
នាង Bianca Bai ចង់ថតកុនជាមួយលោក Lau Ching Wan
កំពូលតារាបង្ហាញម៉ូដល្បីល្បាញរបស់តៃវ៉ាន់ នាង Bianca Bai កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងរយៈពេល២ថ្ងៃដើម្បីថតរូបផ្សាយពាណិជ្ជកម្មឱ្យមជ្ឈមណ្ឌលថែរក្សាស្បែកមួយ។ តារាម៉ូដែលដ៏សិចស៊ីរូបនេះបាននិយាយថា ថ្មីៗនេះនាងបានចុះកុងត្រាជាមួយផលិតកម្មមួយដើម្បី ថតខ្សែភាពយន្ដថ្មីមួយដែលនឹងចាប់ផ្ដើមថតនៅបំណាច់ឆ្នាំនេះ ។
នៅចំពោះមុខអ្នកយកព័ត៌មាន នាងប្រាប់ថានាងមិនទាន់អាចបង្ហាញពីអត្ដសញ្ញាណរបស់ដៃគូសម្ដែងនៅក្នុងខ្សែ ភាពយន្ដនេះបាននៅឡើយទេ។ ប៉ុន្ដែនាងបញ្ជាក់ថា នាងចង់សម្ដែងជាមួយលោក Lau Ching Wan ជាងគេ។ នៅក្នុងខ្សែភ្នែករបស់នាង លោក Lau Ching Wanជាមនុស្សដែលចេះស្រឡាញ់និង តែងយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារ លោក ហើយលោកក៏ជាបុរសពេញ លក្ខណៈពិតៗ។ គាត់ជាមនុស្សដែល ងាយនឹងមនុស្សទូទៅចុះសម្រុងក្នុងការ សម្ដែងខ្លាំងណាស់។
នាងបានបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកយកព័ត៌មានថា “ខ្ញុំពិតជាចូលចិត្ដគាត់ខ្លាំងណាស់, ខ្ញុំធ្លាប់មើលខ្សែភាពយន្ដជាច្រើនដែលគាត់បានចូលរួមសម្ដែង”។ នៅពេលដែលនាងត្រូវ អ្នកយកព័ត៌មានសួរថា តើនាងប្រកាន់ទេ ប្រសិនបើមានឈុតក្ដៅសាច់លើគ្រែ ដែលនាងត្រូវសម្ដែងជាមួយលោកLau Ching Wan នោះ? ក្រោយឮសំណួរនេះភ្លាម តារាបង្ហាញម៉ូដស្រស់សោភាសិចស៊ីរូបនេះសើចកក្អឹកមុនពេលឆ្លើយបែបកំប្លុកកំប្លែងថា តើវាអាចកើតឡើងដោយរបៀបណាទៅព្រោះនាងមិនជឿថានាងមានសំណាងដល់ថ្នាក់នោះទេ។ ហើយនៅពេលត្រូវសួរថា តើនាងចូលចិត្ដឈុតថើបទេ? នាងឆ្លើយថា “ប្រសិនបើមានឈុតបែបនោះមែនខ្ញុំពិតជាមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយមិនអាចសម្ដែងបានល្អទេចំពោះឈុតបែបនោះ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់នៅពេលនិយាយពីរឿងបែប នោះ”៕
