ម​ន្ដ្រី​សាខា​កាំ​កុង​ត្រូល​សហ​ការ​នឹង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ដុត​កម្ទេច​តំណាប់​ដូង​នាំ​ពី​វៀ​ត​ណា​ម​

ដោយ​ ៖ ទឹក​ថ្លា ថ្ងៃទី 02 កក្កដា 2011ម៉ោង 08:56:50

ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​៖ ម​ន្ដ្រី​សាខា​កាំ​​កុង​ត្រូល​សហ​ការ​ជាមួយ​នគរបាល​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​បាន​ធ្វើ​ការ​ដុត​កម្ទេច​​ចោល​នូវ​ទំនិញ​ខូច​គុណ​ភាព​ដែល​បាន​​ត្រួត​ពិ​និត្យ​និង​ដក​ហូត​កាល​ពី​ពេល​កន្លង​មក​ ​។ ការ​ដុត​កម្ទេច​នេះ​បាន​ធ្វើ​ឡើង​ ​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១ ក​ក្ក​ដា​ ​២០១១ នៅ​ចំ​នុ​ណ​ទី​លាន​ចាក់​សំរាម​ស្ថិត​ក្នុង​ភូមិ​ ​ពង្រ​ ​សង្កាត់​កំពង់​ស្វាយ​ក្រុង​សិរី​សោ​ភ័​ណ​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​។

លោក​ ​ចាប​ ​សុ​ផា​រិ​ទ្ធ​ ​នាយ​ការិយាល័យ​​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ ​ខេ​ត្ដ​បាន​ឱ្យ​ដឹង​ថា​ ​ក្រោម​ការ​សុំ​​សហ​ការ​ពី​ម​ន្ដ្រី​កាំ​កុង​ត្រូល​កំ​លាំង​នគរ​​បា​ល​សេដ្ឋ​កិច្ច​បាន​ធ្វើ​ការ​ឃាត់​ចាប់​រថ​​យ​ន្ដ​១គ្រឿង​ម៉ាក​ ​Rhino​ ​កាល​ពី​ថ្ងៃ​ទី​៣ មី​នា​ ​២០១១ ដែល​មាន​ផ្ទុក​ដំណាប់​ដូង​ ​នាំ​ចូល​ពី​ប្រទេស​វៀ​ត​ណា​ម​នៅ​ចំណុច​ ​ភ្លើ​ង​ស្ដុ​ប​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​ ​សូ​ភី​ ​សង្កាត់​កំពង់​ស្វាយ​ក្រុង​សិរី​សោភ័ណ​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​បញ្ជូន​ឱ្យ​ម​ន្ដ្រី​ជំនាញ​ ​សាខា​កាំ​កុង​ត្រូល​ដើម្បី​ពិ​និត្យ​នូវ​គុណ​ភាព​។

ជាមួយ​នោះ​លោក​ ​សាន​វិជ្ជា​ ​សា​រ៉ា​ ​វុ​ទ្ធ​ ​អនុ​ប្រធាន​សាខា​កាំ​កុង​ត្រូល​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ក៏​បាន​ឱ្យ​ដឹង​ថា​ ​ទំនិញ​ដែល​ត្រូវ​ធ្វើ​ការ​ដុត​បំផ្លាញ​នា​ពេល​នេះ​ ​គឺ​ជា​ទំនិញ​ដែល​បាន​ដក​ហូត​ពី​ការ​ចាប់​​ឃាត់​រថ​យ​ន្ដ​ម៉ាក​ ​Rhino​ ​ពណ៌​ស​-ខៀវ​ ​ចង្កូត​ឆ្វេង​ស្លាក​លេខ​កំពង់​ចាម​ ​3A-1613 របស់​ឈ្មោះ​ ​យូ​ ​ម៉ៅ​ ​ពី​ពេល​កន្លង​​មក​។ ចំពោះ​ទំនិញ​នោះ​ផង​ដែរ​គឺ​ជា​​ដំណាប់​ដូង​ម៉ាក​ញឺ​ប៊ិ​ញ​ ​ចំនួន​២០០ កា​តុង​ស្មើ​នឹង​៨០.០០០កញ្ចប់​ ​មាន​ទម្ងន់​៣.២០០គីឡូក្រាម​នាំ​ចូល​ពី​ប្រទេស​ ​វៀ​ត​ណា​ម​ ​។

