ចិន​ខួង​យក​ប្រេង​នៅ​អ៊ី​រ៉ា​ក់​៣លាន​តោន​ក្នុង​មួយ​ឆ្នាំ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 29 មិថុនា 2011ម៉ោង 10:09:48

       ព័ត៌មាន​ ​China​ ​Daily​ ​ឱ្យ​ដឹង​ថា​ ​រ៉ែ​ប្រេង​នៅ​តំបន់​អា​ល់​អា​ដាប់​នឹង​ផ្ដល់​ថាមពល​ប្រេង​រហូត​ដល់​២៥.០០០ធុង​ ​ក្នុង​មួយ​ថ្ងៃ​រ​យៈ​ពេល​៣ឆ្នាំ​ដំបូង​ ​និង​ ​១១៥.០០០ធុង​ ​ក្នុង​មួយ​ថ្ងៃ​រ​យៈ​ពេល​៦ឆ្នាំ​បន្ទាប់​ម​ក​។​ ​

ក្រុម​ហ៊ុន​ឧ​ស្ម័​ន​ប្រេង​កាត​របស់​ចិន​ ​CNPC​ ​ដែល​ជា​ក្រុម​ហ៊ុន​ប្រេង​កាត​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ដំណាក់​កាល​ដំបូង​នៃ​រ៉ែ​ប្រេង​អា​ល់​អា​ដាប់​នៅ​អ៊ី​រ៉ា​ក់​ចាប់​ផ្ដើម​ដំណើរ​ការ​ជាមួយ​ប្រេង​កាត​៣លាន​តោន​ ​ក្នុង​មួយ​ឆ្នាំ​ ​គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២១ មិ​ថុ​នា​។​

បណ្ដា​អណ្ដូង​ប្រេង​ដែល​ក្រុម​ហ៊ុន​ ​CNPC​ ​ខួង​យក​នៅ​ចម្ងាយ​ពី​ទី​ក្រុង​បា​ដា​ដ​ ​១៨០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​នៅ​ភាគ​អា​គ្នេ​យ៍​ដែល​ជា​គម្រោង​ធំ​ដំបូង​គេ​បំផុត​នៅ​អ៊ី​រ៉ា​ក់​រ​យៈ​ពេល​២០ឆ្នាំ​កន្លង​ម​ក​។​

តំបន់​ប្រេង​កាត​អា​ល់​អា​ដាប់​ ​អាច​ផ​លិ​ត​ប្រេង​បាន​ពី​២៥ពាន់​ធុង​ ​ក្នុង​មួយ​ថ្ងៃ​រ​យៈ​ពេល​៣ឆ្នាំ​ដំបូង​ ​ហើយ​នឹង​កើន​ឡើង​រហូត​ដល់​១១៥ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ​ ​នៅ​៦ឆ្នាំ​បន្ទាប់​ម​ក​។​ ​អណ្ដូង​ប្រេង​ដ៏​ធំ​ធេង​នោះ​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​មាន​ចំណុះ​ប្រមាណ​ជាង​១.០០០លាន​ធុ​ង​។​

តាម​កិច្ច​ព្រម​ព្រៀ​ង​ដែល​បាន​ចុះ​ហត្ថ​លេខា​រវាង​អតីត​រ​ដ្ឋា​ភិ​បា​ល​របស់​ ​សា​ដាម​ ​ហ៊ូ​សេន​ ​នៅ​ឆ្នាំ​១៩៩៦ ហើយ​ត្រូវ​បាន​ពន្យារ​ពេល​ក្រោយ​ពេល​អង្គ​ការ​សហ​ប្រជា​ជាតិ​អនុ​ម័​ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​នេះ​ ​កាល​ពី​ឆ្នាំ​២០០៣។ ក្រោយ​មក​ ​CNPC​ ​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​រដ្ឋ​ម​ន្ដ្រី​ប្រេង​កាត​អ៊ី​រ៉ា​ក់​ ​នៅ​ខែ​តុលា​ ​២០០៨ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ ​CNPC​ ​ខួង​យក​ប្រេង​កាត​នៅ​តំបន់​អា​ល់​អា​ដាប់​ ​ក្នុង​រ​យៈ​ពេល​២៣ឆ្នាំ​៕