ខ្យល់​ព្យុះ​មៀ​រី​វាយ​ប្រហារ​ចូល​ឧ​ប​ ​ទ្វីប​កូ​រ៉េ​ ​ស្លាប់​៩នាក់​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 27 មិថុនា 2011ម៉ោង 09:47:23

សារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ដក​ស្រង់​សម្ដី​ម​ន្ដ្រី​ជាន់​ខ្ពស់​របស់​កូ​រ៉េ​ខាង​ត្បូង​មួយ​រូប​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មិ​ថុ​នា​ ​ថា​ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៩ នាក់​ស្លាប់​ ​ភាគ​ច្រើន​ដោយសារ​តែ​ទឹក​ជំនន់​កួច​ទៅ​បាត់​ក្រោយ​ពេល​ខ្យល់​ព្យុះ​ ​មៀ​រី​បោក​បក់​ចូល​ទៅ​កាន់​កូ​រ៉េ​ខាង​ត្បូង​ ​កាល​ពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​។

លោក​លី​ ​ហ្គោ​ហ៊ី​ ​មក​ពី​មជ្ឈមណ្ឌល​​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​នាទី​ក្រុង​​សេ​អ៊ូ​ល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ក្រៅ​ពី​អ្នក​​ស្លាប់​នៅ​មាន​មនុស្ស​៣នាក់​បាត់​ខ្លួន​ផង​ដែរ​​។

ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ជា​ច្រើន​បាន​លុប​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ មិ​ថុ​នា​ ​ហើយ​​បណ្ដា​នាវា​នេសាទ​ក៏​បាន​ស្នើ​មិន​ឱ្យ​ចេញ​ទៅ​ដែន​ស​មុ​ទ្រ​ផង​ដែរ​​។ តាម​គម្រោង​ខ្យល់​ព្យុះ​មៀ​រី​នឹង​បោក​បក់​ទៅ​លើ​ដី​គោក​ប្រទេស​កូ​រ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ទី​២៧ មិ​ថុ​នា​ ​នេះ​ផង​ដែរ​ ​។

សារ​ព័ត៌មាន​ខេ​ស៊ី​អិ​ន​អេ​របស់​កូ​រ៉េ​ខាង​ជើង​បាន​ផ្សព្វផ្សាយ​ថា​ ​កូ​រ៉េ​ខាង​ជើង​បាន​ប្រកាស​អាសន្ន​ដល់​ប្រជា​ពលរដ្ឋ​​រស់​នៅ​តាម​តំបន់​ឆ្នេរ​ស​មុ​ទ្រ​ភាគ​ខាង​ ​ត្បូង​ខេ​ត្ដ​ហាម​យ៉ុ​ង​និង​កាន់​វ៉ុ​ន​ឱ្យ​ត្រៀម​​លក្ខ​ណៈ​ទប់ទល់​នូវ​រលក​ស​មុ​ទ្រ​ធំៗ​ ​ក៏​​ដូច​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប់ៗ​គ្នា​ជា​ច្រើន​ ​ថ្ងៃ​នៅ​តំបន់​ទាំង​នោះ​។

        ពេល​កន្លង​មក​ខ្យល់​ព្យុះ​នេះ​ក៏​បាន​ ​វាយ​ប្រហារ​ប្រទេស​ហ្វី​លី​ពី​ន​ ​ធ្វើ​ឱ្យ​ពល​រដ្ឋ​ហ្វី​លី​ពី​ន​ជាង​១លាន​នាក់​រង​ផល​ប៉ះ​​ពាល់​ ​ហើយ​មាន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​​ជិត​៣០នាក់​ផង​ដែរ​​។ សារ​ព័ត៌មាន​ ​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ ​មូល​និ​ធិ​កុមារ​អ​ន្ដរ​ជាតិ​បាន​ប្រកាស​អាសន្ន​ដល់​កុមារ​ហ្វី​លី​ពី​ន​ប្រមាណ​៤៥០ពាន់​នាក់​ថា​អាច​ប្រឈម​នឹង​ជំងឺ​រាក​រូស​ ​រលាក​សួត​ ​ដោយសារ​ស្ថាន​ភាព​រស់​នៅ​គ្មាន​អ​នាម័​យ​ក្រោយ​ទឹក​ជំនន់​ខ្យល់​ព្យុះ​ឆ្លង​ផុត​ទៅ​។​ ​ក្រៅ​ពី​ហ្វី​លី​ពី​ន​ ​ប្រទេស​វៀ​ត​ណា​ម​ក៏​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ ​បណ្ដាល​ឱ្យ​មាន​​អ្នក​ស្លាប់​និង​រង​របួស​ ​ហើយ​បំផ្លាញ​ទ្រព្យ​​ស​ម្ប​ត្ដិ​ ផ្ទះ​សម្បែង​រាប់​សិ​ប​ខ្នង​ផង​ដែរ​