នាង​ ​Bianca​ ​Bai​ ​ចង់​ថត​កុន​ជាមួយ​លោក​ ​Lau​ ​Ching​ ​Wan​

ដោយ​ ៖ ភារៈ ថ្ងៃទី 02 កក្កដា 2011ម៉ោង 07:06:33

 

កំពូល​តារា​បង្ហាញ​ម៉ូ​ដ​ល្បី​ល្បាញ​របស់​តៃ​វ៉ា​ន់​ ​នាង​ Bianca​ ​Baiកាល​ពី​ពេល​ថ្មី​ៗនេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ហុង​កុង​រ​យៈ​ពេល​២ថ្ងៃ​ដើម្បី​ថត​រូប​ផ្សាយ​ពាណិជ្ជ​កម្ម​ឱ្យ​មជ្ឈមណ្ឌល​ថែ​​រក្សា​ស្បែក​មួ​យ​។​ ​តារា​ម៉ូ​ដែល​ដ៏​សិ​ច​ស៊ី​រូប​នេះ​បាន​និយាយ​ថា​ ​ថ្មី​ៗនេះនាង​បាន​​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​មួយ​ដើម្បី​ ​ថត​ខ្សែ​ភាព​យ​ន្ដ​ថ្មី​មួយ​ដែល​នឹង​ចាប់​ផ្ដើម​ថត​នៅ​បំណាច់​ឆ្នាំ​នេះ​ ​។

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ ​នាង​​ប្រាប់​ថា​នាង​មិន​ទាន់​អាច​បង្ហាញ​ពី​អ​ត្ដ​សញ្ញាណ​របស់​ដៃ​គូ​សម្ដែង​នៅ​ក្នុង​ខ្សែ​ ​ភាព​យ​ន្ដ​នេះ​បាន​នៅ​ឡើយ​ទេ​។​ ​ប៉ុន្ដែ​នាង​បញ្ជាក់​ថា​ ​នាង​ចង់​សម្ដែង​ជាមួយ​​លោក ​Lau​ ​Ching​ ​Wan ជាង​គេ​។ នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​នាង​ ​លោក​ Lau​ ​Ching​ ​Wanជា​មនុស្ស​ដែល​ចេះ​ស្រឡាញ់​និង​ ​តែង​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ក្រុម​គ្រួសារ​ ​លោក​ ​ហើយ​លោក​ក៏​ជា​បុរស​ពេញ​ ​លក្ខ​ណៈ​ពិ​តៗ​​។ គាត់​ជា​មនុស្ស​ដែល​ ​ងាយ​នឹង​មនុស្ស​ទូទៅ​ចុះ​សម្រុង​ក្នុង​ការ​ ​សម្ដែង​ខ្លាំង​ណាស់​។

នាង​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា​ ​“ខ្ញុំ​ពិត​ជា​​ចូល​ចិ​ត្ដ​គាត់​ខ្លាំង​ណាស់​, ខ្ញុំ​ធ្លាប់​មើល​​ខ្សែ​ភាព​យ​ន្ដ​ជា​ច្រើន​ដែល​គាត់​បាន​ចូល​​រួម​សម្ដែង​”។ នៅ​ពេល​ដែល​នាង​ត្រូវ​ ​អ្នក​យក​ព័ត៌មាន​សួរ​ថា​ ​តើ​នាង​ប្រកាន់​​ទេ​ ​ប្រសិនបើ​មាន​ឈុត​ក្ដៅ​សាច់​លើ​គ្រែ​ ​ដែល​នាង​ត្រូវ​សម្ដែង​ជាមួយ​លោក​Lau​ ​Ching​ ​Wan​ ​នោះ​? ក្រោយ​ឮ​សំណួរ​នេះ​​ភ្លាម​ ​តារា​បង្ហាញ​ម៉ូ​ដ​ស្រស់​សោភា​សិច​​ស៊ី​រូប​នេះ​សើច​កក្អឹក​មុន​ពេល​ឆ្លើយ​​បែប​កំប្លុក​កំប្លែង​ថា​ ​តើ​វា​អាច​កើត​​ឡើង​ដោយ​របៀប​ណា​ទៅ​​ព្រោះ​នាង​មិន​​ជឿ​ថា​នាង​មាន​សំណាង​ដល់​ថ្នាក់​នោះ​​ទេ​​។ ហើយ​នៅ​ពេល​ត្រូវ​សួរ​ថា​ ​តើ​នាង​​ចូល​ចិ​ត្ដ​ឈុត​ថើប​ទេ​? នាង​ឆ្លើយ​ថា​ ​“ប្រសិនបើ​មាន​ឈុត​បែប​នោះ​មែន​​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ទន់​ខ្សោយ​​មិន​អាច​សម្ដែង​បាន​ល្អ​ទេ​ចំពោះ​ឈុត​​បែប​នោះ​​។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន​ខ្លាំង​ណាស់​នៅ​ពេល​និយាយ​ពី​រឿង​បែប​ ​នោះ​”៕