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុន​បាន​ឱ្យ​ដឹង​ថា​ ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​ ​បណ្ដាល​មក​ពី​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ ​រញ្ជួយ​ដី​រលក​យ​ក្ស​ស៊ូ​ណា​មិ​កាល​ពី​ថ្ងៃ​ទី​ ​១១ មី​នា​ ​គិត​ជា​ទឹក​ប្រាក់​មាន​រហូត​ដល់​ ​២១០ពាន់​លាន​ដុល្លារ​ ​ទាំង​នោះ​មិន​គិត​​ដល់​ទឹក​ប្រាក់​នៃ​ការ​ខូច​ខាត​បណ្ដាល​មក​ ​ពី​រោង​ចក្រ​អគ្គិ​ស​នី​បរមាណូ​ហ្វូ​គូ​ស៊ី​ម៉ា​ ​នោះ​ទេ​។​

ដើម្បី​ទទួល​បាន​តួ​លេខ​ខាង​លើ​ ​រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុន​បាន​បើក​ការ​ស្រាវជ្រាវ​គ្រប់​ជាន់​ថ្នាក់​ ​ទាំង​ម​ន្ដ្រី​រាជ​ការ​ ​ទាំង​ពលរដ្ឋ​នៅ​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​បំផុត​ដោយសារ​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ធម្ម​ជាតិ​នោះ​។​ ​តាម​ការ​ប៉ាន់​ប្រមាណ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​កើន​ឡើង​រហូត​ ​ដល់​១,៨ដង​ប្រៀប​ធៀប​នឹង​ការ​ខូច​ខាត​ដោយ​រញ្ជួយ​ដី​នៅ​ទី​ក្រុង​គូ​ប៊ី​កាល​ពី​ឆ្នាំ​ ​១៩៩៥ ដែល​ពេល​នោះ​មាន​ការ​ខាត​បង់​តែ​១១៩,២ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ការ​ខូច​ខាត​ទៅ​លើ​ការដ្ឋាន​សាង​សង់​ ​រួម​មាន​ទាំង​ផ្ទះ​សម្បែង​ ​រោង​ចក្រ​ឧស្សាហ​កម្ម​ធំៗ​មាន​ទឹក​ប្រាក់​រហូត​ដល់​១២៩ ពាន់​លាន​ដុល្លារ​ ​បន្ទាប់​មក​ ​គឺ​ការ​ខូច​ខាត​លើ​ប្រព័ន្ធ​ធា​រា​សា​ស្ដ្រ​ ផ្លូវ​ថ្នល់​ ​អាកាស​យាន​ដ្ឋា​ន​មាន​២៧,៣ពាន់​លាន​ដុល្លា​រ​។​ ​បន្ទាប់​មក​ទៀត​ ​គឺ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​នៅ​លើ​វិ​ស័​យ​កសិកម្ម​មាន​ទឹក​ប្រាក់​២៣,៥ពាន់​លាន​ដុល្លា​រ​។​

ការ​ខូច​ខាត​ពី​តម្រូវ​ការ​ចាំបាច់​ដូច​ ​ជា​ប្រព័ន្ធ​ទឹក​ ​ឧ​ស្ម័​ន​ទឹក​ ​អគ្គិ​ស​នី​មាន​១៦,១ពាន់​លាន​ដុល្លា​រ​។​ ​ការ​ខូច​ខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេង​ទៀត​ដូច​ជា​សាលា​រៀន​ ​មន្ទីរ​ពេទ្យ​មាន​ទឹក​ប្រាក់​១៣,៦ពាន់​លាន​ដុល្លា​រ​។​

រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុន​ចាត់​ទុក​ថា​ ​ការ​ខូច​ខាត​ដោយ​រញ្ជួយ​ដី​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​ថ្ងៃ​១១ មី​នា​ ​នឹង​មាន​ទំហំ​ធំ​ធេង​ជាង​នេះ​ទៅ​ទៀ​ត​។​ ​បើ​គិត​ទាំង​ការ​ខូច​ខាត​ ​និង​ផល​ប៉ះ​ពាល់​បណ្ដាល​មក​ពី​ការ​បែក​ធ្លាយ​សារ​ធាតុ​វិទ្យុ​សកម្ម​ ​និង​មាន​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀ​ត​៕​