
បាក់ទំនប់ការពារនៅរោងចក្រអគ្គិសនីបរមាណូអាមេរិក
ទំនប់សម្រាប់ទប់ស្កាត់ទឹកជំនន់នៅដងទន្លេមីសសូរីដើម្បីកុំឱ្យទឹកជំនន់ហូរ ចូលរោងចក្រអគ្គិសនីបរមាណូណេប្រាស្កា សហរដ្ឋអាមេរិកបានបាក់ធ្វើឱ្យទឹកជំនន់ហូរចូលរោងចក្រអគ្គិសនី ប៉ុន្ដែ មិនទាន់មានរបាយការណ៍ស្ដីពីការគ្រោះថ្នាក់នៅឡើយ។
រោងចក្រអគ្គិសនីបរមាណូ Fortcalhoun បានផ្អាកដំណើរការតាំងពីខែមេសាមកម្ល៉េះដើម្បីបញ្ចូលថាមពលបន្ថែម។ គណៈកម្មាធិការត្រួតពិនិត្យបរមាណូអាមេរិកណជ្របានឱ្យដឹងថា ទឹកជំនន់នៅដងទន្លេមីសសូរីអាចរារាំង ទឹកជំនន់បាន ហើយរោងចក្រអគ្គិសនី អាចគ្រប់គ្រងបានទាំងស្រុង។
អ្នកនាំពាក្យ NRC លោក វីកធឺ ទ្រីក បានបញ្ជាក់ថា រោងចក្រមានសុវត្ថិភាពនៅឡើយទេ។
សារព័ត៌មានអេភីបានឱ្យដឹងថា NRC បានបញ្ជូនអ្នកឯកទេសទៅត្រួតពិនិត្យស្ថានភាពរោងចក្រអគ្គិសនីបរមាណូនៅពេលដែលទំនប់ទឹកមានកម្រាស់ ៦០០ម៉ែត្រ បានស្លាប់នៅវេលាម៉ោង ១:៣០នាទីព្រឹកថ្ងៃទី២៧ មិថុនា ធ្វើឱ្យទឹកជំនន់ហូរចូលតំបន់ជុំវិញរោងចក្រអគ្គិសនីបរមាណូ។
អង្គការថាមពលសាធារណៈទីក្រុង អូម៉ាហាបានឱ្យដឹងថា រោងចក្រអគ្គិសនីនោះមិនអាចដំណើរការបានឡើយ រង់ចាំដល់ទឹកជំនន់ស្រកចុះវិញហើយរៀបចំធ្វើទំនប់នោះសាជាថ្មីទើបអាចដំណើរការបាន។
ការដែលទំនប់ការពារបានស្រុតមិន ប៉ះពាល់ដល់សកម្មភាពធ្វើឱ្យត្រជាក់នៅ រោងចក្រអគ្គិសនីបរមាណូ ឬក៏អាងស្ដុក ឧស្ម័នសម្រាប់ប្រើប្រាស់នោះទេ ប៉ុន្ដែ អគ្គិសនីត្រូវបានកាត់ផ្ដាច់។ NRC បានប្រកាសថា បច្ចុប្បន្នរោងចក្រប្រើប្រាស់ ម៉ាស៊ីនភ្លើងរង់ចាំរហូតដល់ប្រព័ន្ធអគ្គិសនីរោងចក្រអាចដំណើរការឡើងវិញ។
ទឹកជំនន់គំរាមកំហែងដងទន្លេ មីស សូរី ដោយកម្រិតទឹកខ្ពស់ហួសពីការស្មាន ។ អ្នកឯកទេសបានប៉ាន់ប្រមាណថា ទឹកនៅដងទន្លេនោះអាចនឹងកើនខ្ពស់ជាបន្ដទៀតរហូតដល់ខែសីហា ដោយសារតំបន់ខ្ពង់រាបមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើន ហើយទឹកហូរចាក់មកដងទន្លេនោះ៕
