ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​គំរាម​កំហែង​វិ​ស័​យ​ឧស្សាហ​កម្ម​ទ្វីប​អា​ហ្វ្រិ​ក​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 25 មិថុនា 2011ម៉ោង 08:43:39

        អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ប្រកាស​ថា​ ​ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​បាន​កាត់​បន្ថយ​ទិ​ន្ន​ផល​កសិកម្ម​យ៉ាង​ធំ​ធេង​ដល់​បណ្ដា​ប្រទេស​នៅ​តំបន់​ទ្វីប​អា​ហ្វ្រិ​ក​ ​ក៏​ដូច​ជា​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​តាម​បណ្ដា​ដង​ទន្លេ​សម្រាប់​វិ​ស័​យ​កសិកម្ម​ផង​ដែ​រ​។​

តាម​ការ​ស្រាវជ្រាវ​របស់​អង្គ​ការ​ ​ស្បៀង​អាហារ​កសិកម្ម​ពិភព​លោក​ស្ដី​ពី​ឥទ្ធិ​ពល​នៃ​ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​ ​ប្រភព​ទឹក​និង​ស​ន្ដិ​សុខ​ស្បៀង​អាហារ​ ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​កម្ដៅ​កើន​ឡើង​ធ្វើ​ឱ្យ​ដំណាំ​កសិកម្ម​នៅ​ទ្វីប​អា​ហ្វ្រិ​ក​ ​និង​តំបន់​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​និង​ធ្វើ​ឱ្យ​ផ្ទៃ​ដី​សឹក​រេ​ចរិល​ ​ក្លាយ​ជា​វាល​រហោ​ស្ថាន​វាល​ខ្សា​ច់​។​

ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​ជះ​ឥទ្ធិ​ពល​យ៉ាង​ធំ​ធេង​និង​ជា​ចម្បង​បំផុត​ដល់​វិ​ស័​យ​កសិកម្ម​ ​ហើយ​ធ្វើ​ឱ្យ​ផល​ដំណាំ​ថយ​ចុះ​ ​យ៉ាង​ខ្លាំង​បង្ក​ការ​ខ្វះ​ខាត​យ៉ាង​ធ្ងន់​ដល់​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភព​លោ​ក​។​

លទ្ធ​ផល​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ដល់​ទ្វីប​អា​ហ្វ្រិ​ក​ ​អា​មេ​រិ​ក​ឡា​ទី​ន​ ​និង​ ​អាស៊ី​ ​ធ្វើ​ឱ្យ​គ្រោះ​អត់​ឃ្លាន​កើន​ខ្ពស់​នៅ​លើ​ពិភព​លោក​ ​នៅ​ពេល​ដែល​ពលរដ្ឋ​ភាគ​ច្រើន​រស់​នៅ​អាស្រ័យ​ទៅ​លើ​កសិកម្ម​ជា​ចាំបាច់​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ ​ថ្ងៃ​។

ក្រៅ​ពី​គ្រោះ​រាំង​ស្ងួត​ ​ប្រទេស​ជា​ច្រើន​កំពុង​រង​ខ្យល់​ព្យុះ​ ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ ​បំផ្លាញ​ផ្ទៃ​ដី​កសិកម្ម​រាប់​រយ​លាន​ហិ​ក​តា​៕​