លោក​ប​ន្ដ​ថា​ ​ដំណាប់​ដូង​នេះ​គឺ​មាន​​ការ​នាំ​ចូល​ពី​ប្រទេស​វៀ​ត​ណា​មកា​រ​​ផ​លិ​ត​ខុស​បទដ្ឋាន​បច្ចេកទេស​គ្មាន​កាល​​បរិច្ឆេទ​ផ​លិ​ត​​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ ​ប៉ុន្ដែ​បើ​តាម​ការ​ពិ​និត្យ​ពី​គុណ​ភាព​ពី​សំណាក់​ ​ម​ន្ដ្រី​ជំនាញ​កាំ​កុង​ត្រូល​ឃើញ​ថា​ ​មាន​​គុណ​ភាព​ល្អ​ហើយ​ទំនងជា​ទើប​នឹង​ផ​លិ​ត​។​ ​ដោយ​ការ​ដក​ហូត​ប្រ​ព្រឹ​ត្ដ​ទៅ​មាន​រ​យៈ​ពេល​យូរ​ការ​ទុកដាក់​មិន​បាន​ទៅ​តាម​​ស្ដ​ង់​ដារ​ ​បាន​ធ្វើ​ឱ្យ​គុណ​ភាព​ដំណាប់​ដូង​ ​នេះ​ធ្លាក់​ចុះ​ទើប​ម​ន្ដ្រី​ជំនាញ​កាំ​កុង​ត្រូល​​បាន​ការ​អនុញ្ញាត​ពី​ប្រតិភូ​រាជ​រ​ដ្ឋា​ភិ​បា​ល​ទទួល​បន្ទុក​នាយក​ដ្ឋា​ន​កាំ​កុង​ត្រូល​ ​សម្រេច​ឱ្យ​ធ្វើ​ការ​ដុត​កំ​ទេ​ច​ចោ​ល​។​

លោក​ ​សាន​វិជ្ជា​ ​សា​រ៉ា​វុ​ទ្ធ​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សព្វ​ថ្ងៃ​កំ​លាំង​ជំនាញ​កាំ​កុង​​ត្រូល​សហ​ការ​ជាមួយ​ម​ន្ដ្រី​នគរបាល​ ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេ​ត្ដ​-ក្រសួង​ ​បាន​ធ្វើ​ការ​រឹត​ប​ន្ដឹ​ង​ចំពោះ​គុណ​ភាព​ចំណី​ ​អាហារ​គ្រប់​ប្រភេទ​ដែល​មាន​ដាក់​តាំង​លក់​នៅ​តាម​ទី​ផ្សារ​នានា​ក្នុង​ខេ​ត្ដ​ជា​ពិសេស​ចំណី​អាហារ​ដែល​មាន​ការ​នាំ​ ​ចូល​ពី​ប្រទេស​ក្រៅ​ប្រយោជន៍​លើក​កំ​ពស់​​សុខ​មា​ល​ភាព​ប្រជា​ពលរដ្ឋ​ទូទៅ​ ​។ ជា​​មួយ​នោះ​លោក​ក៏​បាន​អំពាវ​នាវ​ដល់​​ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មាន​ការ​គិត​គូរ​ខ្ពស់​ដល់​សុខ​មា​ល​ភាព​របស់​ខ្លួន​មុន​នឹង​​ទៅ​ទិញ​យក​នូវ​អាហារ​គ្រប់​ប្រភេទ​ត្រូវ​​តែ​ពិ​និត្យ​ឱ្យ​បាន​ច្បាស់លាស់​នូវ​គុណ​​ភាព​ចំ​នី​អាហារ​នោះ​ចំពោះ​កាល​បរិច្ឆេទ​​ផ​លិ​ត​និង​កាល​បរិច្ឆេទ​ឈប់​ប្រើ​ប្រាស់​ ​ចៀស​វាង​ការ​ធ្វេស​ប្រហែស​ដែល​ជា​ ​ប្រការ​នាំ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព៕