អា​មេ​រិ​ក​ចំណាយ​ប្រាក់​រហូត​ដល់​៤ពាន់​ពាន់​លាន​ដុល្លារ​នៅ​ស​ង្គ្រា​ម​៣​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 30 មិថុនា 2011ម៉ោង 11:44:34

         តាម​របាយ​ការណ៍​របស់​សាកល​វិទ្យា​ល័​យ​ ​Brown​ ​ដែល​បាន​ប៉ាន់​ប្រមាណ​ពី​ប្រាក់​ចំណាយ​សម្រាប់​ស​ង្គ្រា​ម​នៅ​អ៊ី​រ៉ា​ក់​ ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ ​ជាមួយ​នឹង​យុទ្ធនា​ការ​ប្រឆាំង​ភេ​រ​វ​កម្ម​នៅ​ប៉ា​គី​ស្ថាន​ ​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ត្រូវ​ចាយ​ប្រាក់​អស់​រហូត​ដល់​៤ពាន់​ពាន់​លាន​ដុល្លា​រ​។​

ដូច្នេះ​ ​តួ​លេខ​ខាង​លើ​ខ្ពស់​ជាង​៣ដង​ជាង​ការ​ប៉ាន់​ប្រមាណ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ ​បា​រ៉ា​ក់​ ​អូ​បា​ម៉ា​ ​ពេល​ដែល​ប្រកាស​ដក​ទាហាន​ចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថា​ន​។​ ​លោក​ ​អូ​បា​ម៉ា​ ​បាន​ប្រកាស​ថា​ ​ស​ង្គ្រា​ម​ដែល​អា​មេ​រិ​ក​ចូល​រួម​នា​ពេល​បច្ចុប្បន្ន​ក្រោយ​ការ​វាយ​ប្រហារ​១១ កញ្ញា​ ​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ខាត​បង់​ទឹក​ប្រាក់​១ពាន់​ពាន់​លាន​ដុល្លា​រ​។​

នោះ​មិន​គិត​ដល់​ពលរដ្ឋ​ពី​២២៤-២៥៨ពាន់​នាក់​ ​និង​ទាហាន​ស្លាប់​នៅ​ក្នុង​ស​ង្គ្រា​ម​ទាំង​នោះ​ ​ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ខ្វះ​ស្បៀង​អាហារ​ ​ទឹក​ ​ស្អាត​ប្រើ​ប្រាស់​បណ្ដាល​មក​ពី​ស​ង្គ្រា​ម​ ​ដែល​អា​មេ​រិ​ក​បង្ក​ឡើ​ង​។​

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​វ៉ា​ល​សា​ន់​ ​ស្ដី​ពី​បញ្ហា​អ​ន្ដរ​ជាតិ​មក​ពីសា​កល​វិទ្យា​ល័​យ​ប្រោ​ន​បាន​ឱ្យ​ដឹង​ថា​ ​ប្រាក់​ចំណាយ​សរុប​របស់​អា​មេ​រិ​ក​មាន​រហូត​ដល់​៣.៧០០ពាន់​លាន​ដុល្លារ​ ​ហើយ​តួ​លេខ​ដែល​ច្បាស់លាស់​នោះ​ ​អាច​នឹង​កើន​រហូត​ដល់​៤ពាន់​ពាន់​លាន​ ​ដុល្លា​រ​។​

ជាមួយ​គម្រោង​ដក​ទាហាន​៣៣ពាន់​នាក់​ ​ចេញ​ពី​ស​ង្គ្រា​ម​ប្រឆាំង​ភេ​រ​វ​កម្ម​ ​របស់​លោក​ ​អូ​បា​ម៉ា​ ​ក៏​នៅ​មាន​ទាហាន​ជាង​៧ពាន់​នាក់​ ​ប​ន្ដ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​ ​ហើយ​នឹង​ត្រូវ​ផ្គត់​ផ្គង់​ដល់​ទាហាន​ទាំង​នោះ​ប្រមាណ​១,២លាន​ដុល្លារ​ ​ក្នុង​ម្នា​ក់ៗ​ផង​ដែ​រ​៕​