
រញ្ជួយដីបន្ដវាយប្រហារជប៉ុន
មានការរញ្ជួយដីកម្រិត៥,៤រ៉ិចទ័រ ធ្វើឱ្យកក្រើកភាគកណ្ដាលនៃប្រទេស ជប៉ុននៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បណ្ដាលឱ្យមនុស្ស៩នាក់រងរបួសជា ទម្ងន់ និងធ្វើឱ្យប្រេះជញ្ជាំងប្រាសាទ បុរាណដ៏ល្បីល្បាញរបស់ជប៉ុនផងដែរ ។
រញ្ជួយដីកើតឡើងនៅវេលាម៉ោង ៨ៈ១៦នាទីស្ថិតនៅក្នុងខេត្ដណាហ្កាណូ ចម្ងាយពីទីក្រុងតូក្យូប្រមាណ១៨០គីឡូ ម៉ែត្រនៅភាគខាងលិច ។ ក្រោយពីការ រញ្ជួយដីនោះ នៅមានការរញ្ជួយដីជា ច្រើនលើកកើតឡើងជាបន្ដបន្ទាប់ ។
សារព័ត៌មានអាអេហ្វប៉េបានដក ស្រង់សម្ដីក្រសួងព្យាករណ៍ឧតុនិយម ជប៉ុនឱ្យដឹងថា ការរញ្ជួយដីធ្វើឱ្យជញ្ជាំង ប្រាសាទបុរាណដែលសាងសង់ឡើង កាលពីចុងសតវត្សទី១៦ដែលមាន ឈ្មោះថា ប្រាសាទម៉េតស៊ូម៉ូតូ។ ប្រាសាទ នោះត្រូវពលរដ្ឋជប៉ុនចាត់ទុកជាកំណប់ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។
បណ្ដាញទូរទស្សន៍បានផ្សព្វផ្សាយនូវ រូបភាពបាក់បែកបណ្ដាលមកពីការ រញ្ជួយដីនោះ ។ បណ្ដាញទូរទស្សន៍ណះគ បានផ្សព្វផ្សាយថា ការរញ្ជួយដីធ្វើឱ្យ មនុស្ស៩នាក់រងរបួស ក្នុងនោះមានស្ដ្រី ម្នាក់ផងដែរ ។
ជប៉ុននៅតែបន្ដរងការរញ្ជួយដីជា បន្ដបន្ទាប់ ក្រោយការរញ្ជួយដីយ៉ាងខ្លាំង ជាប្រវត្ដិសាស្ដ្រកាលពីថ្ងៃទី១១ មីនា បំផ្លាញទ្រព្យសម្បត្ដិនិងអាយុជីវិតរាប់ ម៉ឺននាក់ ។ នៅពេលដែលជប៉ុនកំពុង អភិវឌ្ឍ ក៏មានការរញ្ជួយដីកើតឡើងជា បន្ដបន្ទាប់ បង្កផលលំបាកយ៉ាងខ្លាំងនៅ ក្នុងការស្ដារឡើងវិញ ។
គ្រោះធម្មជាតិនោះធ្វើឱ្យនាយករដ្ឋ មន្ដ្រីជប៉ុនរងសម្ពាធយ៉ាងខ្លាំងឱ្យលា លែងពីតំណែង ដោយសារតែគ្មានវិធាន ការស្ដារប្រទេសជាតិនិងទប់ស្កាត់គ្រោះ មហន្ដរាយឱ្យបានទាន់ពេលវេលា ៕
