រញ្ជួយ​ដី​ប​ន្ដ​វាយ​ប្រហារ​ជប៉ុន​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 30 មិថុនា 2011ម៉ោង 09:45:41

 

មាន​ការ​រញ្ជួយ​ដី​កម្រិត​៥,៤រ៉ិ​ច​ទ័​រ​ ​ធ្វើ​ឱ្យ​កក្រើក​ភាគ​កណ្ដាល​នៃ​ប្រទេស​ ​ជ​ប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិ​ថុ​នា​នេះ​ ​បណ្ដាល​ឱ្យ​មនុស្ស​៩នាក់​រង​របួស​ជា​ ​ទម្ងន់​ ​និង​ធ្វើ​ឱ្យ​ប្រេះ​ជញ្ជាំង​ប្រាសាទ​ ​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​ជ​ប៉ុន​ផង​ដែរ​ ​។

រញ្ជួយ​ដី​កើត​ឡើង​នៅ​វេលា​ម៉ោង​ ​៨ៈ១៦នាទី​ស្ថិត​នៅ​ក្នុង​ខេ​ត្ដ​ណា​ហ្កា​ណូ​ ​ចម្ងាយ​ពី​ទី​ក្រុង​តូ​ក្យូ​ប្រមាណ​១៨០គីឡូ​ ​ម៉ែត្រ​នៅ​ភាគ​ខាង​លិច​ ​។ ក្រោយ​ពី​ការ​ ​រញ្ជួយ​ដី​នោះ​ ​នៅ​មាន​ការ​រញ្ជួយ​ដី​ជា​ ​ច្រើន​លើក​កើត​ឡើង​ជា​ប​ន្ដ​បន្ទាប់​ ​។

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ដក​ ​ស្រង់​សម្ដី​ក្រសួង​ព្យាករណ៍​ឧតុ​និយម​ ​ជ​ប៉ុន​ឱ្យ​ដឹង​ថា​ ​ការ​រញ្ជួយ​ដី​ធ្វើ​ឱ្យ​ជញ្ជាំង​ ​ប្រាសាទ​បុរាណ​ដែល​សាង​សង់​ឡើង​ ​កាល​ពី​ចុង​សត​វត្ស​ទី​១៦ដែល​មាន​ ​ឈ្មោះ​ថា​ ​ប្រាសាទ​ម៉េ​ត​ស៊ូ​ម៉ូ​តូ​។​ ​ប្រាសាទ​ ​នោះ​ត្រូវ​ពលរដ្ឋ​ជ​ប៉ុន​ចាត់​ទុកជា​កំណប់​ ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ​។

បណ្ដាញ​ទូរទស្សន៍​បាន​ផ្សព្វផ្សាយ​នូវ​ ​រូប​ភាព​បាក់​បែក​បណ្ដាល​មក​ពី​ការ​ ​រញ្ជួយ​ដី​នោះ​ ​។ បណ្ដាញ​ទូរទស្សន៍​ណះ​គ​ ​បាន​ផ្សព្វផ្សាយ​ថា​ ​ការ​រញ្ជួយ​ដី​ធ្វើ​ឱ្យ​ មនុស្ស​៩នាក់​រង​របួស​ ​ក្នុង​នោះ​មាន​ស្ដ្រី​ ម្នាក់​ផង​ដែរ​ ​។

ជ​ប៉ុន​នៅ​តែ​ប​ន្ដរ​ង​ការ​រញ្ជួយ​ដី​ជា​ ​ប​ន្ដ​បន្ទាប់​ ​ក្រោយ​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ ​ជា​ប្រវត្ដិ​សា​ស្ដ្រ​កាល​ពី​ថ្ងៃ​ទី​១១ មី​នា​ ​បំផ្លាញ​ទ្រព្យ​ស​ម្ប​ត្ដិ​និង​អាយុ​ជីវិត​រាប់​ ​ម៉ឺន​នាក់​ ​។ នៅ​ពេល​ដែល​ជ​ប៉ុន​កំពុង​ ​អភិវឌ្ឍ​ ​ក៏​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង​ជា​ ​ប​ន្ដ​បន្ទាប់​ ​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង​នៅ​ ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​ ​។

គ្រោះ​ធម្ម​ជាតិ​នោះ​ធ្វើ​ឱ្យ​នាយក​រដ្ឋ​ ​ម​ន្ដ្រី​ជ​ប៉ុន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ឱ្យ​លា​ ​លែង​ពី​តំណែង​ ​ដោយសារ​តែ​គ្មាន​វិធាន​ ​ការ​ស្ដារ​ប្រទេស​ជាតិ​និង​ទប់​ស្កាត់​គ្រោះ​ ​ម​ហ​ន្ដ​រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ​